ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងបែបនេះសោះ ធ្ងន់ធ្ងរ​ដល់ថ្នាក់ចងអារ.កម្តាយ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បែក​ថ្នាំខ្លាំង​ពេក​រករឿង​វាយ​បងប្រុស ពេល​ម្តាយ​ទៅ​ឃាត់​ខឹង បាន​វាយ​ម្តាយ​បែកក្បាល និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខូចខាត ធ្វើ​ឲ្យ​ម្តាយ​ទ្រាំ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បែក​ថ្នាំខ្លាំង​ពេក​រករឿង​វាយ​បងប្រុស ពេល​ម្តាយ​ទៅ​ឃាត់​ខឹង បាន​វាយ​ម្តាយ​បែកក្បាល និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខូចខាត ធ្វើ​ឲ្យ​ម្តាយ​ទ្រាំ​មិន​បាន​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​នឹង​៤០​នាទី​យប់​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៧ នៅផ្ទះ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះជា​ម្ដាយ​ឈ្មោះ យន់ ចាន់​សី​ណាត អាយុ​៤៦​ឆ្នាំ មុខរបរ​ចុងភៅ រស់នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជនសង្ស័យ​ត្រូវជា​កូន​ឈ្មោះ ប៉ែន សុទ្ធារ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ប្រាប់​ថា គាត់​មានកូន​ចំនួន​៦​នាក់ កូន​បង​អាយុ​២៧​ឆ្នាំ កូនពៅ​ភ្លោះ​អាយុ​២០​ឆ្នាំ ចំណែក​ជនសង្ស័យ​ជា​កូន​ទី​៤ ហើយ​កូន​របស់​គាត់​សុទ្ធតែ ប្រុស​ទាំងអស់ ។ គាត់​ជា​ស្ត្រី​មេម៉ាយ ប្តី​ទៅ​មាន​ស្រី​ទុក​អោយ​គាត់​ចិញ្ចឹម​កូន​ទាំង​៦​នាក់​ជិត​២០​ឆ្នាំ​មក​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​មាន​ជំ​លោះ​ជា​បងប្រុស​របស់​ខ្លូ​ន ហើយ​រូប​គាត់​បាន​ទៅ​ឃាត់​កុំអោយ​ឈ្លោះប្រកែក​គ្នា ហើយ​កូនប្រុស​ដែល​ជា​ជនសង្ស័យ​ខឹង​គាត់​បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ដូច​ជា​វាយ​ទ្វារ​និង​បង្អួច និង​សំភារៈ​នៅ​ក្នុងផ្ទះ​ខ្ទេច​គ្មាន​សល់ គាត់​ក៏​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ស្ត្រី​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា កូនប្រុស​របស់​គាត់​ធ្លាប់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជា​ច្រើន​ដង​មក​ហើយ និង​ធ្លាប់​ប្តឹង​សមត្ថកិច្ច​អោយធ្វើ​ការ​អប់​រំជា​ច្រើន​ដង​ផង​ដែរ​តែ​មិន​កែប្រែ​សោះ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ គាត់​ទើប​មក​ពី​ធ្វើការ​(​ចុងភៅ​)​វិញ ស្រាប់តែ​ជនសង្ស័យ​ដែល​ជា​កូន​បាន​ឈ្លោះប្រកែក​ជាមួយ​បង​របស់​ខ្លួន​ទៀត ហើយ​គាត់​បាន​ហាម​ម្តងទៀត ស្រាប់តែ​ជនសង្ស័យ​ដែល​ជា​កូន​បាន​យក​ដែក​គប់​សំដៅ​គាត់ បណ្តាល​អោយ​បែកក្បាល ហើយ​បាន​យក​កាំបិត​បុ័ងតោ​បំរុង​អារ​.​ក​គាត់​ទៀត​ផង ទើប​គាត់​បាន​ប្តឹង​សមត្ថកិច្ច​អោយ​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​កូន​របស់​គាត់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ផ្អែក​ទៅ​លើ​ភស្តុ​តាង​ជាក់ស្ដែង សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ