ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​៖​ចិន​នឹង​បន្ទាប​ពន្ធ​លើ​យានយន្ត​ផលិត​នៅ​អា​មេ​រិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ប្រទេស​ចិន​បាន​ព្រមព្រៀង​ថា​នឹង​បន្ទាប និង​លុប​បំបាត​ពន្ធ​ក្រោម​៤០% ដែល​ប្រទេស​ចិន​កំពុង​តែ​ដាក់​លើ​យានយន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ប្រទេស​ចិន​បាន​ព្រមព្រៀង​ថា​នឹង​បន្ទាប និង​លុប​បំបាត​ពន្ធ​ក្រោម​៤០% ដែល​ប្រទេស​ចិន​កំពុង​តែ​ដាក់​លើ​យានយន្ត​ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ។

កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក លោក​ប្រធានាធិបតី​ត្រាំ និង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង (Xi Jinping) បាន​ព្រមព្រៀង​គ្នា​ផ្អាក​ការ​ដាក់​ពន្ធ​ថ្មី ដោយ​ក្នុង​នោះ សហរដ្ឋអាមេរិក​បាន​យល់ព្រម​ថា​នឹង​មិន​បង្កើន​ពន្ធ​បន្ថែម​ទេ​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ខាង​មុខ​នេះ​ទៅ ខណៈ​ដែល​ប្រទេស​ចិន​យល់ព្រម​ថា​នឹង​ទិញ​កសិផល​បន្ថែម​ពី​កសិករ​អា​មេ​រិ​ក ។

ភាគី​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​ថា នឹង​បង្កើន​ការ​ចរចា​លើ​វិធី​ដោះស្រាយ​ញ្ហា​ផ្សេង​ៗ​ដូច​ជា​សិទ្ធិ​កម្មសិទ្ធិ​បញ្ញា ឧបសគ្គ​ពាណិជ្ជកម្ម​ដែល​មិនមែន​ជា​ពន្ធ និង​ការ​លួច​លើ​អុ​ី​ន​ធើ​រ​ណែ​ត​ជាដើម ។  ទោះជា​យ៉ាងនេះ​ក្ដី សេត​វិមាន​White House​បាន​ឲ្យ​ដឹង​ទៀត​ថា ពន្ធ​១០%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​នេះ នឹង​ត្រូវ​បាន​បង្កើន​ដល់​២៥% ប្រសិនបើ​ភាគី​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ក្នុងអំឡុងពេល​៩០​ថ្ងៃ ។

យ៉ាងណា​ក្តី អ្នកវិភាគ​មួយ​ចំនួន​បាន​ព្រមាន​ថា ការ​ព្រមព្រៀង​នេះ​ប្រៀប​ដូច​គ្រាន់តែ​ជា​វិធី​ពន្យារពេល​ប៉ុណ្ណោះ និង​បាន​បន្ត​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​បន្ត​អន់​ថយ​ដដែល​ព្រោះតែ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក ។

លោក Paul Kitney ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៅ Daiwa Capital Markets នៅ​ហុងកុង​បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នេះ​គ្រាន់តែ​ជា​វិធី​កាត់​បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះ ។ ពន្ធ​បច្ចុប្បន្ន​នៅ​តែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ