ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​សមាជិក​ចោរប្លន់ ចាប់ខ្លួន​ជន​ទី​១៣​បាន​ម្នាក់​ទៀត ក្នុង​ប្រតិបត្ដិការ​នៅ​បាត់ដំបង

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចោរប្លន់​កាំភ្លើង​អាកា​ទី​១៣ បាន​ត្រូវ​ចាប់ខ្លួនហើយ​បើ​តាម​មន្ដ្រី​ប៉ូលិស​ថា នៅ​មាន​បក្សពួក​ច្រើន​នាក់​ទៀត​ដែល​សមត្ថកិច្ច​កំពុង​បន្ដតាម​ចាប់ខ្លួន​ដោយ ​មិន​ដក​ដៃ​ឡើយ ។ ក្រុមចោរ​នេះ​បាន​បែក​សំបុកបន្ទាប់​ពី​មានការ​ប៉ុនប៉ង​ប្លន់​ថៅកែ​ទឹកកក​និង ​អ្នកលក់​មាស​នៅផ្សារ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង និង​ខេត្ដសហការ​គ្នា​ចាប់ខ្លួន​។សមាជិក​ម្នាក់​នេះ​ចាត់ទុកជា​ជន​ទី​១៣ ដែល​ត្រូវ

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុម​ចោរប្លន់​កាំភ្លើង​អាកា​ទី​១៣ បាន​ត្រូវ​ចាប់ខ្លួនហើយ​បើ​តាម​មន្ដ្រី​ប៉ូលិស​ថា នៅ​មាន​បក្សពួក​ច្រើន​នាក់​ទៀត​ដែល​សមត្ថកិច្ច​កំពុង​បន្ដតាម​ចាប់ខ្លួន​ដោយ​មិន​ដក​ដៃ​ឡើយ ។ ក្រុមចោរ​នេះ​បាន​បែក​សំបុកបន្ទាប់​ពី​មានការ​ប៉ុនប៉ង​ប្លន់​ថៅកែ​ទឹកកក​និង​អ្នកលក់​មាស​នៅផ្សារ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង និង​ខេត្ដសហការ​គ្នា​ចាប់ខ្លួន​។សមាជិក​ម្នាក់​នេះ​ចាត់ទុកជា​ជន​ទី​១៣ ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្ដបាត់ដំបង ហើយ​ក៏​ស្ថិត​ក្នុង​ចំណោម​បក្សពួក​ជាង​២០នាក់ ។ ចំពោះ​មេខ្លោង​ក្រុម​ចោរ​នេះ​ត្រូវបាញ់​ឱ្យ​របួស​ជើង និង​បាន​ចាប់ខ្លួន​រួម​ជាមួយសមាជិក​សរុប​១៣​នាក់ ហើយ​គិត​ត្រឹម​ពេលនេះ ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​លើក​ទី ១៣​នេះ​ឈ្មោះ​ស៊ិ​ន ស៊ា​ន ហៅ​អាន ហៅ​ឪ​អាអាត មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​តា​គ្រាម ស្រុកបាណ​ន់ ខេត្ដបាត់ដំបង មុខរបរ​មិន​ពិតប្រាកដ ។ តាម​ចំលើយ​របស់​ជន​នេះ គឺ​ធ្លាប់ប្លន់​នៅ​ខេត្ដតាកែវ​១​លើក កំពត​២​លើក បាត់ដំបង​២​លើក ដោយ​ប្រើ​កាំភ្លើង​អាកា និង​មានមេខ្លោង​ឈ្មោះ​ហេង ស ដែល​ត្រូវ​សមត្ថកិច្ចបាញ់​បាក់ជើង​ក្នុង​កិច្ច​ប្រតិបត្ដិការ​។

ការ​តាម​ប្រមាញ់​ជន​ទី​១៣​នៃ​ក្រុម​ដែលមាន​គំរោង​ប្លន់​ថៅកែ​ទឹកកក​នៅ​ផ្សារ​ត្រែងត្រ​យឹ​ង គឺ​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ត្រី ឡឹ​ក វណ្ណៈ អនុប្រធាន​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​លោក​វរ​សេនី​យ៍​ទោ​ជេ​ត វ​ន្នី  ។ ក្រោយ​ពី​ចាប់ខ្លួនជនសង្ស័យ​ត្រូវ​បាន​នាំ​ពី​ខេត្ដបាត់ដំបង​មក​កាន់ក្រសួងមហាផ្ទៃ និង​បាន​ប្រគល់​ឱ្យទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ គួរ​រំលឹក​ថាកាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១២ មេ​សា ២០១០ ចោរ​១​ក្រុម​មាន គ្នា​១២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា និងគ្រាប់បែកដៃ​១​គ្រាប់​បាន​ជួបជុំ​គ្នា​នៅ​ក្នុងវត្ដ​ត្រែង​ត្រ​យឹ​ង​រៀប​គំរោង​ប៉ុនប៉ង​ប្លន់ថៅកែ​លក់​ទឹកកក និង​អាជីវករ​លក់​និង​ប្ដូរប្រាក់ ប៉ុន្ដែ​ផែនការ​នោះ​បាន​បែកធ្លាយ​ដឹង​ដល់សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ក្រសួង​មហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ ។

ដោយ​មាន​របាយការណ៍​ច្បាស់លាស់​ពី​គំរោងប្លន់​របស់​ចោរ​កាំភ្លើង​អាកា​១​ក្រុម​នេះ លោកនាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​៤​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិបាន​ដាក់​បទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​ដល់​លោក​ឧត្ដមសេនីយ៍ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាលយុត្ដិធម៌​ឱ្យ​ប្រើប្រាស់​កំលាំង​ជំនាញ​នាយកដ្ឋានព្រហ្មទណ្ឌ​ក្រសួងសហការ​ជាមួយ​ស្នងការដ្ឋា​ន​ខេត្ដកំពង់ស្ពឺ​ចេញ​ទៅ​បង្ក្រាប​ក្រុម​ចោរ មាន​គំរោង​ប្លន់​នេះ​នៅ​នឹង​កន្លែង​ជាក់ស្ដែង​បាន​២​នាក់ដោយ​បាញ់​មេខ្លោង​ឱ្យ​របួស​បាក់ជើងដកហូត​បាន​អាវុធ​អាកា​១​ដើម និង​ម៉ូតូ​១គ្រឿង ។ លុះ​នៅ​ថ្ងៃ​ទី​១៣​មេ​សា មានការសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​បាន​៥​នាក់​ទៀត និង​ដកហូត​បាន អាវុធ​អាកា​ចំនួន​៣​ដើមគ្រាប់បែកដៃ​១​គ្រាប់ និង​គ្រាប់កាំភ្លើង​អាកា​ជាង​១០០​គ្រាប់​។ នៅថ្ងៃ​ទី​១៩ មេ​សា ដោយ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​មួយ​ចំនួន ចាប់​បានសមាជិក​៥​នាក់​ទៀត ក្នុង​នោះ​មាន​ស្ដ្រី​ម្នាក់ ជា​អ្នកលក់​គ្រាប់ និង​អាវុធ​ឱ្យ​ក្រុម​ចោរប្លន់​១ក្រុម​នេះ​ផង លុះ​មក​ដល់​ពេល​នេះ​ចាប់​បានម្នាក់​ទៀត ដូច្នេះ​សរុប​១៣​នាក់​ហើយ ។ តាម​ចំលើយ​របស់​ក្រុម​ចោរ​ប្រើប្រាស់កាំភ្លើង​អាកា​នេះ កន្លង​មក​ធ្លាប់​ប្លន់​មិន​តិចជាង​២២​លើក​នោះ​ទេ ដែល​ភាគច្រើន​ប្លន់​តាមបណ្ដា​ខេត្ដ ។

ជន​ទាំង​១៣​នាក់​នេះ​មាន ១- ឈ្មោះ​ហេង ស ជា​មេខ្លោង​ត្រូវ​សមត្ថកិច្ច​បាញ់ បាក់ជើង​, ២-​ឈ្មោះ ឆៃ រ៉ា​, ៣-​ឈ្មោះ​ញ៉ែ​ម រ៉ូ​, ៤-​ឈ្មោះ មួ​ង ម៉ៅ​, ៥-​ឈ្មោះ​សេង អូន​, ៦-​ឈ្មោះ យ៉ាវ វៃ ហៅ​ជ្រូក​, ៧-​ឈ្មោះ​ខាំ ធិ​ញ​, ៨-​ឈ្មោះ​ឈុ​ន ចឺម​, ៩-​ឈ្មោះ​ទី តូច ហៅ​ចូ​ច​, ១០-​ឈ្មោះ​កាត ធី​ម​, ១១-​ឈ្មោះ ដូង អេប​, ១២-​ឈ្មោះ​អៀង លៀម ភេទ​ស្រី និង​១៣-​ឈ្មោះ​ស៊ិ​ន ស៊ា​ង​។ ទាំង​១៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ខេត្ដតាកែវ កំពត និង កំពង់ស្ពឺ​។
លោក​ឧត្ដមសេនីយ៍ត្រី​ឡឹ​ក វណ្ណៈ បាន មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ក្រុម​នេះ​នៅ​សេសសល់​បក្សពួក​ជិត​១០​នាក់​ទៀត​ដែល​កំពុង តាម​ចាប់ខ្លួន ប៉ុន្ដែ​អ្វី​ដែល​នៅ​មានការ​យឺត យ៉ាវ​ក្នុង​ការ​តាម​ប្រមាញ់​សមាជិក​ក្រុម​ចោរប្លន់​ប្រើ​កាំភ្លើង​អាកា​នេះសំខាន់​គឺ​ថវិកាដែល​ត្រូវ​ប្រើប្រាស់​ចាយវាយ​គ្រប់​មធ្យោបាយ និង​គ្រប់​ជំនាញ ។