ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោ​លី និង​ប្រេត ភី​ត ព្រមព្រៀង​គ្នា​លើ​សិទ្ធិ​ចិញ្ចឹម​កូន

5 ឆ្នាំ មុន

នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត​ភី​ត បាន​សម្រេច​កិច្ចព្រមព្រៀង​លើ​ការ​ចិញ្ចឹម​កូន​ទាំង​៦​នាក់ ក្រោយ​ពី​នាង​ជោ​លី​បាន​ប្ដឹង​លែងលះ​លោក​ប្រេត ភី​ត ដោយ​ផ្ដល់​ពី​ហេតុផល​ថា «​រស់នៅ​មិន​ចុះសម្រុង​គ្នា​» ។ តារា​សម្តែង​ហូ​លី​វូ​ដ​ទាំង​២​នាក់​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៦…

នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត​ភី​ត បាន​សម្រេច​កិច្ចព្រមព្រៀង​លើ​ការ​ចិញ្ចឹម​កូន​ទាំង​៦​នាក់ ក្រោយ​ពី​នាង​ជោ​លី​បាន​ប្ដឹង​លែងលះ​លោក​ប្រេត ភី​ត ដោយ​ផ្ដល់​ពី​ហេតុផល​ថា «​រស់នៅ​មិន​ចុះសម្រុង​គ្នា​» ។ តារា​សម្តែង​ហូ​លី​វូ​ដ​ទាំង​២​នាក់​បាន​ចែកផ្លូវ​គ្នា​កាលពី​ឆ្នាំ​២០១៦ ។

មេធាវី​របស់​នាង​ជោ​លី​មិន​បាន​បង្ហាញ​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​លើ​ការ​ចិញ្ចឹម​កូន​ទាំង​៦​នាក់​មាន​អាយុ​ពី​១០​ទៅ​១៧​ឆ្នាំ​ដែល​ក្នុង​នោះ​មានកូន​ចិញ្ចឹម​៣​នាក់ និង​កូនបង្កើត​៣​នាក់​ទេ ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ពួក​គេ​បាន​លែងលះ​គ្នា មាន​បញ្ហា​ចម្បង​មួយ​គឺ​ការ​តស៊ូ​សុំ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​នាក់ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​តារា​សម្តែង​ទាំង​២​នាក់​នេះ​អាច​សម្រេច​កិច្ច​ព្រ​មេ​ព្រៀង​ក្នុង​ការ​ចិញ្ចឹម​កូន​ដោយ​មិន​ចាំបាច់​សម្រេច​រឿង​ក្ដី​នៅ​តុលាការ ។

ទោះជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នាង​អេ​ន​ចេ​លី​ណា ជោ​លី និង​លោក​ប្រេត ភី​ត នៅ​មិន​ទាន់​សម្រេច​រួចរាល់​លើ​ការ​ព្រមព្រៀង​ក្នុង​ការ​លែងលះ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៅឡើយ​ទេ ៕ ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ