ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មហោស្រព​វិទ្យាសាស្ត្រ រួមចំណែក​បំផុសគំនិត​អនាគត​អ្នកដឹកនាំ និង​នវានុវត្តន៍​ជន​យ៉ាងណា​ខ្លះ?

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ់​៖ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​​ជោគ​​ជ័យ​។ ទន្ទឹម​នឹង​ដំណើរ​វិវត្តន៍​នៃ​មុខ​វិជ្ជា​ស្ទែ​ម​ដែល​គ្រប់​ដណ្ដប់​លើ​រាល់​ទិដ្ឋភាព​នៃ​ការ​រស់នៅ​ប្រចាំ​​ថ្ងៃ​​សិស្ស​-​និស្សិត​កម្ពុជា​របស់​យើង​កំពុង​បន្ត​ប្រឹងប្រែង និង​សិក្សា​ប្រធានបទ​នានា​និង​មុខ​វិជ្ជា​ដ៏​សំខាន់​ ​ទាំងនេះ​។​ ​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា…

​រាជធានី​ភ្នំពេញ់​៖ មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្ត​ទៅ​ដោយ​​ជោគ​​ជ័យ​។ ទន្ទឹម​នឹង​ដំណើរ​វិវត្តន៍​នៃ​មុខ​វិជ្ជា​ស្ទែ​ម​ដែល​គ្រប់​ដណ្ដប់​លើ​រាល់​ទិដ្ឋភាព​នៃ​ការ​រស់នៅ​ប្រចាំ​​ថ្ងៃ​​សិស្ស​-​និស្សិត​កម្ពុជា​របស់​យើង​កំពុង​បន្ត​ប្រឹងប្រែង និង​សិក្សា​ប្រធានបទ​នានា​និង​មុខ​វិជ្ជា​ដ៏​សំខាន់​
​ទាំងនេះ​។​

​មហោស្រព​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា​ប្រចាំឆ្នាំ​លើក​ទី​១៤ បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា និង​ថ្ងៃ ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ស្រប​តាម​លក្ខណៈ​នៃ «​ពិព័រណ៍​វិទ្យាសាស្ត្រ​» ទូទៅ និង​ច្របាច់​បញ្ចូល​នូវ​ធាតុ​ផ្សំ​នៃ​មុខ​វិជ្ជា​ស្ទែ​ម ដែល​រួម​មាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ​កម្ម និង​គណិត​វិទ្យា ក្នុង​គោលបំណង​ផ្ដល់​នូវ​ថ្នាល​អប់រំ​មួយ​បែប​ដ៏​ល្អ​ប្លែក​យ៉ាង​ពិត​​​ប្រាកដ​​ជូន​ដល់​ភ្ញៀវ​ដែល​បាន​ចូលរួម​ទស្សនា​ទាំងអស់​។​

​លោកស្រី គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែង​ថា​កម្មវិធី​នេះ​ពិតជា​មាន​
​សារៈសំខាន់​នៃ​ពិព័រណ៍​នេះ ក្នុង​ការ​ជួយ​ឱ្យ​សិស្ស​-​និស្សិត​ស្វែង​យល់ និង​ទទួល​បាន​បទ​ពិសោធន៍ ជាក់​
​ស្ដែង តាម​រយៈ​ការ​ធ្វើ​ពិសោធន៍​ការ​ដាក់​ឱ្យ​ដំណើរការ​និង​ការ​សិក្សា​ជាមួយនឹង​មុខ​វិជ្ជា​ស្ទែ​ម​ទាំងនេះ​។​

រីឯ​ពិធី​បិទ​ទំព័រ​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ​វិញ​ចូលរួម​ដោយ​លោក អឹ​ម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ដល់​នូវ​កិច្ច​គាំទ្រ​យ៉ាង​ពេញទំហឹង​និង​លើក​ឡើង​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​
​អប់រំ​ស្ទែ​ម​ក្នុង​ការ​រួមចំណែក​ចំពោះ​អនាគត​សេដ្ឋកិច្ច​កម្ពុជា​។​

តាម​រយៈ​ការ​ព្យាយាម និង​សាកល្បង​រូបមន្ត ការ​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​-​និស្សិត​ចូលរួម​ជាមួយនឹង​មុខ​វិជ្ជា​
​ដែល​​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ និង​ផ្ដល់​នូវ​ទំនួល​ខុស​ត្រូវ​ដល់​ពួក​គាត់​ក្នុង​ការ​បង្ហាញ​ពី​ស្នាដៃ​និង​សមត្ថភាព​
​ជូន​ដល់​ប្រទេស​ជាតិ បូក​រួម​នឹង​ការ​លើកកម្ពស់​គំនិត​ផ្ដួចផ្ដើម​ដ៏​ជោគជ័យ​នានា គឺ​សុទ្ធតែ​ជា​ធាតុ​ផ្សំ​នៃ​
​ភាព​​ជោគជ័យ​ដ៏​ត្រចះត្រចង់​នៃ​ព្រឹត្តិការណ៍​នេះ ដូច​សព្វមួយដង​។​

​របាយការណ៍​របស់​សាលា​អន្តរជាតិ​ហ្សា​មែន បាន​បង្ហាញ​នូវ​លក្ខណៈ​ពិសេស​ពិតប្រាកដ​នៃ​ព្រឹត្តិការណ៍​​​រយៈ​ពេល​ពីរ​ថ្ងៃនេះ គឺជា​គម្រោង​ស្ទែ​ម​របស់​ប្អូន​ៗ​សិស្សានុសិស្ស​ពីសា​លា​នានា​ជា​ច្រើន​។ គម្រោង​សរុប​
​ចំនួន​២៤០​គម្រោង​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ និង​បង្កើត​ឡើង​ដោយ​សិស្សានុសិស្ស​មក​ពីសា​លា​ចំនួន​១៥ ដែល​រួម​មាន​សាលា​មក​ពី​ខេត្តបាត់ដំបង​ផង​ដែរ​។ តាម​រយៈ​គម្រោង​ទាំងនេះ​ពួក​គាត់​ពិតជា​អាច​ប្រើប្រាស់​
​ការ​អប់រំ​ស្ទែ​ម​ដែល​ពួក​គាត់​ចូល​ចិត្ត​បំផុត ហើយ​យើង​ក៏​បាន​ផ្ដល់​ផង​ដែរ​នូវ​ភាព​រីករាយ​ជា​ច្រើន​ដល់​​​មហា​ជន​ដែល​បាន​ចូលរួម​ទស្សនា នៅ​តាម​ស្ដង់​បង្ហាញ​គម្រោង​នានា និង​ស្វែង​យល់​ពី​ទ្រឹស្ដី​គួរ​ឱ្យ​​ចាប់អា​រម្មណ៍​ផ្សេង​ៗ រួម​ទាំង​អាថ៌​កំបាំង​វិទ្យាសាស្ត្រ​ពិសេស​ៗ​ផង​ដែរ​៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ