ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកប័រ​​លូ​ស្កូនីទិញ​កាដូ​អស់​៣៤​លាន​ដុល្លារ​ក្នុងឆ្នាំ២០១០

15 ឆ្នាំ មុន

កា​សែត​អ៊ីតាលី​ឈ្មោះ CORRIERE  DELLASERA ​បាន​ចេញ​​ផ្សាយ​ពីការចំណាយ​នានា​របស់​ប្រមុខ​រដ្ឋាភិបាល​​អ៊ីតាលី​លោក​ស៊ីល​វី​យ៉ូ ប័រលូ​ស្កូ​នី ។ កាសែត​អ៊ីតាលី​នេះរាយការណ៍​កាលពី​​ថ្ងៃទី៩ ​មីនា ថា ​ទិញ​គ្រឿង​​អលង្ការ​​ វត្ថុ​បុរាណ​ ក្រវាត់ក ស្រោម​សំបុត្រ​មាន​ប្រាក់​ លោក​ប័រលូ​ស្កូនី បាន​ចំណាយ​ប្រាក់​៣៤​លាន​អឺរ៉ូ ក្នុង​ឆ្នាំ​២០១០ ​សម្រាប់​ការ​ដើរ​ផ្សារ ឬ​​ការ​ទិញ​កា​ដូឱ្យបណ្តា​​ស្រី​ស្អាត​​វ័យ​ក្មេង​ៗ​របស់​លោក ។

​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ដែល​ក៏ជា​​សេដ្ឋី​អាយុ​៧៤​ឆ្នាំបាន​ចំណាយប្រាក់​១២០.០០០​អឺរ៉ូ​​គ្រាន់​តែ​សម្រាប់​ទិញ​​ក្រវាត់​.ក​ កន្សែង​រុំក​និង​របស់​របរ​ដទៃៗទៀត និងចំណាយ​ប្រាក់​៦៥.០០០​អឺរ៉ូ​សម្រាប់​ទិញ​គ្រឿង​​អលង្ការ ។ នេះ​ជា​ការ​ស្រង់​ទិន្នន័យ​ផ្តល់​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​របស់​​តុលា​ការ​មួយ​ដែល​កំពុង​ធ្វើ​លើ​ទំនាក់​ទំនង​​របស់​លោក​ប័រលូ ​ស្កូនី​​ ជាមួយ​នារីរក​ស៊ី​ផ្លូវភេទ​វ័យ​ពុំ​ទាន់​ពេញ​​វ័យ​ម្នាក់​នាង RUBY ។

មហា​សេដ្ឋី​ខាង​ម៉ា​ស៊ីន​ឃោសនា​រូបនោះ​ ក៏ជួល​ក្នុង​ទឹកប្រាក់​៦៧៥.០០០​អឺរ៉ូ​នូវ​វិមាន​មួយ​​ស្ថិត​នៅ​ជិត​កន្លែង​កំសាន្ត​មាត់សមុទ្រ​​ PORT-OFINO ចំណាយ​៩០០.០០០​អឺរ៉ូ​សម្រាប់​ថ្លៃ​​ឧស្ម័ន​ និងអគ្គិសនីក្នុង​ភូមិគ្រឹះ​របស់​លោក​នៅ ANTIGUA ។ ទឹក​ប្រាក់​ចំនួន​៦៥០.០០០​អឺរ៉ូ ​ក៏​ត្រូវ​ចំណាយ​ផង​ដែរ ក្នុង​បណ្តា​​ហាង​លក់​វត្ថុ​បុរាណ​ និង​លក់​ផ្ទាំង​គំនូរ​សិល្បៈ​ ។ នារី​វ័យក្មេង​ជា​ច្រើន​ដែលនៅ​ជុំ​វិញ​​លោក​ ក៏​លាត​ត្រដាង​​​ផង​ដែរ ក្នុង​ក្របខណ្ឌ​​នៃ​ការ​ស៊ើប​អង្កេត​​ដែល​នឹង​អាច​បញ្ជូន​លោក​ប័រលូ ស្កូ​នី ទៅ​កាន់​តុលា​ការ​​នា​ថ្ងៃទី៦ មេសា ក្នុងបទ​ចោទប្រកាន់​​​ទាក់​ទិន​​​រំលោភ​​បំពាន​អំណាច​​​និងការ​ទិញ​កាដូជា​ច្រើន​​​របស់​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​រូបនោះ ។

​យោង​តាម​របាយ​ការណ៍​​​ចេញ​ផ្សាយ​ដោយ​កាសែត​ CORRIERE ថា លោក​ប័រលូ​ស្កូ​នី បាន​ចែក​ប្រាក់​៥៦២.០០០​អឺរ៉ូ​​ឱ្យ​ដល់នារី១៤​នាក់ ក្នុងចំណោម​​នារីក្មេងៗ​ដែលលោក​ទាក់ទង​​។ នារី​ម្នាក់​ក្នុងចំណោម​នារី​ទាំង​នេះ​នាង ANGELA SOZIO ទទួល​បានប្រាក់​តែ​មួយ​លើក​ដល់១០០.០០០​​អឺរ៉ូ​ ។ កាន់​តែជ្រះថ្លា​​ថែម​ទៀត​ជា​មួយ​បណ្តា​ស្រី​ស្អាត ​​លោក​ប័រ​ លូ​ស្កូនី​បានផ្តល់​៤០.០០០​អឺរ៉ូ​ដល់នារី​ជាលេខាធិការ​មួយ​រូបរបស់​លោក​ក្រោម​រូបភាពជាកាដូ​រៀប​ការ ៕