ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​អូស​ទាំង​ប្តី​និង​ម៉ូតូ​ច្រើន​ម៉ែត្រ រីឯ​ប្រពន្ធ​និង​កូន​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​បាន​បុក​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ពេញទំហឹង ។ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ដោយ​ត្រូវ​រថយន្ត​អូស​ជាមួយ​ម៉ូតូ​ច្រើន​ម៉ែត្រ រីឯ​ប្រពន្ធ​និង​កូន​ខ្ទាត​ចេញ​ផុត​រង​របួស​មធ្យម បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​គ្លីនិក​ឯកជន​។ ​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ផ្លូវ​ខ្វែង​បាន​បុក​ម៉ូតូ​១​គ្រឿង​ជិះ​គ្នា​៣​នាក់​ពេញទំហឹង ។ បណ្ដាល​ឲ្យ​បុរស​ម្នាក់​រង​របួសធ្ងន់ ដោយ​ត្រូវ​រថយន្ត​អូស​ជាមួយ​ម៉ូតូ​ច្រើន​ម៉ែត្រ រីឯ​ប្រពន្ធ​និង​កូន​ខ្ទាត​ចេញ​ផុត​រង​របួស​មធ្យម បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​គ្លីនិក​ឯកជន​។

​គ្រោះថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ផ្លូវ​៣០​ម៉ែត្រ​ចំណុច​ផ្លូវ​ខ្វែង ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៧៦៦៦ អ្នកបើកបរ​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ដោយឡែក​ជន​រង​គ្រោះ​ខាងលើ​ដែល​រង​របួសធ្ងន់​ឈ្មោះ​ឈូក ណា​វិ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​រកា​កោះ សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DL-០២៥៧  ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​មាន​ឌុ​ប​ប្រពន្ធ និង​កូន ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ដែល​ជា​ចំណុច​ផ្លូវ​ខ្វែង​ក៏​ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​ខាងលើ​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បើក​លឿន​ដូច​ហោះ​បោះពួយ​ជ្រុល​ទៅ​បុក​ម៉ូតូ​ទាំង​កម្រោល​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​លើ​ថ្នល់​ហើយ​បុរស​ជា​អ្នកបើកបរ​ត្រូវ​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ​រង​របួស​ធ្ងន់ធ្ងរ ចំណែក​ប្រពន្ធ​និង​កូន​ខ្ទាត​ចេញ​ផុត​ពី​កង់​រថយន្ត​រង​របួស​មធ្យម​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់​គេ​ខ្លួន​បាត់​ស្រមោល បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

ដោយឡែក​នគរបាល​ផ្នែក​ចរាចរ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ជួយ​សម្រួល​ចរាចរ​នៅ​កន្លែង​កើតហេតុ និង​បាន​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ