ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ថ្នាំ​រួច​ស្លា.ប់​…​សង្ស័យ​ពេទ្យ​ស្ទើរភ្លើង​ក្នុង​គ្លីនិក​នេះ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ លោកយាយ​អាយុ​៧៤​ឆ្នាំ​ម្នាក់ បាន​បែកពពុះមាត់​ប្រកាច់​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​យីហោ «​ជា ហ៊ី​ម​» សង្ស័យ​កូនស្រី​របស់​លោកគ្រូ​ពេទ្យ​ចាក់​ថ្នាំ​ខុស ក្រោយ​កើតហេតុ​ម្ចាស់​គ្លីនិក​ខាងលើ បាន​ដេញ​កូនចៅ​សាច់ញាតិ​ឱ្យ​ដឹក​សព​លោកយាយ​ដែល​ស្លាប់​ទៅ​ហើយ​នោះ យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​វិញ…

ខេត្តកំពង់ស្ពឺ ៖ លោកយាយ​អាយុ​៧៤​ឆ្នាំ​ម្នាក់ បាន​បែកពពុះមាត់​ប្រកាច់​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​កន្លែង​យីហោ «​ជា ហ៊ី​ម​» សង្ស័យ​កូនស្រី​របស់​លោកគ្រូ​ពេទ្យ​ចាក់​ថ្នាំ​ខុស ក្រោយ​កើតហេតុ​ម្ចាស់​គ្លីនិក​ខាងលើ បាន​ដេញ​កូនចៅ​សាច់ញាតិ​ឱ្យ​ដឹក​សព​លោកយាយ​ដែល​ស្លាប់​ទៅ​ហើយ​នោះ យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​វិញ សង្ស័យ​ជា​លេស​ដោះ​បន្ទុក​តែ​ប៉ុណ្ណោះ ។

ដោយឡែក កូន​គ្រូពេទ្យ​នោះ​សង្ស័យ​មិន​មាន​ជំនាញ​ខាង​ព្យាបាល​ជំងឺ​ឡើយ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​មាន​លោកយាយ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​មួយ​នៅ​ក្នុងស្រុក​ឱ​រ៉ា​ល់ ហើយ​បញ្ជូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក្រុម​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព មក​ធ្វើការ​ផ្សព្វផ្សាយ ស្រាប់តែ​មាន​លោកគ្រូ​ពេទ្យ​ម្នាក់ និង​លោក​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​មានឈ្មោះ លី ហាម​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឱ្យ​ថតរូប​លោកយាយ​ដែល​ស្លាប់​នោះ​ឡើយ ដោយ​អះអាង​ថា មាន​ថ្នាក់លើ​ឈ្មោះ គ្រុយ ជា​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មិន​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ថតរូប​ក្នុង​មន្ទីរពេទ្យ​ឡើយ និង​មិន​សហការ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ទៀត​ផង​។

ការ​ហាមប្រាម​ក្រុម​អ្នក​សារព័ត៌មាន​បែប​នេះ សង្ស័យ​តែ​ម្ចាស់​គ្លីនិក​ឯកជន​យីហោ «​ជា ហ៊ី​ម​» នោះ ជា​សាច់ញាតិ​របស់​អស់លោក​គ្រូពេទ្យ​នោះ​ហើយ​មើលទៅ ឬ​មួយ​ក៏​ខ្លាច​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​រឿង​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​ហើយ ទើប​ហាមប្រាម​ក្រុម​អ្នក​សារព័ត៌មាន​ថត​បែប​នេះ ។

ហេតុការណ៍​ភ្ញាក់ផ្អើល​លោកយាយ​ម្នាក់​ស្លាប់​នៅ​ក្នុង​គ្លីនិក​ឯកជន​យីហោ ជា ហ៊ី​ម នោះ កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុង​គ្លីនិក​ឯកជន​យីហោ «​ជា ហ៊ី​ម » នៅ​ក្នុងភូមិ​ផ្សា​រក​ន្តួ​ត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ម្នាក់​មានឈ្មោះ​លាង ស្រី​មុំ អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ជា​កូនលោក​យាយ​រង​គ្រោះ​និយាយ​ថា លោកយាយ​មានឈ្មោះ​ពៅ យ៉ា​ន អាយុ​៧៤​ឆ្នាំ អ្នក​បោក​ខោអាវ​ឱ្យ​គេ ស្នាក់​នៅ​ជាមួយ​កូន​ក្នុងភូមិ​-​ឃុំ​ខាងលើ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ