ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ដេញ​កា.ប់​ចាក់​គ្នា​យ៉ាង​ឡូយ ដល់​ចុង​ក្រោយ​មានអី​ឈាម​ជោគ​ខ្លួន​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​បង្ក​របួស​ស្នាម​ដោយ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​ដេញ​កាប់​ប្រហារ​គ្នា​យ៉ាង​សាហាវ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្បាលស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត…

ខេត្តកំពត ៖ មាន​ករណី​បង្ក​របួស​ស្នាម​ដោយ​ក្រុម​ក្មេង​ទំនើង​ពីរ​ក្រុម​ដេញ​កាប់​ប្រហារ​គ្នា​យ៉ាង​សាហាវ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្បាលស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត ។

ហេតុ​ការ​ដេញ​កាប់ និង​វាយប្រហារ​គ្នា​ដោយ​ក្រុម​ក្មេង​ទំនើង​ទាំង​ពីរ​ក្រុម​ខាងលើ​ដែល​ក្រុម​មួយ​មាន​គ្នា​៣​នាក់ បាន​វាយ​បង្ក​របួស​ស្នាម​មក​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​ឲ្យ​រង​បួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរ​សេនី​ទោ ហោ វ​ណ្ណា អធិការ​នគរបាល​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា ជន​ជា​ក្មេង​ទំនើង​ដៃដល់​ដែល​បង្ក​របួស​ស្នាម​នោះ​មាន​គ្នា​បី​នាក់ ទី​១- ឈ្មោះ ភាព ផែន ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្តាត ឃុំ​ព្រែក​ឆ្នោត ស្រុក​ទឹកឈូ ខេត្តកំពត (​អ្នក​រួមគំនិត​) ។ ទី​២- ឈ្មោះ ចែ​ន វិត ហៅ​គីត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។ (​ជន​ដៃដល់ ) ទី​៣- ឈ្មោះ ឈិ​ត ភេទ​ប្រុស អាយុ​ជាង​២០​ឆ្នាំ (​បាន​រត់គេច​ខ្លួន​) ។

លោក​អធិការ​ក្រុង​បន្ត​ថា ក្មេង​ទំនើង​ដៃដល់​ទាំង​៣​នាក់​ខាងលើ​បាន​ប្រើប្រាស់​ដាវ​សាំ​ម៉ា​រ៉ៃ កាប់​មក​លើ​ជន​រង​គ្រោះ​២​នាក់ បណ្តាល​អោយ​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​នោះ​រួម​មាន​ទី​១- ឈ្មោះ ត្រឹង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ខេត្តកំពត (​របួស​ត្រង់​ត្រចៀក​)​។ ទី​២- ឈ្មោះ អេ​ង ហៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​សុ​វ​ណ្ណា​សារ​គរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត (​ទទួល​រង​របួស​ដៃស្តាំ ) ។

បន្ទាប់​ពី​បង្កហេតុ​ជន​រង​គ្រោះ​បាន​រាយការណ៍​មក​កាន់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត​ទាន់​ពេលវេលា​ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​អន្តរាគមន៍ និង​ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ទោ​ហោ វ​ណ្ណា អធិការ​ក្រុង​កំពត កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រុង គឺ​លោក​វរសេនីយ៍ត្រី កុ​ល ណា​រុំ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ដឹកនាំ​កម្លាំង​ធ្វើការ​ព័ទ្ធ​ស្ទាក់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ចំនួន​២​នាក់ ព្រមទាំង​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត ដើម្បី​សាកសួរ​ដែល​ឈាន​ទៅ​ដល់​បង្ក​ហិង្សា​ខាងលើ ចំណែក​ជន​បក្ខពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​នោះ​កម្លាំង​អធិការ​នគរបាល​ក្រុង​កំពុង​ស្វែងរក​ចាប់ខ្លួន​បន្ត ។ ដោយ​ជនសង្ស័យ​ជា​ក្មេង​ទំនើង​បង្ក​របួស​ស្នាម​ខាង​លើក ក្រោយ​ពី​ធ្វើការ​សាកសួរ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា ជន​ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​នេះ គឺ​ផ្តើម​ចេញពី​ការ​បើកបរ​ម៉ូតូ​ជែង​គ្នា ទើប​ឈាន​ដល់​បង្កទំនាស់​ឲ្យ​មាន​ហិង្សា​កើតឡើង​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ