ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាតព្វកិច្ច​ដែល​សិស្ស​ត្រូវ​តប​ចំពោះ​គ្រូ

5 ឆ្នាំ មុន

កាលបើ​កូន​ជា​អ្នករៀន​សូត្រ កូន​មាន​តួនាទី​ទាក់ទង​នឹង​ការ​សិក្សា កូន​ត្រូវ​អនុវត្ត​កិច្ចការ​ខាងក្រោម​នេះ​ឱ្យ​ប្រាកដ បើ​ទោះជា​មិន​បាន​គ្រប់​ទាំងអស់ បាន​ខ្លះ​ក៏​គួរ​។ ១-​ត្រូវ​សម្តែង​ការ​គោរព​ចំពោះ​លោកគ្រូ អ្នកគ្រូ ដោយ​សេចក្តី​កោតក្រែង​។ ២-​បើ​មានឱកាស​ត្រូវ​ប្រញាប់​ចូល​ទៅ​ទទួល​បម្រើ​គ្រូ​ក្នុង​កិច្ចការ​ដ៏​សមគួរ​។ ៣-​ត្រូវ​ស្តាប់​គ្រូ…

កាលបើ​កូន​ជា​អ្នករៀន​សូត្រ កូន​មាន​តួនាទី​ទាក់ទង​នឹង​ការ​សិក្សា កូន​ត្រូវ​អនុវត្ត​កិច្ចការ​ខាងក្រោម​នេះ​ឱ្យ​ប្រាកដ បើ​ទោះជា​មិន​បាន​គ្រប់​ទាំងអស់ បាន​ខ្លះ​ក៏​គួរ​។

១-​ត្រូវ​សម្តែង​ការ​គោរព​ចំពោះ​លោកគ្រូ អ្នកគ្រូ ដោយ​សេចក្តី​កោតក្រែង​។

២-​បើ​មានឱកាស​ត្រូវ​ប្រញាប់​ចូល​ទៅ​ទទួល​បម្រើ​គ្រូ​ក្នុង​កិច្ចការ​ដ៏​សមគួរ​។

៣-​ត្រូវ​ស្តាប់​គ្រូ និង​បដិបត្តិ​តាម​ការ​ណែនាំ​របស់​លោកគ្រូ អ្នកគ្រូ​ដោយ​យកចិត្តទុកដាក់​។

៤-​តាំងចិត្ត​រៀន​គ្រប់​ចំណេះវិជ្ជា​ដែល​គ្រូ​នាំ​មក​បង្រៀន​។

៥-​ត្រូវ​បដិបត្តិ​ឱ្យ​មាននូវ​របៀប​វិន័យ តាម​បទបញ្ជា​របស់​សាលា ត្រូវ​ទុក​វិន័យ​ដូច​ជា​គ្រឿងអលង្ការ​។

៦-​ត្រូវ​ជួយ​ធ្វើ​ការងារ​របស់​សាលា​តាម​ការ​ឆ្លាត​ឈ្លាស​របស់​ខ្លួន និង​មិន​ត្រូវ​ខ្ជិល​ជា​ដាច់ខាត​។

៧-​ត្រូវ​ជួយ​រក្សាទ្រព្យ​ស​ម្ប​ត្តរបស់​សាលា​ឱ្យ​គង់វង្ស​។

៨-​ត្រូវ​មាន​សេចក្តី​ស្រឡាញ់​រាប់អាន​ចំពោះ​សិស្សសាលា​ផង​គ្នា ត្រូវធ្វើ​ជា​សិស្ស​គំរូ​ល្អ​។

៩-​មាន​ឆន្ទៈ​ពេញចិត្ត​ក្នុង​ការ​សិក្សា ព្រោះ​ការ​សិក្សា​ជា​ការ​ស្វែងរក​ចំណេះដឹង​មក​ដាក់​ក្នុង​ខ្លួន ត្រូវ​ព្យាយាម​ឱ្យ​បាន​សម្រេច មិន​ខ្ជិល មិន​គិតតែ​ពី​លេង​សប្បាយ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ និង​ត្រូវ​ចេះ​ពិចារណា​ក្នុង​ហេតុផល​ផ្សេង​ៗ ចេះ​សាកសួរ​ដើម្បី​ឱ្យ​ការ​ចេះ​ដឹ​បាន​ត្រឹមត្រូវ​។

១០-​ត្រូវ​ចេះ​ប្រយ័ត្ន​ចំពោះ​ចំណង់ ដែល​ចង់​ក្នុង​ផ្លូវ​អាក្រក់​ផ្សេង​ៗ ត្រូវ​រៀន​ឱ្យ​ចេះ​អត់ធន់ ដើម្បី​បានជា​ដៃគូ​ក្នុង​ការ​សិក្សា ។

កូន​ត្រូវ​ដឹង​ថា សេចក្តី​អត់ធន់​គឺជា​វិជ្ជា​ដ៏​សំខាន់ និង​ជា​ឫសគល់​នៃ​ចំណេះដឹង​ទាំងឡាយ និង​ត្រូវ​ចាំ​ទុក​ថា បុគ្គល​ល្ងង់ខ្លៅ​មាន​ខ្លួនឯង​ជាស​ត្រូវ​ណា​កូន ។ (​កូន​មាសឪពុក​)