ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មុជទឹក​សមុទ្រ ដូច​ទៅ​មុជទឹក​សំអុយ​ចេញពី​សណ្ឋាគារ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហនុ ៖ នៅ​ចន្លោះ​អូរ​តែ​ល សុខា និង​សណ្ឋាគា​ស៊ី​ហ៊ួ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​ព្រះសីហនុ ទឹក​សំអុយ​ពណ៌​ខ្មៅ​ពោរពេញ​ដោយ​ពពុះ​បាន​ហូរ​ចូល​សមុទ្រ ដែល​បង្ក​ឱ្យ​មាន​មតិ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា…

ខេត្ត​ព្រះ​សីហនុ ៖ នៅ​ចន្លោះ​អូរ​តែ​ល សុខា និង​សណ្ឋាគា​ស៊ី​ហ៊ួ ស្ថិត​ក្នុងភូមិ​០១ សង្កាត់​លេខ​០៣ ក្រុង​ព្រះសីហនុ ទឹក​សំអុយ​ពណ៌​ខ្មៅ​ពោរពេញ​ដោយ​ពពុះ​បាន​ហូរ​ចូល​សមុទ្រ ដែល​បង្ក​ឱ្យ​មាន​មតិ​មហាជន​ជា​ច្រើន​បាន​ដាក់​ការ​សង្ស័យ​ថា អាច​មក​ពី​សណ្ឋាគារ​ទាំង​ពីរ​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បរិស្ថាន​ទឹកសមុទ្រ​តំបន់​នោះ​អាក្រក់​រក​អ្វី​ប្រៀប​មិន​បាន​។

ក្រុម​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន​ដែល​មក​លេង​កម្សាន្ត​ក្នុង​ក្រុងព្រះសីហនុ ជា​ពិសេស​គឺ​ភ្ញៀវ​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ទាំង​២​ខាងលើ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ទៅ​លើ​គណៈកម្មការ​គ្រប់គ្រង​តំបន់ឆ្នេរ​របស់​ខេត្ត​ព្រះ​សីហ​នុ​ថា ការ​បង្ហូ​ទឹក​សំអុយ​ចូល​សមុទ្រ​បំពុលបរិស្ថាន​បែប​នេះ វា​គឺជា​បញ្ហា​ប្រឈម​មួយ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​លើ​វិស័យ​ទេសចរណ៍ ពីព្រោះ​ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​ខេត្ត​ព្រះ​សីហ​នុ គោលបំណង​របស់​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​សឹង​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ងូតទឹក​សមុទ្រ​លេង​កម្សាន្ត ប៉ុន្តែ​បើ​ទឹកសមុទ្រ​ស្អុយ​ខ្មៅ​គ្មាន​អនាម័យ ហើយ​បរិស្ថាន​តាម​ឆ្នេរ​ខ្សាច់​ពោរពេញ​ភាព​អាប់អួរ​ដូចនេះ តើ​មាន​ភ្ញៀវ​ទេសចរណ៍​ឯណា​គេ​ចង់​មក​លេង​ទៀត? នេះ​ជា​បញ្ហា​មិន​ទទួលខុសត្រូវ​មួយ​ដែល​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ គួរ​ពិចារណា​ឡើង​វិញ​ម្តង​ហើយ​។

ក្រុម​បុគ្គលិក​បំរើ​ការងារ​នៅ​ក្នុង​អូរ​តែ​ល​សុខា បាន​និយាយ​ថា ទឹក​សំអុយ​របៀប​នេះ មិនមែន​ទើប​កើត​មាន​នោះ​ទេ គឺ​កើត​មាន​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្រាន់តែ​កន្លង​មក​មិន​ទាន់​មានការ​សាងសង់​សណ្ឋាគារ ស៊ី​ហ៊ូរ ទឹក​សំអុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​នោះ វា​មិន​ចាល់​បុក​មក​ឆ្នេរ​ខ្សាច់​នោះ​ទេ គឺ​វា​ហូរ​ចូល​ទៅ​ផុត​ៗ​តែ​ម្តង ប៉ុន្តែរ​សំរាប់​រយៈពេល​ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​សណ្ឋាគារ ស៊ី​ហ៊ូរ ធ្វើ​ផៃ​ទូក​បិទ​ចំ​ច្រក​ទឹក​ហូរ​ធ្វើ​ឲ្យ​ទឹក​សំអុយ​ដែល​ហូរ​ចាក់​ចូល​សមុទ្រ​ហូរ​នៅ​វី​វល់​មិន​ទៅ​មុខ​មិន​ទៅ​ក្រោយ បាចសាច​ពេញ​លើ​ឆ្នេរ​សមុទ្រ កន្លែង​ភ្ញៀវ​ទេសចរណ៍​ចុះ​លេង​ទឹក​យ៉ាង​ពេញបន្ទុក​តែ​ម្តង ជា​ហេតុ​ធ្វើ​ភ្ញៀវ​មិន​លេង​ទឹកបាន​។

តែ​ទោះជា​យ៉ាងនេះ លោក សា​មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ បាន ទទួលស្គាល់​ថា ពិតជា​មាន​បញ្ហា​នេះ​មែន ដោយ​លោក​ធ្វើការ​បញ្ជាក់​ថា ជុំវិញ​បញ្ហា​ទឹក​សំអុយ​ខាងលើ​នេះ ខាង​ក្រសួង​ដែនដី​បាន​ចុះ​មក​ធ្វើការ​សិក្សា និង​ចាប់ផ្តើម​ធ្វើ​អាង​ចម្រោះ​ហើយ ដើម្បី​ការពារ​មិន​ឲ្យ​ទឹក​សំអុយ​ហូរ​ចូល​សមុទ្រ​បន្ត​ទៀត​ទេ ដូចនេះ​នូវ​ពេល​អាង​ចម្រោះ​កសាង​រួច រាល់​ឆ្នេរសមុទ្រ​ខាងលើ នឹង​ល្អ​ប្រសើ​វិញ​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ