ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​១០​យ៉ាង​បុត្រ​ធីតា​ត្រូវ​បំពេញ​ចំពោះ​ឪពុក​ម្តាយ

5 ឆ្នាំ មុន

កូនប្រុស​ស្រី​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​១០​យ៉ាង​ចំពោះ​មាតាបិតា​មិន​ត្រូវ​រំលង​ឡើយ កូនណាបានធ្វើតបគុណ កូននោះនឹងបាននាមថា ជាកូនវិសេសបំផុត ។ ១-​តាំងចិត្ត​សិក្សា​រៀនសូត្រ​ដើម្បី​ឱ្យ​បានជា​កូន​ចេះ​ដឹង​។ ២-​ជួយ​ធ្វើ​កិច្ចការ​មាតាបិតា​ឱ្យ​បាន​ល្អជា​ទីបំផុត​។ ៣-​តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឱ្យ​បាន​ល្អ​តទៅ​។ ៤-​ប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ល្អ ឱ្យ​សមគួរ​ជា​អ្នក​ទទួល​នូវ​មរតក​។…

កូនប្រុស​ស្រី​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​១០​យ៉ាង​ចំពោះ​មាតាបិតា​មិន​ត្រូវ​រំលង​ឡើយ កូនណាបានធ្វើតបគុណ កូននោះនឹងបាននាមថា ជាកូនវិសេសបំផុត ។

១-​តាំងចិត្ត​សិក្សា​រៀនសូត្រ​ដើម្បី​ឱ្យ​បានជា​កូន​ចេះ​ដឹង​។

២-​ជួយ​ធ្វើ​កិច្ចការ​មាតាបិតា​ឱ្យ​បាន​ល្អជា​ទីបំផុត​។

៣-​តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល​ឱ្យ​បាន​ល្អ​តទៅ​។

៤-​ប្រព្រឹត្ត​ខ្លួន​ឱ្យ​បាន​ល្អ ឱ្យ​សមគួរ​ជា​អ្នក​ទទួល​នូវ​មរតក​។

៥-​មាតាបិតា​ចិញ្ចឹម​កូន​ឱ្យ​រស់​មក កូន​ត្រូវ​ចិញ្ចឹម​គាត់​វិញ​ជា​ពិសេស​នៅ​ពេល​គាត់​ចាស់​ទៅ​ហ្នឹងឯង​។

៦-​នាំ​មាតាបិតា​ទៅ​វត្ត ឬ​កន្លែង​ផ្សេង​ៗ​តាម​សមគួរ​។

៧-​នៅ​ពេល​មាតាបិតា​មាន​ជំងឺ ត្រូវ​នៅ​ថែរក្សា​ឱ្យ​បាន​ដិត​ដល់​ត្រូវ​ជួយ​ឱ្យ​មាតាបិតា​បាន​ស្តាប់ធម៌​ផង​។

៨-​ត្រូវ​រក្សា​ទឹកចិត្ត​មាតាបិតា មិន​ឱ្យ​មាតាបិតា​មានទុក្ខ​កង្វល់ ឬ​ខូចចិត្ត​ដោយសារ​រឿង​មិនល្អ​របស់​ខ្លួន​ជា​កូន​ឡើយ ត្រូវ​ចាំ​ទុក​ថា សេចក្តីសុខ​របស់​មាតាបិតា​នៅ​ត្រង់​កតញ្ញុតាធម៌​របស់​កូន​ទាំងឡាយ​ហ្នឹងឯង​។

៩-​ត្រូវ​ថែរក្សា​នូវ​ទ្រព្យសម្បត្តិ​ផង អវយវៈ​ខ្លួនប្រាណ​ទាំងមូល​ផង ជីវិត​ផង និង​ឱវាទ​ទូន្មាន​ផ្សេង​ៗ​ផង ដែល​មាតាបិតា​បាន​ប្រគល់​ឱ្យមក​កូន​។

១០-​ធ្វើបុណ្យ​ឧទ្ទិស​ជូន​ដល់​មាតាបិតា កាល​គាត់​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ​។

កិច្ច​ទាំង​១០​យ៉ាងនេះ កូន​ណា​បាន​ធ្វើ​តប​ចំពោះ​មាតាបិតា កូន​នេះ​នឹង​បាន​នាម​ថា​អតិជាតបុត្រ​វិសេស​បំផុត​ជ្រោង​គ្រួសារ​ឱ្យ​ថ្កុំថ្កើង​ឡើង​។