ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​លើ​ផ្លូវជាតិ​លេខ​៤ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤១​និង​៤២ ចំណុច​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ភាគី​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១I-៦៩១៨ បើកបរ​ដោយ​ឈ្មោះ យី សុ​ភាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​រំលោង​ប្រ​ឃ្លះ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​ស្លាប់ ។ ចំណែក​ភាគី​ម៉ូតូ​ម៉ាក​ហ្សូ​មមើ ពណ៌​ខ្មៅ​លាយ ក្រហម ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១HF-៦២៩២ បើកបរ​ដោយ​ឈ្មោះ luo Ting ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​ចិន ស្នាក់​នៅ រោងចក្រ​ដូ​ប្រូ​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​រង​របួសស្រាល​។

ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​បើកបរ​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ជាមួយ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មមើ​អិ​ច​ដែល​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង បណ្តាល​អោយ​ដួល​ទាំង​សងខាង​តែ​ម្តង ហើយ​ភាគី​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​រង​របួសធ្ងន់ ចំណែក​ភាគី​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហ្សូ​មមើ​បាន​រង​របួសស្រាល ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​ស្លាប់ ។

បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​រួចរាល់ សមត្ថកិច្ច​នាំ​យក​វត្ថុ​តាង​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ