ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ត្រូវ​ប្តី​វាយ​ធ្វើបាប​ពេក​ដល់​ថ្នាក់​បីកូន​តូច​ទៅ​លោតទឹក​បញ្ចប់ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​សម្រេចចិត្ត​លោតទឹក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​​​បាន​បីកូន​ប្រុស​វ័យ​ជាង​១​ខួប​ដើរទៅ​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​លុះដល់​ពាក់កណ្តាល​ស្ពាន​ក៏​សម្រេច​ទុក​កូនប្រុស​ចោល ហើយ​ធ្វើ​សកម្មភាព​លោត​ចូល​ទៅ​ក្នុង​ទឹកតែ​ម្តង​ទឹក ។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់​បាន​សម្រេចចិត្ត​លោតទឹក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​​​បាន​បីកូន​ប្រុស​វ័យ​ជាង​១​ខួប​ដើរទៅ​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​លុះដល់​ពាក់កណ្តាល​ស្ពាន​ក៏​សម្រេច​ទុក​កូនប្រុស​ចោល ហើយ​ធ្វើ​សកម្មភាព​លោត​ចូល​ទៅ​ក្នុង​ទឹកតែ​ម្តង​ទឹក ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ ស្ថិត​ក្នុងភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

ស្ត្រី​រង​គ្រោះ​ដែល​សម្រេចចិត្ត​គិត​ខ្លី​ខាងលើ​មានឈ្មោះ ជិត ទៀង អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​ខាងលើ​គេ​សង្កេត​ឃើញ​ស្ត្រី​រង​គ្រោះ​បាន​បីកូន​ប្រុស​ដើរ​ឡើង​ទៅ​កាន់​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​ដោយ​ដើរ​ចេញពី​ចំណុច​ប៉េ​ន​ឡាន​ផ្សារ​ច្បារ​អំពៅ​ឡើង​ទៅ លុះដល់​ចំណុច​ពាក់កណ្តាល​ស្ពាន​នាង​ក៏​បាន​ទម្លាក់​កូន​ចុះ​ពីលើ​ដៃ​ទុក​កូន​ចោល​នៅ​លើ​ស្ពាន​ម្នាក់ឯង ហើយ​ធ្វើ​សកម្មភាព​លោត​ចូល​ទៅ​ក្នុង​ទឹកទន្លេ​តែ​ម្តង ។

ភ្លាម​ៗ​នោះ​បងប្អូន​អ្នកដំណើរ​ឆ្លងកាត់​ទីនោះ​បានឃើញ​ក៏​ស្រែក​ឆោ​រ​ឡោរ​ឡើង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​នគរបាល​ជើង​ទឹក​ដែល​ប្រចាំការ​នៅ​តំបន់​ក្រោម​ស្ពាន​នោះ​រួម​ជាមួយ​ក្រុម​ប្រជាជន​ចាម នាំ​គ្នា​ជិះទូក​ទៅ​មុជទឹក​ជួយ​ស្រង់​ស្ត្រី​ខាងលើ​ឡើង​មក​លើគោក​វិញ​តែ​ម្តង​ទើប មិន​បណ្តាល​អោយ​ស្លាប់​បាត់បង់​ជីវិត​ឡើយ ។ បន្ទាប់​ពី​ស្រង់​ចេញពី​ទឹក​រួច​នាង និង​កូនប្រុស​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម្បី​សាកសួរ​នាំ ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ខាងលើ​ទាំង​យំសោក​បោក​ខ្លួនប្រាណ​បានអោយ​ដឹង​ថា នាង​តែ​រង​ការ​វាយ​ធ្វើបាប​រាង​កាយ និង​ផ្លូវ​ចិត្តជា​ខ្លាំង​ពី​សំណាក់​បុរស​ជា​ប្តី​ទើប​ជា​ហេតុ​នាំ​អោយ​រូប​នាង​គិត​ខ្លី​មិន​ចង់​រស់​មានជីវិត​នៅ​ក្នុង​លោក​នេះ​ទៀត​ឡើយ ។ បន្ទាប់​ពី​រៀបរាប់​នូវ​ទុក្ខសោក​រួច​មក នគរ​បាល​មូលដ្ឋាន​បាន​ធ្វើការ​ពន្យល់​អប់រំ​ណែនាំ​ស្ត្រី​ខាងលើ និង​បាន​ឧបត្ថម្ភ​ថវិការ​មួយ​ចំនួន​អោយ​នាង​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្តព្រៃវែង​វិញ​នៅ​រសៀល​ថ្ងៃខែ​ដដែល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ