ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ Metfone Night Race 2018! រត់​កម្សាន្ត​សប្បាយ​ជាមួយនឹង​ភ្លើង​ព​ណ៍​នា​ពេល​រាត្រី​

5 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី 22 ខែធ្នូ​ខាង​មុខ​នេះ មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​2018​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​គឺ Metfone Night Race នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ កញ្ចប់…

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី 22 ខែធ្នូ​ខាង​មុខ​នេះ មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​2018​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​គឺ Metfone Night Race នឹង​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។ កញ្ចប់ KIT ច្រើន​ជាង 10,000 កញ្ចប់​ត្រូវ​បាន​រៀបចំ​សម្រាប់​រត់ប្រណាំង​ដែល​មាន​រួម​មាន​ដូច​ជា ដង​ពន្លឺ អាវយឺត វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក អម​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​កំពូល​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា លោក​ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រី​នាង DJ Maily និង​តារា​ល្បី​ៗ​ជា​ច្រើន​រូប​ទៀត​។​

​ព្រឹត្តិការណ៍​នេះ​គឺជា​ការ​រៀបចំ​បន្ត​ឡើង​ពី​ព្រឹត្តិការណ៍​ប្រណាំង​ពណ៌ Color Race ដ៏​ធំ​សម្បើម​មួយ​កាលពី​ឆ្នាំ 2015 ដែល​មាន​អ្នកចូលរួម​ជិត 50,000 នាក់​ដែល​អ្នកចូលរួម​ម្នាក់​ៗ​សឹងតែ​មិន​អាច​បំភ្លេច​បាន​ជាមួយនឹង​អនុស្សាវរីយ៍ និង​ការ​ចែករំលែក​ព​ត៌​មាន​ពី​កម្មវិធី​នេះ​នៅ​លើ​បណ្តាញ​សង្គម​យ៉ាងច្រើន​។​​

ក្នុង​ឱកាស​គម្រប់​ខួប​10​ឆ្នាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​បាន​នាំ​មក​នូវ​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើប​ថ្មី​មួយ​ទៀត ​គឺ​កម្មវិធី Metfone Night Race 2018 ដែល​នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី 22 ខែធ្នូ ឆ្នាំ​2018 ខាង​មុខ​នេះ​នៅ​ឯ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​។ Metfone Night Race គឺជា​ការ​រត់ប្រណាំង​ចំងាយ​ធម្មតា 1.5 គីឡូ​ម៉ែ​តរបស់​មិត្ត​ហ្វូ​ន ដែល​ជា​បទ​ពិសោធ​ន៍​ថ្មី​មួយ​ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា​ដែល​ចូល​ចិត្ត​ស្វែងរក​ការ​កំសាន្ត​និង​ភាព​រីករាយ​នៃ​ការ​រត់ប្រណាំង​ធម្មតា​។ ជាមួយនឹង​ផ្លូវ​ក្នុង​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ដ៏​ស្រស់​ស្អាត អ្នកចូលរួម​អាច​ដើរ ឬ​រត់​ដោយ​សេរី នៅ​តាម​ដងផ្លូវ​ដែល​មាន​សញ្ញា​តាំង​បង្ហាញ បង្គោល​ឥ​ន្ធ​នូ ស្នោ​អ័ព្ទ ការ​បាញ់​ក្រដាស និង​ការ​កំសាន្ត​ផ្សេង​ៗ​ទៀត ទាំងនេះ​គឺជា​សកម្មភាព​នៃ​ភាព​សប្បាយ​រីករាយ 100% ពិត​ៗ​ក្នុង​ការ​កំសាន្ត​ជាមួយនឹង​ការ​ថតរូប។​

​ការ​រត់ប្រណាំង​នេះ​គឺ​មិន​ត្រូវ​បាន​បញ្ចប់​នោះ​ទេ​នៅ​ពេល​ដែល​អ្នកចូលរួមរ​ត់ទៅ​ដល់​បន្ទាត់​ទី​។ លោក​អ្នក​នឹង​មានការ​ភ្ញាក់ផ្អើល និង​រំភើប​ជាមួយនឹង​ការ​សំដែង​ដោយ​តារាចំរៀង​ដ៏​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា និង​ឌី​ជេ​លំដាប់​អន្តរជាតិ​ដែល​ចាំ​ស្វាគមន៍​លោក​អ្នក​ទាំងអស់​គ្នា​។ ហើយនឹង​មាន​សកម្មភាព និង​ការ​សំដែង​ជា​ច្រើន​ផ្សេង​ៗ​ទៀត​ដើម្បី​អោយ​លោក​អ្នក​ដែល​បាន​ចូលរួម​កាន់តែ​មាន​ភាព​សប្បាយ​រីករាយ​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​រាត្រី​នៃ​ការ​រត់ប្រណាំង​នោះ​។​

​ថ្មី​នេះ​ៗ Trailer នៃ​កម្មវិធី Metfone Night Race 2018 បាន​ផ្ស​ព្ធ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហើយ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​ព្រមទាំង​ចែករំលែក​យ៉ាងច្រើន​កុះករ​ជាមួយនឹង​ការ​ទន្ទឹង​រង​ចាំ​ឲ្យ​កម្មវិធី​មក​ដល់​ឆាប់​ៗ​។ អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​ធើ្វ​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ប៉ុណ្ណោះ​។ សម្រាប់​ព​ត៌​មាន​បន្ថែម​ទាក់ទង​ទៅ​នឹង​កម្មវិធី​នេះ​សូម​ចូល​ទៅ​កាន់ http://nightrace.metfone.com.kh/Index.do ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ Metfone៕ ដោយ​សហ​ការ

https://www.facebook.com/metfone.closer/videos/349207162324763/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ