ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សម​ដែរ​ឬ​អត់ ដែល​គ្មាន Messi ជាប់ Top3 យក​ពាន Ballon d’Or ឆ្នាំ​នេះ?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកកាសែត Luis F. Rojo ធ្វើការ​វិភាគ​ថា វា​ពិតជា​មិន​សម​ទេ ដែល…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា អ្នកកាសែត Luis F. Rojo ធ្វើការ​វិភាគ​ថា វា​ពិតជា​មិន​សម​ទេ ដែល Messi មិន​មានឈ្មោះ​ជាប់​នៅ​ក្នុង​តារាង Top3 សម្រាប់​ការ​យក​ពាន Ballon d’Or ឆ្នាំ​នេះ ។

កីឡាករ​១៣​នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​យក​ទៅ​បោះ​ឆ្នោត ដោយ​អ្នកកាសែត​ដែល​ក្នុង​នោះ​មាន Modric, Messi, Ronaldo, Antoine Griezmann, Kylian Mbappe, Paphael Varane, Sergio Aguero, Karim Benzema, Luis Suarez, Mohamed Salah, Thibaut Courtois, Neymar និង Harry Kane ។

លោក Rojo ថា ការ​បោះ​ឆ្នោត​ហាក់បីដូចជា​មាន​ភាព​ច្របូកច្របល់​ដោយសារ​តែ Modric ជាប់​ដោយសារ​តែ​ឈ្នះ Champions League និង​បាន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup បើ​ទោះបីជា​មិន​បាន​លេង​ឲ្យ​ល្អ​នៅ​រដូវ​កាល​២០១៨/១៩ ក៏​ដោយ ។

Ronaldo វិញ​បាន​ឈ្នះ Champions League ខណៈ​ដែល Griezmann និង Mbappe បាន​ឈ្នះ World Cup ។ រីឯ Messi មានការ​លេង​បាន​ល្អ បាន​ច្រើន​គ្រាប់ និង​ឈ្នះ​បាន​ពាន​ស្បែកជើង​មាស ។

នេះ​គឺ​មិន​សម​នោះ​ទេ ដែល​គ្មាន Messi នៅ​លើ​ឆាក​ថា ជា​កីឡាករ​ខ្លាំង​នោះ ។ គេ​លេង​បាន​ល្អជា​រៀងរាល់ថ្ងៃ ។ រូបគេ​បាន​ឈ្នះ​ពាន​ជា​ច្រើន​ជូន​ដល់ Barcelona នៅ​កាលពី​រដូវ​កាល​មុន រួម​ជាមួយនឹង​ពាន Pichichi និង ស្បែកជើង​មាស ។ នៅ​ក្នុង​រដូវ​កាល​នេះ ការ​លេង​របស់​គេ​ក៏​មិ​ខុស​អ្វី​ពី​រដូវ​កាល​មុន​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ