ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ចេះ​ស្ទាត់​ក៏​ដោយ​ឱ្យ​តែ​ប្រមាទ​នឹង​បរាជ័យ

5 ឆ្នាំ មុន

ឪ​សូម​ឱ្យ​កូន​មាននូវ​ស្មារតី​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​សេចក្តី​ប្រមាទ គឺ​ការ​ធ្វេសប្រហែស ព្រោះ​សេចក្តី​ប្រមាទ​នេះឯង វា​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​ទទួល​នូវ​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​អ៊ីចឹង​ឯង​។ កូន​មាសឪពុក តួនាទី​របស់​មនុស្ស​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ត្រូវ​សិក្សា និង​បដិបត្តិ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក…

ឪ​សូម​ឱ្យ​កូន​មាននូវ​ស្មារតី​ប្រយ័ត្ន​ជា​និច្ច​ចំពោះ​សេចក្តី​ប្រមាទ គឺ​ការ​ធ្វេសប្រហែស ព្រោះ​សេចក្តី​ប្រមាទ​នេះឯង វា​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ចេះ​ស្ទាត់​ក្នុង​ការងារ​ហើយ​នោះ ត្រឡប់​ទៅ​ជា​ទទួល​នូវ​បរាជ័យ ដូច​បុគ្គល​ល្ងង់ខ្លៅ ឬ​ដូច​ជា​រថយន្ត​ដែល​ក្រឡាប់​ធ្លាក់​ជ្រោះ​អ៊ីចឹង​ឯង​។

កូន​មាសឪពុក តួនាទី​របស់​មនុស្ស​ជា​កិច្ចការ​ចាំបាច់​បំផុត​ដែល​ត្រូវ​សិក្សា និង​បដិបត្តិ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ខណៈ​នេះ​កូន​មាន​តួនាទី​ច្រើន​យ៉ាង​ដែល​ត្រូវធ្វើ​ចំពោះ​អ្នក​ដទៃ​គឺៈ

១-​កូន​ត្រូវ​បំពេញ​តួនាទី​ជា​កូន​ដ៏​ល្អ​របស់​មាតាបិតា​។

២-​កាល​កូន​ជា​បង​គេ កូន​ត្រូវ​បំពេញ​តួនាទី​ជា​បង​ដ៏​ល្អ​របស់​ប្អូន​។

៣-​កាល​កូន​ជា​ប្អូន​គេ កូន​ត្រូវ​បំពេញ​តួនាទី​ជា​ប្អូន​ដ៏​ល្អរ​បស់បង​។

៤-​កាល​កូន​ជា​មិត្ត​របស់​គេ កូន​ត្រូវ​បំពេញ​តួនាទី​ជា​មិត្ត​ដ៏​ល្អ​របស់​មិត្តសម្លាញ់​។

៥-​កាល​កូន​ជា​អ្នករៀន​សូត្រ កូន​ត្រូវ​បំពេញ​តួនាទី​ជា​សិស្ស​ល្អ​របស់​គ្រូ​។

ដូច្នេះ​គ្រប់យ៉ាង​ត្រូវ​ឱ្យ​ល្អជា​ទីបំផុត និង​ឱ្យ​អស់​សមត្ថភាព ទាំងអស់​ហ្នឹងហើយ​ជា​កូន​ល្អ​របស់​មាតាបិតា ។