ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​សមត្ថភាព​ដ៏​អស្ចារ្យ​បំផុត​…​ ខណៈ​គាត់​អត់​ដែល​ធ្វើ​អួត​​គេ​​ទេ

5 ឆ្នាំ មុន

តាម​ប្រភពពី Metroបាន​ឱ្យ​ដឹង​ថា បុរស​​អាយុ​៣៥​ឆ្នាំម្នាក់ បាន​ក្លាយទៅជា​មនុស្ស​មាន​អណ្តាត​វែង​ជាងគេ ដោយសារ​តែ​អាច​​លៀន​​ទៅ​លិ​ត​ថ្ងាស​ខ្លួនឯង​បាន​ ។ គាត់ គឺជា​អ្នកបើកបរ​រថយន្តក្រុង​ នៅ​នេ​ប៉ា​ល់ Yagya…

តាម​ប្រភពពី Metroបាន​ឱ្យ​ដឹង​ថា បុរស​​អាយុ​៣៥​ឆ្នាំម្នាក់ បាន​ក្លាយទៅជា​មនុស្ស​មាន​អណ្តាត​វែង​ជាងគេ ដោយសារ​តែ​អាច​​លៀន​​ទៅ​លិ​ត​ថ្ងាស​ខ្លួនឯង​បាន​ ។

គាត់ គឺជា​អ្នកបើកបរ​រថយន្តក្រុង​ នៅ​នេ​ប៉ា​ល់ Yagya Bahadur Katuwal បាន​ក្លាយទៅជា​តារា​ហ្វេ​ស​ប៊ុ​កមួយ​រំពេច ក្រោយ​ពី​មិត្ត​ភក្តិ​របស់​គេ​​បង្ហោះ​វី​ឌី​អូ បង្ហាញ​ពី​សមត្ថភាព​ពិសេស ដែល​អាច​លៀន​អណ្តាត​លិ​ត​ថ្ងាស់​ខ្លួនឯង​បាន​។ សាមីខ្លួន​ផ្ទាល់ បាន​អះអាង​ថា ខ្លួន​មាន​អណ្តាត​វែង​ជាងគេ​លើ​លោក តែ​មិនសូវ​ហ៊ាន​បញ្ចេញ​ច្រើន​ដងនោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ក្មេង​ៗ​ខ្លាច​។

គាត់​​ក៏​បាន​និយាយ​ទៀតថា គេ​គឺជា​មនុស្ស​តែ​មួយ​គត់​លើ​លោក ដែល​អាច​លិ​ត​ថ្ងាស​របស់​ខ្លួនឯង​បាន​។
Yagya បាន​និយាយ​ថា​៖  «​ខ្ញុំ​គិត​ថា ខ្ញុំ​មើលទៅ​ឡូយ​ណាស់​ ។ ខ្ញុំ​អាច​គ្រប​ច្រមុះ​របស់ខ្ញុំ ដោយ​ប្រើ​មាត់​របស់ខ្ញុំ​។ ខ្ញុំ​ក៏​អាច​លិ​ត​ថ្ងាស​របស់ខ្ញុំ ហើយ​ធ្វើ​ជា​សម្លេង​ម៉ូតូ​បាន​ទៀត ​។ ប្រសិនបើ​ខ្ញុំ​ទៅ​ថត​រឿង​ខ្មោច​វិញ គឺ​ខ្ញុំ​មិន​ចាំបាច់​គូរ​មុខ​អី​នោះ​ទេ​។ ខ្ញុំ​ចង់​ជាប់​កំណត់​ត្រា Guinness ពិភពលោក ចំពោះ​ការ​ដែល​អាច​លិ​ត​ថ្ងាស​របស់​ខ្លួនឯង​បាន​» ។

Yagya អួតខ្លួន​គេ​ថា ​អាច​មាន​សមត្ថភាព​ពិសេស​បែប​នេះ ប្រហែលជា​មិន​ទាន់​ស្គាល់​ថា ​ស្រុក​យើង​មាន​នាយ​ច​យ​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ