ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! តែ​មួយប៉ប្រិចភ្នែក​ស្លា.ប់​ភ្លាម​នៅ​កន្លែង និងឈាមពេញខ្លួន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​ខែធ្នូ ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​កើតឡើង លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៨៤.១៨៥ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍​អណ្តូង​ថ្ស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០៥​ខែធ្នូ ២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០១​កើតឡើង លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​១៨៤.១៨៥ ស្ថិត​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍​អណ្តូង​ថ្ស្រុ​ក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ រវាង​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ ។

ចំណែក​អ្នកបើកបរ​ឈ្មោះ តែម ភារ​ម្យ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរុង លើ​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ម៉ូតូ​បាន​បើក​វ៉ា​រថយន្ត​០១​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​០១​គ្រឿង​ទៀត​ពេញទំហឹង​ម៉ាក​Peterbilt ក្បាល​ពណ៌​ទឹកប៊ិច អ្នកបើកបរ​គេចខ្លួន​បាត់​បណ្តាល​អោយឈ្មោះ តែម ភារ​ម្យ រង​របួសធ្ងន់ និង​ឈ្មោះ សាន់ ក្តាម ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​កម្ម​ការី​រោងចក្រ មាន​ទីលំនៅ​ភូមិ​សំរុង​លើ ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ជា​អ្នក​រួម​ដំណើរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

បច្ចុប្បន្ន​សព​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​អ្នក​របួស​កំពុង​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាល​រេញ រីឯ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ