ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខណ្ឌ​ព្រែក​ព្នៅ សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ជួយ​បង្ក្រាប​បញ្ហា​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋរ​ខណ្ឌ​ព្រែក​ព្នៅ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន ព្រោះ​សព្វថ្ងៃ មាន​យុវជន​ប្រើប្រាស់ និង​សេព​គ្រឿងញៀន​ច្រើន…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋរ​ខណ្ឌ​ព្រែក​ព្នៅ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន ព្រោះ​សព្វថ្ងៃ មាន​យុវជន​ប្រើប្រាស់ និង​សេព​គ្រឿងញៀន​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ អំពី​បញ្ហា​សន្តិសុខ​កើត​មាន​ដោយសារ ការ​ប្រើប្រាស់ គ្រឿង​ញឿ​ន​នេះ​។ លោក កែវ វ​ណ្ណា តំណាង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​អណ្តូង​៤ សង្កាត​គោក​រកា ក៏​ដូច​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សង្កាត់​ផ្សេង​ៗ​ទៀត បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ អាណត្តិ​ទី​២ ស្ថិត​ក្នុង​វត្ត​ឈូក​វ៉ា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា​ថា បច្ចុប្បន្ន​នៅ​ក្នុង​សហគមន៍ របស់​ពួក​គាត់ ក្រៅពី​ល្បែងស៊ីសង មាន​យុវជន​ប្រើប្រាស់ និង​សេព​គ្រឿងញៀន​ច្រើន​។

លោក​បន្ត​ថា ការ​ប្រើប្រាស់ ការ​ជួញដូ​គ្រឿង​ញៀ​កើត​មាន​ច្រើន​នេះ ជា​ហេតុ​បង្ក​ឲ្យ​មាន​បទល្មើស​ផ្សេង​ៗ នៅ​តាម​មូលដ្ឋាន​ក្នុងភូមិ​សង្កាត់​ដូច​ជា ចោរលួច​ឆក់ និង​គាស់​ផ្ទះ​នៅ​ពេល​យប់​ជាដើម​។ ដូច្នេះ ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល ពួក​គាត់​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ពិសេស​កងកម្លាំង​មាន​ស​ត្ថ​កិច្ច​មេត្តា​ដោះស្រាយ និង​ចាត់វិធានការ​អំពី​បញ្ហា​គ្រឿងញៀន​នេះ​។ លោក​ក៏​បាន​សុំ​ណូ​ម​ពរ​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​ធ្វើ​យ៉ាងណា កុំ​ឲ្យ​មាន​គ្រឿង​ញឿ​ន​កើត​មាននៅ​ក្នុង​សង្កាត់​គោក​រកា បន្ត​ទៀត បើ​មិន​បាន​១០០% បាន​៥០%​ក៏​បាន​ដែរ​។ ដូច្នេះ​សុំ​កម្លាំង​ប៉ូលិស រាជ​អាវុធហត្ថ ជួយ​ប្រ​ល្បាត រាល់ពេល​យប់​ពេល​ថ្ងៃ ព្រោះ​នៅ​ពេល​នេះ គ្មាន​ឃើញ​កម្លាំង​ណា​ល្បាត​ទេ យូរ​ៗ​បានឃើញ​ម្តងនេះ​ជា​ការ​ពិត​។ លោក ឈិ​ន ប៊ុ​ន​ហ៊ុយ អធិការ​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ទទួលយក​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​នេះ​។

លោក​បន្ត​ថា ចំណុច​ដែល​បាន​លើក​ឡើង​អំពី​បញ្ហា​គ្រឿងញៀន​នេះ លោក នឹង​ខិតខំ​យកចិត្តទុកដាក់​កែតម្រូវ​គ្រប់​កម្លាំង តាម​ប៉ុស្តិ៍​ធ្វើ​យ៉ាងណា​បំពេញការងារ​នេះ​ឲ្យ​បាន​សកម្ម​ជាង​មុន ដើម្បី​បំពេញ​ទៅ​តាម​សំណូមពរ​របស់​បងប្អូន​។ លោក អធិការ​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​កំពុង​យកចិត្តទុកដាក់​មក​លើ​សង្កាត់​គោក​រកា​នេះ កម្លាំង​នៅ​តែ​ចុះ​តាមដាន យាមល្បាត ដើម្បី​ឆ្លើយ​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​បងប្អូន​។ ប៉ុន្តែ​អ្វី​ដែល​នៅ​សេសសល់ យើង​ត្រូវការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ព្រោះ វា​មិនមែន​តែ​រឿង​របស់​សមត្ថកិច្ច​មួយ​ទេ ប្រការ​ដែល​កាត់​បន្ថយ​គ្រឿងញៀន​នេះ ធ្វើ​ឲ្យ​រួច​ផុត​ពី​បញ្ហា​ផ្សេង​ៗ​ទៀត នេះ​ជា​ការ​បកស្រាយ​ដើម្បី​ឲ្យ​បងប្អូន​បាន​អស់ចិត្ត ហើយ​លោក នឹង​ខិតខំ​បន្ត​យកចិត្តទុកដាក់​ខ្លាំង​ជាង​បន្ថែម​ទៀត​។ សូម​បញ្ជាក់​ថា​៖ ខណ្ឌ​ព្រែក​ព្នៅ​មាន​ចំនួន​៥​សង្កាត់ ទី​១-​សង្កាត់​ព្រែក​ព្នៅ ទី​២-​សង្កាត់​សំរោង ទី​៣-​សង្កាត់​ញា​ពន់ ទី​៤-​សង្កាត់​ព​ន្សាំ​ង និង​ទី​៥-​សង្កាត់​គោក​រកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ