ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​៦​នាក់​ស្លា.ប់​ ក្នុង​ការ​បា​ញ់ប្រហារ​មួយ

5 ឆ្នាំ មុន

ប្រទេស​ម៉ិក​ស៊ិក ៖ អាជ្ញាធរ​រាយការណ៍​ថា ប៉ូលិស​៦​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ ដោយ​គ្រាប់​កាំភ្លើង​នៅ​រដ្ឋ ​JALISCO​ ភាគ​ខាងលិច​ប្រទេស ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ប្រឆាំង​កង​កម្លាំង​សន្តិសុខ​​ម៉ិក​ស៊ិក ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពិ​ី​ច្រើន​ខែ​មក​ហើយ…

ប្រទេស​ម៉ិក​ស៊ិក ៖ អាជ្ញាធរ​រាយការណ៍​ថា ប៉ូលិស​៦​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​ថ្ងៃ​ទី​៣​ ធ្នូ ដោយ​គ្រាប់​កាំភ្លើង​នៅ​រដ្ឋ ​JALISCO​ ភាគ​ខាងលិច​ប្រទេស ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ប្រឆាំង​កង​កម្លាំង​សន្តិសុខ​​ម៉ិក​ស៊ិក ពុំ​ធ្លាប់​មាន​ចាប់​តាំង​ពិ​ី​ច្រើន​ខែ​មក​ហើយ ២​ថ្ងៃក្រោយ​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី លោក​ANDRES MANUEL LOPEZ OBRADOR​។

ក្នុង​សារ​តាម​TWITTER​មួយ​អគ្គ​រដ្ឋ​អាជ្ញា​រដ្ឋ​JALISCO​រៀបរាប់​ថា ប៉ូលិស​សហព័ន្ធ​៦​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ម្នាក់​ទៀត​រង​របួស ក្នុង​ការ​បាញ់ប្រហារ​មួយ​នៅ​ទីក្រុង​HUERTA ខាងលិច​ក្រុង​GUADALAJARA ទីប្រជុំជន​តំំ​បន់​។ អ្នកនាំពាក្យ​អយ្យការ​ម្នាក់​និយាយ​ថា អត្តសញ្ញាណ​របស់​ពួក​ឃាតករ​នៅ​ពុំ​ទាន់​អាច​កំណត់​ច្បាស់​នៅឡើយ ប៉ុន្តែ​ទីនោះ​ជា​ដែនដី​របស់​ក្រុម​រត់ពន្ធ​គ្រឿងញៀន​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​មិ​ុ​ក​សុ​ិ​ក គឺ​ក្រុម​ជំនាន់​ថ្មី​នៃ​រដ្ឋ​JALISCO​។

ជាប់​ឆ្នោត​កាល​ពី​ខែកក្កដា ប្រធានាធិបតី​​ថ្មី​លោក​ANDRES MANUEL LOPEZ OBRADOR​ដែល​ចូល​កាន់​តំណែង​កាលពី​​ថ្ងៃ​ទី​១​ធ្នូ បាន​ចាត់​ទុក​បញ្ហា​សន្តិសុខ​ជា​អាទិភាព​ទី​មួយ​របស់​លោក​។

មនុស្ស​ជាង​២៥.០០០​នាក់​ត្រូវ​បាន​ស្លាប់​កាល​ព​ឆ្នាំទៅ​មិ​ញ​នៅ​ម៉ិក​ស៊ិក ក្នុង​នោះ​ជាង​១០.០០០​នាក់ ក្ន​ង​ដំណាក់កាល​ឆ្លងកាត់​តែ​មួយ​គត់ រវាង​ខែកក្កដា​និង​ខែតុលា ដែល​ជា​រយៈពេល​៤​ខែ​ដែល​មានការ​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​ម៉ិក​ស៊ិក ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ