ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ម្ចាស់​អត់​នៅ​គាស់​ជញ្ជាំង​ចូល​លួច​លុយ​ត្រូវ​ជាប់អន្ទាក់​(មានវីដេអូ)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំង​តូប​លក់ដូរ​មួយ​កន្លែង​រួច​បាន​ចូល​ទៅ​លួច​យក​លុយ បារី ដែកកេះ ព្រមទាំង​សម្លៀក​បំពាក់​មួយ​ចំនួន​ក្នុង​ខណៈ​ដែល​ម្ចាស់​មិន​នៅ ។ បន្ទាប់​មក​បាន​គេចខ្លួន​បាត់ ចំណែក​ម្ចាស់​តូប​ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បាត់​របស់របរ និង​លុយកាក់​ក៏​បាន​ប្ដឹង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ស្រាវជ្រាវ…

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំង​តូប​លក់ដូរ​មួយ​កន្លែង​រួច​បាន​ចូល​ទៅ​លួច​យក​លុយ បារី ដែកកេះ ព្រមទាំង​សម្លៀក​បំពាក់​មួយ​ចំនួន​ក្នុង​ខណៈ​ដែល​ម្ចាស់​មិន​នៅ ។

បន្ទាប់​មក​បាន​គេចខ្លួន​បាត់ ចំណែក​ម្ចាស់​តូប​ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​បាត់​របស់របរ និង​លុយកាក់​ក៏​បាន​ប្ដឹង​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ឈ្មោះ សា​រ៉ុ​ម សុវណ្ណ​បញ្ញា អាយុ​១៦​ឆ្នាំ ជនជាតិ​មុខរបរ​កម្មករ​រោងចក្រ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ហៀ​ង រស្មី ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ នៅ​ភូមិ​កើតហេតុ​នោះ​ដែរ​បាត់បង់​សម្ភារ​លុយ​រៀល ចំនួន​៣៨​ម៉ឺន បារី​ម៉ា​យ​សឺ​វិ​ន​១​សុង ដែកកេះ​១​ប្រអប់ ៥០​ដែកកេះ ខោអាវ​១​ចំនួន ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បិទទ្វារ​ផ្ទះ​ចោល​បន្ទាប់​មក​បាន​ទៅ​ហូប​ការ​បងប្អូន​នៅ​ឯ​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង ។ ក្រោយមក​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ជញ្ជាំង​ស័ង្កសី​តូប​លក់ដូរ​ចូល​លួច​របស់របរ និង​លុយ​ខាងលើ​រួច​បាន​គេចខ្លួន​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ​ក្រោយ​ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ឃើញ​ផ្ទះ​មាន​ស្នាម​គាស់​ជញ្ជាំង​ស័ង្កសី និង​ឥ​វាន់​ព្រមទាំង​លុយ​ខាងលើ​ទើប​ប្ដឹង​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ។

ក្រោយ​ពេល​ខាប់​ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​បាន​គាស់​ជញ្ជាំង​តូប​ចូល​ទៅ​លួច​យក​លុយ និង​បារី​ព្រមទាំង​ដែកកេះ និង​ខោអាវ​នៅ​ក្ន​ង​តូប​ខាងលើ​ពិតមែន ហើយ​កម្លាំង​នគរបាល​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ