ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យ​ដឹង កុំ​ចេះ​តែ​ហ៊ាន​…​ទោះ​កំពុង​ធ្វើ​ពិធី​ក្តី ក៏​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​ដែរ​…!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​២ ធ្នូ វេលា​ម៉ោង​១១​ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ចុះ​ទៅ​បញ្ឈប់​អាពាហ៍ពិពាហ៍​មួយ ដែល​បាន​លួច​រៀប​ការ​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ រវាង​កូនកំលោះ​ជា​ជនជាតិ​ចិន​ និង​នារី​ខ្មែរ​…

ខេត្តកណ្តាល ៖ ព្រឹក​ថ្ងៃ​ទី​២ ធ្នូ វេលា​ម៉ោង​១១​ និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កៀនស្វាយ​បាន​ចុះ​ទៅ​បញ្ឈប់​អាពាហ៍ពិពាហ៍​មួយ ដែល​បាន​លួច​រៀប​ការ​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ រវាង​កូនកំលោះ​ជា​ជនជាតិ​ចិន​ និង​នារី​ខ្មែរ​ នៅ​ក្នុងភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ជា​ក្តាមស្រែ​សុទ្ធសាធ ។

បើ​តាម​លោក ប៊ុត សីហា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ធ្នូ ថា បន្ទាប់​ពី​មន្ត្រី​នគរបាល​របស់​លោក​ចុះ​ធ្វើការ​តាម​មូលដ្ឋាន​ នា​ព្រឹក​ថ្ងៃ​ដដែល​នោះ ក៏​បានឃើញ​រោង​មង្គលការ​មួយ ​នៅ​ចំណុច​ភូមិ​ខាងលើ ដែល​មានកូន​កំលោះ​ជា​ជនជាតិ​ចិន រីឯ​កូន​ក្រមុំ​ គឺជា​ជនជាតិ​ខ្មែរ​ទើប​រាយការណ៍​មក​ប្រាប់​រូប​លោក ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ​រូប​លោក​ក៏​បាន​រាយការណ៍​បន្ត​ជូន​ទៅ​លោក​អធិការ​បញ្ជា​ឲ្យ​លោក នូវ ឡា​ង អធិការរង​ទទួល​ផ្នែក​អន្តោប្រវេសន៍​ស្រុក​កៀនស្វាយ ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​សំរោង​ធំ​ចុះ​ទៅ​សួរនាំ ។ លោកនាយ​ប៉ុស្តិ៍​បន្ត​ថា​ ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់ ខណៈ​ពិធី​មង្គលការ​នេះ​កំពុង​រៀបចំ​ពិធីសូត្រមន្ត​នៅ​លើ​ផ្ទះ​ជាមួយ​សាច់ញាតិ​បងប្អូន​ក្រុម​គ្រួសារ ហើយ​ក៏​សួរនាំ​ទៅ​ទើប​ដឹង​ថា​ការ​រៀប​អាពាហ៍ពិពាហ៍​នេះ ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ ហើយ​កូនកំលោះ​ដែល​ជា​ជនជាតិ​ចិន​នោះ​ ក៏​មិន​ចេះ​និយាយ​ភាសារ​ខ្មែរ​ដែរ រក​សួរនាំ​មិន​បាន ​គឺ​ចិន​សុទ្ធ​ដូច​ទើប​មក​ពី​ស្រុក​ចិន​ថ្មី​ៗ ។

ពេល​ដឹង​ថា ការ​រៀប​អាពាហ៍ពិពាហ៍​នេះ​គ្មាន​ច្បាប់​ទន្លាប់​នោះ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ណែនាំ​ឲ្យ​ផ្អាក​មង្គលការ​នេះជា​បន្ទាន់ បើ​ពុំនោះ​ទេ​សមត្ថកិច្ច និង​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ជាក់​ជា​មិន​ខាន ។ ដោយ​ណែ​នាំ​ថា រង់ចាំ​បុរស​ជនជាតិ​ចិន​រូប​នោះ ​ទៅ​ធ្វើ​ច្បាប់​ការ​ឲ្យ​រួចរាល់ ទៅ​តាម​លំដាប់លំដោយ​គន្លង​ប្រពៃណី​របស់​​ព្រះរាជាណាចក្រ​កម្ពុជា​សិន​ ទើប​អនុញាត​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​នេះ​បន្ត​ទៀត ក៏​វា​មិនយឺត​ពេល​ដែរ។ ក្រោយ​ពី​ស្តាប់​ការ​ពន្យល់​ណែនាំ​ពាក់ព័ន្ធ​ពី​ផ្លូវច្បាប់ ដែល​ជនបរទេស​មក​រៀប​ការ​ជាមួយ​ជនជាតិ​ខ្មែរ​រួច​មក សាច់ញាតិ​បងប្អូន​ខាង​នារី​ជា​កូនក្រមុំ​ខ្មែរ​ក៏​យល់ព្រម​ស្តាប់​តាម គឺ​មិន​ហ៊ាន​រឹងរូស​ទេ ព្រមទាំង​រុះរើ​រោងការ​ចេញបញ្ឈប់​កម្ម​ពិធី​មង្គលការ​តែត្រឹម​នោះ ។

លោក ប៊ុត សីហា នាយ​ប៉ុស្តិ៍ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​នោះ​ទេ គឺ​គ្រាន់តែ​ពន្យល់​ណែនាំ​ឲ្យ​ទៅ​ធ្វើ​ច្បាប់ទម្លាប់​ឲ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​អនុញាត​ឲ្យ​មក​រៀប​ការ​វិញ​បាន ។កូនកំលោះ​ជា​ជនជាតិ​ចិន​ឈ្មោះ YANG XIMING អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​សិប្បកម្ម​បោះពុម្ព​យីហោ​លី​ផេង (​រាជធានី​ភ្នំពេញ​) កាន់​លិខិតឆ្លងដែន​ចិន​លេខ E82486140 ទិដ្ឋាការ​លេខ​EI01027234 ផុតកំណត់​ថ្ងៃ​ទី​២៧ កញ្ញា ២០១៩ ។ រីឯ​កូនក្រមុំ​ខ្មែរ​ឈ្មោះ តូ ស្រី​ជាតិ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឃុំ​ខាងលើ ។

ពាក់ព័ន្ធ​រឿង​បុរស​ជនជាតិ​ចិន​លួច​រៀប​ការ​ជាមួយ​នារី​ខ្មែរ អត់​មានច្បាប់​ទម្លាប់​ត្រូវ​សមត្ថកិច្ច​បញ្ឈប់​នេះ អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ស្វែងរក​ប្រភព​ព័ត៌មាន​ទាក់ទង​នឹង​ជនជាតិ​ចិន​នេះ​ ដោយ​ចង់​ដឹង​ថា តើ​មាន​ទំនាក់​ន​ង ​តាម​រយៈ​មេខ្យល់​ណា ​ទើប​ក្លាយជា​កូនកំលោះ​មក​រៀប​ការ​អត់​ច្បាប់​បែប​នេះ ។ ប៉ុន្តែ​គ្មាន​ប្រភព​​ណាមួយ​ដឹង​នោះ​ទេ ។

ពាក់ព័ន្ធ​ច្បាប់​បន្ត​ទៀត ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ សូម​ការ​បំភ្លឺ​ពី​លោក​អធិការរង នូវ ឡា​ង ​ដែរ តែ​ពេល​
តេ​ទូរស័ព្ទ​ចូល​ហើយ មាន​អ្នក​លើក​ទទួល​ប្រាប់​ថា ​ច្រឡំ​លេខ​ទៅ​វិញ ។ ចំណែក​លោក ទេព ឈួ​ន មេឃុំ​សំរោង​​ធំ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រឿង​នេះ​រូប​លោក​ក៏​មិន​បានដឹង​ដែរ ទាល់តែ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​រោងការ​ទើប​លោក​ដឹង ព្រោះ​គេ​លួច​រៀប​ការ​ស្ងាត់​ៗ ។

មតិ​ខ្លះ​និយាយ​ឮ​ៗ​ថា បើ​ចង់បាន​កូនប្រសា​ចិន​បែប​នេះ​ ម៉េច​មិន​សុំ​ច្បាប់​រៀប​ការ​ត្រឹមត្រូវ?

អត្ថបទសរសេរ ដោយ