ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រឿង​បើក​ជែង​ស្តាំ មួយ​គ្រឿង​ទៀត​បត់​ចូល​ចំណត​ពន្លះ​គ្នា (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ជែង​ខាងស្តាំ​ដៃ​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បត់​ចូល​ចំណត​ហើយ​កៀរ រថយន្ត​ដឹក​ដី​នោះ​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ និង​បង្កាន់ដៃ​ដែក​បណ្តាល​អោយ​បាក់​អស់​មួយ​ផ្ទាំង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ជែង​ខាងស្តាំ​ដៃ​ត្រូវ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​បត់​ចូល​ចំណត​ហើយ​កៀរ រថយន្ត​ដឹក​ដី​នោះ​ជ្រុល​ទៅ​បុក​ខឿន​សួនច្បារ និង​បង្កាន់ដៃ​ដែក​បណ្តាល​អោយ​បាក់​អស់​មួយ​ផ្ទាំង តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ឡើយ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​មុខ​សួនច្បារ​ប្រជាធិបតេយ្យ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ​។

រថយន្ត​ដឹក​ដី​ម៉ាក FUSU ពណ៌​ស គ្មាន​ស្លាក​លេខ អ្នកបើកបរ​ដោយ​ឈ្មោះ ហោ ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។

ចំណែក​រថយន្តក្រុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ រដ្ឋ​៣៧-៣-០២៣២ បើកបរ​ដោយ​ឈ្មោះ កែវ មុន្នី​ងា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ហើយ​រថយន្តក្រុង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ស៊ី​ញ៉ូ​បត់​ចូល​ចំណត​។

ពេល​នោះ​រថយន្ត​ដឹក​ដី​បើក​មក​ពីក្រោយ​រុលចូល​ខាងស្តាំ​ដៃ​ត្រូវ​រថយន្តក្រុង​បុក និង​កៀរ​កៀប​ឡើង​ចិញ្ចើម​ផ្លូវ​បុក​សួនច្បារ​បាក់​បង្កាន់ដៃ​ដែក​សួនច្បារ​ទៅ​មុខ​លែង​រួច ចំណែក​រថយន្តក្រុង​រង​ការ​ខូចខាត​បែក​កញ្ចក់​មួយ​ផ្ទាំង​ចំហៀង​ខាងឆ្វេង តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​នឹង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​សងការ​ខូចខាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ