ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ចូល​កាន់តែ​ខ្លាំង​ពេញ​១​ខែ​ចុងឆ្នាំ​នេះ

5 ឆ្នាំ មុន

មុន​នេះ​បន្តិច​ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា កំពូល​ឆ្នាំ​ទាំង​៩ cmt $999 ពេញ​មួយ​ខែធ្នូ​ចុងឆ្នាំ​2018​នេះ រាសី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​ជុំ​ទិស ដែល​ចាត់​ថា​ជា​ពេលវេលា​នាំ​លាភ​សំណាង​ដ៏​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត ជា​ខែ​នាំ​សិរី​សួស្តី…

មុន​នេះ​បន្តិច​ហោរាចារ្យ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា កំពូល​ឆ្នាំ​ទាំង​៩ cmt $999 ពេញ​មួយ​ខែធ្នូ​ចុងឆ្នាំ​2018​នេះ រាសី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​កំពូលភ្នំ​ទ្រព្យ មាន​លាភ មាន​លុយ​ហូរ​ចូល​ជុំ​ទិស ដែល​ចាត់​ថា​ជា​ពេលវេលា​នាំ​លាភ​សំណាង​ដ៏​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត ជា​ខែ​នាំ​សិរី​សួស្តី ខែ​នាំ​មហា​មង្គល​ដ៏​ឧត្តម ហើយ​អ្វី​ៗ​ដែល​លោក​អ្នក​ប៉ងប្រាថ្នា​ពី​មុន​មក របស់​អស់ទាំង​នោះ​ក៏​នឹង​សម្រេច​ដូច​បំណងប្រាថ្នា ។

ក្បួន​ហោរាសាស្ត្រ​បាន​បញ្ជាក់​ទៀត​ថា បើ​កំពូល​ឆ្នាំ​ទាំង​៩​មានទុក្ខ ទោស គ្រោះភ័យ​ចង្រៃ​ពី​មុន​មក គ្រាន់តែ​ចូល​ដល់​ខែធ្នូ​នេះ​ភ្លាម គ្រោះភ័យ​ចង្រៃ​ទាំង​អម្បាលម៉ាន​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិធំ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​ ។

សម្រាប់​អ្នក​កំពុង​ចាប់ផ្តើម​គ្រួសារ ហើយ​រំពឹង​ចង់បាន​បុត្រ​ធីតា ក៏​នឹង​មាន​បុត្រ​ជាទី​ស្រលាញ់​ដូច​ក្តី​បំណង​នៅ​ក្នុង​ខែធ្នូ​ចុងឆ្នាំ​នេះ​ផង​ដែរ​។ ចំណែក​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​បើ​មាន​បំណង​ចង់រក​គូគាប់​ភ្ជាប់​និស្ស័យ ជា​ពេលវេលា​ល្អ​បំផុត ព្រោះ​ត្រូវ​ត្រង់​រាសី​នៅ​លើ​កំពូលភ្នំ​ទ្រព្យ​ពិតជា​ពិសេស​អស្ចារ្យ​ណាស់ ។

លើស​ពី​នេះ​ទៀត លោក​អ្នក​នឹង​មាន​លាភ​សំណាង​កប់​ពពក​ដែល​នឹក​ស្មាន​មិន​ដល់ ទៅ​លើ​បុព្វហេតុ​មួយ​ចំនួន​ដូច​ជា កំណប់ទ្រព្យ​កើតឡើង​ដោយ​ឯង​ៗ​មាន​ទាំង​ទ្រព្យ​ឥត​វិញ្ញាណ និង​ទ្រព្យ​មាន​វិញ្ញាណ បូក​រួម​ទាំង​មាសប្រាក់​ដ៏​ច្រើន​ហូរហៀរ​ផង​ដែរ ។

តើ​កំពូល​ឆ្នាំ​ទាំង​៩​នោះ​ប៉ះ​ចំ​ឆ្នាំ​ណាខ្លះ? កំពូល​ឆ្នាំ​ទាំងនោះ​គឺ​ឆ្នាំ វក រោង កុរ ជូត ឆ្លូវ ខាល មមែ ម្សាញ់ ច ដ៏​អស្ចារ្យ​មហា​សំណាង មានទ្រព្យ​មហាសាល មាន​មហា​សិរី​សួស្តី​ពេញ​មួយ​ជីវិត​ចាប់ពី​ខែធ្នូ​ចុងឆ្នាំ​នេះ​តទៅ ។