ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner តម្កល់​ក្នុង​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា 

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត​នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ស្វី​ស​មក​តម្កល់​ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប​ហើយ ។ បើ​តាម​ការ​គ្រោងទុក​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប…

ខេត្តសៀមរាប ៖ តាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​បណ្ដាំ​ចុង​ក្រោយ​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner អតីត​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត​នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ស្វី​ស​មក​តម្កល់​ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប​ហើយ ។

បើ​តាម​ការ​គ្រោងទុក​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​នឹង​ត្រូវ​បញ្ជូន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប នា​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយ​ដង្ហែ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​០៦ បន្ត​មក​ដល់​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គ​របត់​តាម​ផ្លូវ​ស៊ី​វុ​ត្ថា​ឆ្ពោះទៅ​កាន់​ផ្សារ​ចាស់​តាម​រង្វង់​មូល​នាគ​បាញ់​ទឹក​បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់​បត់​ស្រប​តាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប មក​កាន់​ស្ពាន​ព្រះរាជ​ដំណាក់ និង​បន្ត​តាម​ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល​ឆ្ពោះទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ។

តាម​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តសៀមរាប អញ្ជើញ​មក​ឈរ​អម​សងខាង​ផ្លូវ​ដោយ​ត្រូវ​ប្រមូលផ្ដុំ​គ្នា​ចាប់ពី​កែង​ស្តុ​ប​សុខា​ឆ្ពោះ​តាម​គោលដៅ​ផ្លូវ​ក្បួន​រថយន្ត​ឆ្លងកាត់​រហូត​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប ដើម្បី​ចូលរួម​សម្ដែង​នូវ​កតញ្ញូតាធម៌​ចំពោះ​ការ​លះបង់​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ជួយ​សង្គ្រោះ​កុមារ និង​មាតា​កម្ពុ​ជានា​ពេល​កន្លង​មក ។

ក្នុង​ខណៈ​ពេល​ដែល​អដ្ឋិធាតុ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​តម្កល់​ទុក​នៅ​ចេតិយ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​នោះ​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ នឹង​រៀបចំ​ពិធីបុណ្យ​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ក្រោម​ព្រះ​រាជាធិបតី​ភាព​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេចព្រះ​មហាក្សត្រី​នរោត្ដម​មុនីនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ