ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​លើកទី២ហើយនេះ…​​ក្រុម​ស្រីស្អាតកំពូលបោក​ប្រាក់​រាប់​​លាន​​​ដុល្លារ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​-ស្រី​៧នាក់ កាលពី​ថ្ងៃ​ទី​០៣ ធ្នូ ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​ការងារ​សន្ដិសុខនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ពាក់​ពន្ធ​សំណុំរឿង ឆបោក​ប្រាក់​ជា​ប្រព័ន្ធ​ ដែល​មាន​លក្ខណៈ​អង្គការ​ចាត់តាំង​ច្បាស់លាស់​…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មនុស្ស​ប្រុស​-ស្រី​៧នាក់ កាលពី​ថ្ងៃ​ទី​០៣ ធ្នូ ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​ការងារ​សន្ដិសុខនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​ពាក់​ពន្ធ​សំណុំរឿង ឆបោក​ប្រាក់​ជា​ប្រព័ន្ធ​ ដែល​មាន​លក្ខណៈ​អង្គការ​ចាត់តាំង​ច្បាស់លាស់​ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​បំណុល និង​ភ្នាក់ងារ​ផ្នែក​កម្ចី​ឥណទាន ។

ជនសង្ស័យ១-ឈ្មោះ ភឿ​ង សុ​ភ័ន ភេទស្រី អាយុ ២៥​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ខែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ហាង​ខា​រា​អូ​ខេ​រស្មី​អង្គរ (​ជា​មេ​ក្លោ​ង​) និងមានមុខ​របរជា​អ្នករក​សុ​ី​ចងការ​ប្រាក់ និង​ផ្ដល់​សេវា​បង់​ផ្ដាច់​តាម​ធនាគារ ។ ២-​ឈ្មោះ នី វ​ណ្ណា​រី ភេទ​ស្រី អាយុ៣១​ឆ្នាំ ទីលំនៅ​ភូមិ​ផ្សារ​គីឡូ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ(​ជា​មេ​ក្លោ​ង​) ។ ៣​-​ឈ្មោះ ភឿ​ង ចាន់​ឌី ភេទស្រី អាយុ២៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រះ​ស្រែ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ដើរតួជា​អ្នក​ខ្ចីប្រាក់ និង​ជា​បង​បង្កើត​ឈ្មោះភឿ​ង សុ​ភ័ន ។ ៤-​ឈ្មោះ អ៊ូច សុភា ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ដកណ្តាល (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ។ ៥-​ឈ្មោះ ស៊ឹ​ម លាប ភេទ​ស្រី អាយុ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្លា ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) ។ ៦-ឈ្មោះ ប៉ែន ស្រី​មាន ភេទ​ស្រី អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ផ្សារ​ដី​ហុយ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​រួមគំនិត​ក្នុង​អំពើ​ឆបោក​) និង​៧-ឈ្មោះ ផូ ថេ​ង ភេទ​ប្រុស អាយុ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រកា​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល អ្នក​ផ្តល់​មធ្យោបាយ និង​(​សមគំនិត​) និងនៅ​មាន​បក្សពួក​២​នាក់ទៀត ​កំពុង​គេចខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ត​កិច្ច​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត និង​កំពុងធ្វើការ​សាក​សួរ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ឈ្មោះ ភឿ​ង សុ​ភ័ន ជា​មេ​ក្លោ​ង និង​ជា អ្នក​តាំងខ្លួន​ជា​ភ្នាក់ងារ​ធនាគារ​(CO) ។

គួ​រំលឹក​ថា ស្រី្ត​ក្មេង​ឈ្មោះ ភឿ​ង សុ​ភ័ន ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៨ ពាក់​ព័ន្ធ​លើ​បណ្តឹង​រំលោភ​ទំនុកចិត្ត ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ពេល​សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី ភឿ​ង សុ​ភ័ន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចៅក្រម​សើ​ុ​ប​សួរ​សម្រេច​មិន​ឃុំខ្លួន និង​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្រាន់​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ព​និត្យ​តាម​ផ្លូវ​តុលាការ និង​តម្រូវ​ឱ្យ​នាងតម្កល់​ប្រាក់​២​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក​តែ​ប៉ុណ្ណោះ ។

សេចក្តីរាយការណ៍​​បន្ត​ទៀតថា ក្រោយ​ពី​នាង​ភឿ​ង ស​ភ័ន បាន​មាន​សេរីភាព​វិញ​នោះ នាង​បាន​ទៅ​រៀបចំ​គម្រោង​ឆបោក​មនុស្ស​ផ្សេង​ទៀត​ ដែល​មាន​ទឹកប្រាក់យ៉ាង​​សន្ធឹក​សន្ធាប់ ទើបត្រូវ​បាន​ដើមបណ្តឹងប្តឹង​សមត្ត​កិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ ឱ្យ​​ចាប់ខ្លួន​នោះ ។

អត្ថបទសរសេរ ដោយ