ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​កសិករ​ស្រុក​ស្វាយ​ជ្រំ​ធ្វើ​ម្លុ​ង​ចាប់​ត្រី​បាន​បែប​នេះ​សោះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ រដូវ​ធ្លាក់​ខ្យល់​ពី​ជើង​ជា​រដូវ​ត្រី​ម្លុ​ង​នៅ​ពេល​រដូវ​ខ្យល់​បក់​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង​ជា​សញ្ញា​ថា ភ្លៀង​រាំង​ចុងរដូវ​វស្សា ជា​ពេល​ត្រី​ស្រែ​ត្រូវ​ចុះ​ទៅ​រក​បឹង​ព្រែក​ត្រពាំង ជា​រដូវ​ត្រី​ម្លុ​ង ។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ជ័យ ភូមិ​វាល​ល្ងើ​ន ឃុំ​ចម្លង…

ខេត្តស្វាយរៀង ៖ រដូវ​ធ្លាក់​ខ្យល់​ពី​ជើង​ជា​រដូវ​ត្រី​ម្លុ​ង​នៅ​ពេល​រដូវ​ខ្យល់​បក់​ពី​ទិស​ខាងជើង​មក​ទិស​ខាងត្បូង​ជា​សញ្ញា​ថា ភ្លៀង​រាំង​ចុងរដូវ​វស្សា ជា​ពេល​ត្រី​ស្រែ​ត្រូវ​ចុះ​ទៅ​រក​បឹង​ព្រែក​ត្រពាំង ជា​រដូវ​ត្រី​ម្លុ​ង ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​ជ័យ ភូមិ​វាល​ល្ងើ​ន ឃុំ​ចម្លង ស្រុក​ស្វាយ​ជ្រុំ នៅ​បន្ត​ធ្វើ​ម្លុ​ង​ចាប់​យក​ត្រី​រដូវរំហើយ ក្នុង​ចំណោម​ភូមិ​ស្រុក​ជា​ច្រើន​ទៀត បាន​បន្ត​រក​ត្រី​បែប​បុរាណ ។ ប្រជាពលរដ្ឋ​ធ្វើ​ម្លុ​ង​និយាយ​ថា ម្លុ​ង​រៀបចំ​ធ្វើ​កន្លែង​មុខ​ត្រី​ចុះ ដោយ​ដាក់​ព្រួល​ឲ្យ​ទឹក​ហូរ​ចុះ​តិច​ៗ សងខាង​ព្រួល​ត្រូវ​រៀបចំ​ម្លុ​ង​ក៏​ប៉ុន្តែ​ភាគច្រើន​ក្នុង​ចំណោម​សងខាង​ព្រួល​ជីករណ្តៅ​តែ​ម្ខាង​ទេ សម្រាប់​ឲ្យ​ត្រី​វា​លោត​ចុះ ។

ពលរដ្ឋ​បន្ត​ថា ដើម្បី​ឲ្យ​ត្រី​វា​នៅ​រស់​ល្អ​ក្នុង​ម្លុ​ង គឺ​ដាក់​ទឹក​បន្តិច ហើយ​ត្រូវ​គ្រប​សម្រាស់ ឬ​ក៏​គ្រប​ធាងត្នោត​ឲ្យ​ទឹក​ត្រជាក់​វា​មិនសូវ​ប្លោះ​លោត ឬ​វា​ចេញ​ក្រៅ ឬ​ទុក​ត្រី​ឲ្យ​វា​នៅ​រស់​ល្អ ហើយ​ម្យ៉ាងទៀត​ធ្វើ​របៀប​នេះ​ឲ្យ​ត្រី​នឹក​ស្មានថា វា​បាន​ទៅ​នៅ​កន្លែង​សុខ​ស្រួល​ហើយ ។ ប្រជាពលរដ្ឋ​បន្ត​ថា តំបន់​មានការ​ធ្វើ​ម្លុ​ង​បង្ហាញ​ថា ទី​នេះ​គ្មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ឆក់​ត្រី​នោះ​ទេ ហើយ​ក៏​គ្មាន​ចោរលួច​ត្រី​នោះ​ទេ គឺ​ប្រសិនបើ​សុំ​គ្នា​ទៅ​មក​អាច​មាន ។

ប្រជាពលរដ្ឋ​បន្ត​ថា ត្រី​ម្លុ​ង​ជា​ប្រភេទ​ត្រី​ស្រែ​សំបូរ ត្រី​ទក់ ត្រី​ក្រាញ់ និង​អណ្តែង​ហើយ​ពេល​ណា​ចុះ គឺ​ត្រី​លោត​ចូល​មួយ​យប់​មួយ​ថ្ងៃ​បាន​រង្វង់​៣​ទៅ​៦​គីឡូក្រាម​ម្លុ​ង​មួយ ។ ប៉ុន្តែ​ត្រី​វា​ហាក់​ដឹង​មុន​ជាង​យើង ប្រសិនបើ​មេឃ​ភ្លៀង វា​អត់​ចុះ ឬ​លោត​ចូល​ម្លុ​ង​នោះ​ទេ បើ​មេឃ​រាំង​ដណ្តើម​គ្នា​ចុះ ។ ប្រជាពលរដ្ឋ​បន្ត​ថា ពេល​ចាប់​យក​ទៅ​ហូប​ត្រី​ម្លុ​ង​ធានា​ថា ឆ្ងាញ់​បើ​យក​មក​ភ្លាម​ដុត​ភ្លាម​ជ្រលក់​ទឹកត្រី​បុក​អំពិល​ខ្ចី​តែ​ម្តង ។

​ប្រសិនបើ​យក​មក​មាន​ពង​បង្ហាញ​ថា ចុងរដូវ​វស្សា ឬ​រដូវរំហើយ មាន​ភ្លៀង​ធ្លាក់​មក​ទៀត​ហើយ បើ​យើង​ធ្វើស្រែ​បន្ត​អាច​បាន​គ្រាន់ តែ​ថែមថយ​ទឹក​តិចតួច​ធ្វើ​ស្រូវ​អាច​បាន​ពីរ​ដង ដើមរដូវ​វស្សា និង​ចុងរដូវ​វស្សា ជា​ប្រភេទ​ស្រូវ​ខ្លី ឬ​ហៅ​ថា​ស្រូវ​៧៥​ថ្ងៃ ឬ​ស្រូវ​៨៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ