ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep Guardiola ប្រាប់​ពី​ស្ថានភាព​របស់ Kevin de Bruyne និង Sergio Aguero

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ Pep Guardiola បាន​ប្រាប់​ពី​ស្ថានភាព​របស់​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ដែល​បាន​រង​របួស​នា​ពេល​​កន្លង​មក ។…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លិប​មេឃ​ខៀវ Pep Guardiola បាន​ប្រាប់​ពី​ស្ថានភាព​របស់​កីឡាករ​ក្នុង​ក្រុម​របស់​ខ្លួន​ដែល​បាន​រង​របួស​នា​ពេល​​កន្លង​មក ។

កីឡាករ Kevin De Bruyne មិន​ទាន់​អាច​ចូល​ប្រកួត Premier League ជាមួយនឹង Manchester City វិញ​នៅឡើយ​ទេ ។ ចំណែក​កីឡាករ Sergio Aguero និង Aleks Zinchenko នៅ​មិន​ទាន់​ដឹង​នៅឡើយ​ថា អាច​ទៅ​ប្រកួត​ជាមួយនឹង Watford ឬ​អត់​នោះ​ទេ ។

លោក​បាន​ប្រាប់​ថា Aguero មិន​បាន​ឡើង​លេង​ជាមួយនឹង Bournemouth ដោយសារ​តែ​មាន​បញ្ហា​ភ្លាត់​សាច់ដុំ ។ បញ្ហា​នេះ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ តែ​លោក Pep មិន​ឲ្យ Aguero ឡើង​លេង​ក៏​ដោយសារ​តែ​ខ្លាច​មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ។ ដូចនេះ​ហើយ យើង​អាច​រំពឹង​ថា Aguero នឹង​មិន​មានមុខ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Watford និង Chelsea ។

ចំពោះ Kevin De Bruyne វិញ​មិន​បាន​ឡើង​លេង​អស់​ពេល​មួយ​ខែ​ជាង​ហើយ ដោយសារ​តែ​របួស​សរសៃពួរ​ជង្គង់ ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Carabao Cup ជាមួយនឹង Fulham ។ រីឯ Zinchenko វិញ ត្រូវ​បាន​គេ​ជំនួស​កាលពី​ថ្ងៃ​សៅរ៍ ដោយសារ​តែ​របួស​ច្រមុះ​ពេល​បុក​ជាមួយនឹង​មិត្ត​រួម​ក្រុម ។

លោក Pep ថា De Bruyne នឹង​មិន​អាច​ឡើង​ប្រកួត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ ។ ចំណែក​កីឡាករ​ពីរ​នាក់​ទៀត​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ