ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ខេត្ត​បញ្ជាក់​កុំឱ្យ​អ្នក​ដទៃ​ច្រឡំ​… កុំ​មាត់ដាច​ពេក​!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន និង​សារ​ធារ​ណ​ជន​ដោយ​អះអាង​ថា កាលពី​ថ្មី​ៗ​កន្លង​មកនេះ មាន​សារ​ព័ត៌​មាន​មួយ​ចំនួន​តូច​បាន​បង្ហោះ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ជាក់​ប្រាប់​បណ្តាញសារព័ត៌មាន និង​សារ​ធារ​ណ​ជន​ដោយ​អះអាង​ថា កាលពី​ថ្មី​ៗ​កន្លង​មកនេះ មាន​សារ​ព័ត៌​មាន​មួយ​ចំនួន​តូច​បាន​បង្ហោះ​ថា រូបភាព​ជន​ខាងក្រោម​ដែល​មាន​សាក់​រូប​ពេញ​ខ្លួន​នេះ គឺជា​ក្រុម​ចិន​នៅ​ប្រទេស​កម្ពុជា ។

លោក​បញ្ជាក់​ថា ក្រុម​ទាំងនេះ ជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GIA DINH VUI TINH ជា​រឿយ​ៗ​បាន​បង្ហោះ​រូប​ក្រុម​នេះ ធ្វើ​សកម្មភាព​បង្អួត​សាក់​ដាក់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ពួក​គាត់ ។

ជា​អកុសល​ត្រូវ​សារព័ត៌មាន​មួយ​ក្តាប់​តូច​ព្យាយាម​បំពុលសង្គម​ខ្មែរ​យើង​អោយ​អាប់អួរ​មិន​ស្រាក់​ស្រា​ន​។ ដូច្នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូន​ដល់​សារ​ធា​ណៈ​មេត្តា​យកចិត្តទុកដាក់​ពិនិត្យ​ឱ្យ​បាន​​ច្បាស់លាស់​មុន​នឹង​វាយតម្លៃ និង​សូម​ឱ្យ​បងប្អូន​ជនរួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​លើកតំកើង​ថែរក្សា​កិត្តិយស មុខមាត់ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ