ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​សភា​កម្ពុជា​ផ្តល់​អនុសាសន៍​សំខាន់​៦​ក្នុង​មហាសន្និបាត​លើក​ទី​១១​នៃ​សភា​តំបន់​អាស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​សំខាន់​ចំនួន​៦​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​១១ នៃ​សភា​តំបន់​អាស៊ី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួ​ក​គី ។ លោក ឈិ​ត គឹ​ម​យា​ត អនុប្រធាន​គណៈកម្មការ​ការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​សភា​កម្ពុជា​បាន​ផ្តល់​អនុសាសន៍​សំខាន់​ចំនួន​៦​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​១១ នៃ​សភា​តំបន់​អាស៊ី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួ​ក​គី ។

លោក ឈិ​ត គឹ​ម​យា​ត អនុប្រធាន​គណៈកម្មការ​ការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ​នេះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា នៅ​ក្នុង​កិច្ច​អំឡុង​មហាសន្និបាត លើក​ទី​១១ គណៈប្រតិភូ​សភា​កម្ពុជា បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចប្រជុំ​សំខាន់​ដូច​ជា កិច្ចប្រជុំ​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​២​នៃ​មហាសន្និបាត​លើក​ទី​១១ ដោយនៅ​ក្នុង​កិច្ចប្រជុំ​នោះ​លោក ងួ​ន ញ៉ិល ប្រធាន​ប្រតិភូ​ត្រូវ​បាន​អង្គប្រជុំ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​ដឹកនាំ​កិច្ចប្រជុំ ។

កិច្ចប្រជុំ​បាន​ពិភាក្សា និង​អនុម័ត​របៀបវារៈ​សំខាន់​ៗ​សម្រាប់​មហាសន្និបាត​រួម​មាន​របាយការណ៍​ក្រុមប្រឹក្សា​ប្រតិបត្តិ​លើក​ទី​១ កម្មវិធី​មហាសន្និបាត​ការ​ជ្រើសតាំង​អនុប្រធាន​ទាំង​៤ សម្រាប់​មហាសន្និបាត​លើក​ទី​១១ របស់ APA ការ​បញ្ជាក់​ជា​ថ្មី​នូវ​បេក្ខភាព​ប្រធាន APA សម្រាប់​អាណត្តិ​បន្ទាប់​២០២០-២០២១ និង​ការ​អនុម័ត​ទទួល​សភា​នៃ​ប្រទេស​ទី​ម័​រ​ឡែ​ស​ជា​សមាជិក​ទី​៤៣ នៃ​APA ។ លោក​បន្ត​ថា ក្នុង​កិច្ចប្រជុំ​លោក ងួ​ន ញ៉ិល អនុប្រធាន​ទី​១ រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ជាតិ​សភា​កម្ពុជា​សភា​តំបន់​អាស៊ី​បាន​សង្កត់ធ្ងន់​ថា ការ​លើកកម្ពស់​កំនើនសេដ្ឋកិច្ច និង​វិបុលភាព​ក្នុង​តំបន់​បាន​បង្ហាញ​ពី​បទ​ពិសោធន៍ និង​វឌ្ឍនភាព​គួរ​ជាទី​មោ​ទ​នៈ​រឹង​មាំ និង​ធន់​ដែល​ជា​មធ្យម​ក្នុង​រង្វង់​៧​ភាគ ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ ។

លោក​បន្ត​ថា លទ្ធផល​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​បាន​ប្រែក្លាយ​កម្ពុជា​ពី​ភាព​ក្រីក្រ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ឈាន​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ។ លោក​អនុប្រធាន​ទី​១ រដ្ឋសភា​ក៏​បាន​ផ្តល់​អនុសាសន៍​សំខាន់​ៗ​ក្នុង​ន័យ​លើកកម្ពស់​វិបុលភាព សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ប្រកបដោយ​បរិ​យា​ប័​ន្ធ ក្នុង​នោះ​មាន​ទី​១-​ត្រូវ​រក្សា​ការពារ និង​លើកកម្ពស់​នូវ​សន្តិភាព និង​ស្ថេ​រ​ភាព​ដែល​ជាក​ក្តា​ចម្បង និង​បុព្វបទ​គន្លឹះ​សម្រាប់​ការ​អភិវឌ្ឍ ។ ទី​២- ការ​គាំទ្រ​ដល់​ប្រព័ន្ធ​អន្តរជាតិ​ដោយ​ផ្អែក​លើក​បទដ្ឋាន​គតិយុត្តិ ។ ទី​៣- អំពាវនាវ​ដល់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ចែក​រំ​លែង​ការ​ប្រតិបត្តិ​ល្អ​ៗ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ និង​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់ ។ ទី​៤- លើកកម្ពស់​ពាណិជ្ជកម្ម​សេរី និង​វិនិយោគ​ដែល​ជា​កត្តា​សំខាន់​ជម្រុះ​ដល់​កំនើនសេដ្ឋកិច្ច និង​ទី​៦- ពង្រឹង​លើកកម្ពស់ និង​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច និង​ធ​ម្យ​មតា​មរយៈ​ការ​ផ្តល់​ធនធាន​ហិរញ្ញវត្ថុ លើកកម្ពស់ ជំនាញ វិជ្ជាជីវៈ និង​បច្ចេកទេស ។

លោក ឈិ​ត គឹ​ម​យា​ត បាន​លើក​ឡើង​ទៀត​ថា លទ្ធផល​នៃ​មហាសន្និបាត​ទទួល​ផ្លែ​ផ្លា​យ៉ាងច្រើន​ដូច​ជា បាន​អនុម័ត​សេចក្តីសម្រេច​ចំនួន​២៥​ពាក់ព័ន្ធ​នឹង​គណៈកម្មការ​ចំនួន​៤​សំខាន់ គឺ​គណៈកម្មការ​នយោបាយ​ចំនួន​៧ និង​ក្រុមការងារ​ចំនួន​២​ទៀត ក្រោម​គណៈកម្មាធិការ​នេះ គណកម្មការ​សង្គម និង​វប្បធម៌ ចំនួន​៩​គណៈកម្មការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ចំនួន​៦ ។ អនុម័ត​សេចក្តី​ប្រកាស​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដោយ​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​វិបុលភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ទេ្វ​ភាគី​ក្នុង​ការ​ចែករំលែក​ក្នុង​តំបន់ ។ អនុម័ត​យល់ព្រម​ឲ្យ​សភា​ប៉ា​គី​ស្ថាន​ជា​ប្រ​ធានា APA បន្ទាប់​ពី​រដ្ឋសភា​ទួ​ក​គី​សម្រាប់​អាណត្តិ​២០២០- ២០២១ ។

លោក​បាន​បន្ថែម​ថា ទាក់ទង​នឹង​កិច្ចការ​ថវិកា និង​ផែនការ​អង្គ​មហាសន្និបាត​ក៏​បាន​ស្តាប់​របាយការណ៍​របស់​លេខាធិការដ្ឋាន APA ព​ន្លឿ​ន​នូវ​ការ​ឯកភាព​នៃ​ការ​បង់​វិភាគទាន​ដល់ APA ដោយ​ផ្អែក​លើ​រូបមន្ត​នៃ​ការ​បង់​វិភាគទាន​ចំនួន​៣​ទម្រង់ គឺ​១- ផ្អែក​លើ GDP ២- សមភាព (​បង់​ដូច​គ្នា​) ៣- គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​ទម្រង់​ទី​១ និង​ទី​២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ