ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​ចង់​គាំងបេះដូង​ស្លា.ប់​ពេល​បាត់បង់​កូន​ម្តង​ទាំង​២​នាក់​ក្នុង​ពេល​តែ​មួយ

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ទៅ​ឃ្វាលគោ​ចុះ​មុជទឹក​ស្រះ​លង់​ស្លាប់​ទាំង​ពីរ​នាក់​បងប្អូន​ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ទី​នៅ​ចំណុច​ថ្នល់​ខ្អា​វ​ខាងលិច ភូមិ​ក្រសាំង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ទៅ​ឃ្វាលគោ​ចុះ​មុជទឹក​ស្រះ​លង់​ស្លាប់​ទាំង​ពីរ​នាក់​បងប្អូន​ករណី​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ ទី​នៅ​ចំណុច​ថ្នល់​ខ្អា​វ​ខាងលិច ភូមិ​ក្រសាំង ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អ​ធី​ការ​នគរបាល​ស្រុក​កំពង់ស្វាយ​ប្រាប់​ថា សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ទី​១-​ឈ្មោះ ចំរើន វី​រៈ ភេទ​ប្រុស អាយុ​១២​ឆ្នាំ និង​ទី​២-​សព​ឈ្មោះ ចំរើន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​រស់នៅ​ភូមិ​កើតហេតុ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ យ៉ា​ន់ ចំរើន អាយុ​៤៣​ឆ្នាំ ត្រូវជា​ឪពុក​របស់​ជន​រង​គ្រោះ​និយាយ​ថា​លោក​មាន​ប្រពន្ធ​ឈ្មោះ យ​ន សុខ អាយុ​៤៥​ឆ្នាំ មានកូន​ចំនួន​បី​នាក់​សុទ្ធតែ​ប្រុស លោក​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​កើតហេតុ​ក្រោយ​ពី​ចេញពី​សាលារៀន​ហូប​បាយ​រួច​កូន​ៗ​ទាំង​០២​នាក់​របស់​លោក រួម​ជាមួយនឹង​ឈ្មោះ ឈៀ សុវណ្ណ ភេទ​ប្រុស អាយុ​១១​ឆ្នាំ​នៅ​ភូមិ​ជាមួយ​គ្នា​បាន​នាំ​គ្នា​ទៅ​ឃ្វាលគោ​នៅ​តំបន់​កើតហេតុ​ខាងលើ ។

លុះដល់​ម៉ោង​០១​និង​៣០​នាទី​រសៀល ក្មេង​ម្នាក់​ឈ្មោះ ឈៀ សុវណ្ណ បាន​រត់​មក​រាយការណ៍​ប្រាប់​លោក​ថា កូន​ទាំង​ពីរ​នាក់​ពូ​កំពុង​តែ​ចុះ​លេង​ទឹកស្រះ​លង់ ហើយ​ពេល​ឮ​ដូច្នេះ​ខ្លួន​គាត់​ជា​ឪពុក​ក៏​នាំ​គ្នារ​ត់ទៅ​កន្លែង​កើតហេតុ ចុះ​ស្រង់​យកស​ពកូន​ទាំង​២​យក​ទៅ​ពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​នៅ​ពេល​ទៅ​ដល់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា ក្មេង​ទាំង​០២​នាក់​បាន​ស្លាប់​បាត់​ទៅ​ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​ជា​ឪពុក​ម្តាយ​ស្ទើរ​គាំងបេះដូង​ស្លាប់​ទៅ​ហើយ​នៅ​ពេល​ដែល​ឃើញ​កូន​ៗ​ស្លាប់​ម្តង​ទាំង​ពីរ​នាក់​យ៉ាង​ដូច្នេះ ។

បន្ទាប់​ពី​ទទួល​ព័ត៌មាន​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សព​មិនឃើញ​មាន​ស្លាកស្នាម​អ្វី​ឡើយ​ក៏​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ