ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​មើល​ថា​មានអី​…​ទើប​សិស្ស​សំពៅ​លូន​សន្លប់​បន្ត​គ្នា​ជាង​៤០​នាក់​ទល់​ព្រឹក​នេះ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​​អាជ្ញាធរ​ស្រុក​សំពៅ​លូន នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ធ្នូ នេះ​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ដែល​មាន​ក្រុម​គ្រួ​ពេទ្យ​ផង ចុះ​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ​ដែល​នាំ​ឲ្យ​យុវ​សិស្សនៃ​វិទ្យាល័យ​សំពៅ​លូន…

ខេត្តបាត់ដំបង ៖ ​​​អាជ្ញាធរ​ស្រុក​សំពៅ​លូន នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ​ធ្នូ នេះ​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ ដែល​មាន​ក្រុម​គ្រួ​ពេទ្យ​ផង ចុះ​ពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ ​ដែល​នាំ​ឲ្យ​យុវ​សិស្សនៃ​វិទ្យាល័យ​សំពៅ​លូន ចំនួន​ជាង​៤០​នាក់ ដូ​ល​សន្លប់​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​ទី​២៩​ វិច្ឆិកា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៤​ ធ្នូ ​នេះ ដោយ​មិនដឹង​អំពី​មូលហេតុ​ច្បាស់លាស់​ ។

តាម​ការ​ផ្ដល់​ព័​ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវ​សិស្ស​ភាព​ច្រើន​ជា​នារី​បាន​ដួ​​ល​សន្លប់ ​ដោយ​មិនដឹង​ពី​មូលហេតុ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​កន្លង​ទៅ​នេះ​ជា​បន្តបន្ទាប់ តែ​មិន​ទាន់​មាន​គ្រើ​ថ្នាក់​ដល់​អាយុ​ជីវិត​នៅឡើយ​ទេ​ ។ ពួក​គេ​មួយ​ចំនួន​មាន​អាកា​រៈ​ក្អួតចង្អោរ និង​មួយ​ចំនួន​ទៀត​ វិលមុខ​ដូ​ល​សន្លប់​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ប្រាប់​ថា កាលពី​ដំបូង​មានការ​អះអាង​ថា ក្រុម​យុវ​សិស្ស​ទាំងនោះ​ ទំនង​ពុល​ចំណីអាហារ​ដែល​លក់ដូរ​​នៅ​ក្នុង​សាលា ដែល​គ្មាន​អនាម័យ និង​ចំណី​ដែល​ខូចគុណភាព ។ រីឯ​ខ្លះ​ទៀត​ បាន​លើក​ឡើង​ថា ដំបូង​មានកូន​សិស្ស​កើត​ខ្យល់​ដួល​​សន្លប់ ទើប​ធ្វើ​ឲ្យ​សិស្ស​ដទៃ​ទៀត​ភ័យរន្ធត់​រហូត​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​២៩ ​វិច្ឆិកា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​០៤​ធ្នូ នេះ​ កូនសិស្ស​បាន​ដូ​ល​សន្លប់​ចំនួន​៤១​នាក់​ហើយ ក្នុង​នោះ​ មាន​ប្រុស​ចំនួន​២​នាក់​ ។ ប៉ុន្តែ​យ៉ាងណា​ក្ដី ក្រុម​មន្ត្រី​ជំនាញ​ដែល​ដឹកនាំ​ដោយ​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ ហាក់​មិន​ទាន់​មានការ​វាយតំលៃ​ជាក់​លាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូ​សិស្ស​ដូ​ល​សន្លប់​ជា​បន្តបន្ទាប់​នៅឡើយ​ទេ​។

មន្ត្រី​ដែល​ចុះ​ទៅ​កាន់​វិទ្យា​ល័យ​​សំពៅ​លូន បាន​ឲ្យ​ដឹង​ជាបឋម​ថា បើ​តាម​ការ​ស្រាវជ្រាវ​យើង​គ្រាន់តែ​អាច​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​បាន​ខ្លះ​ៗ​ថា អាច​បណ្ដាល​មក​ពី​សិស្ស​ប្រឹងរៀន​លើស​ម៉ោង​ទាំង​ម៉ោង​រដ្ឋ​និង​ម៉ោង​រៀន​គួរ ដែល​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ ហូប​អាហារ​មិន​ទៀងពេល មិន​គ្រប់គ្រាន់ និង​មាន​យុវ​សិស្ស​ខ្លះ​តម​អាហារ​សម្រក​រាង និង​ខ្លះ​ទៀត​អាច​ដូ​ល​សន្លប់​ដោយសារ​ថប់​អារ​ម្ម​ណ៏​ពេល​ឃើញ​យុវ​សិស្ស​ដទៃ​មាន​អាកា​រៈ​ពុល​ក្អូ​ត​ចង្អោរ
​។​ល​។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចុះ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ជំងឺ​របស់​សិស្ស ពេល​នេះ​អាជ្ញាធរ​ស្រុក បាន​ស្នើ​ឲ្យ​លោកនាយក​វិទ្យាល័យ​ផ្អាក​កា​សិក្សា​ដល់​សិស្ស​រយៈពេល​២​ថ្ងៃ​សិន ដើម្បី​ឲ្យ​សិស្ស​មាន​អារ​ម្ម​ណ៏​ល្អ​ប្រសើរ​ឡើង​វិញ និង​បាន​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងឡាយ​ណា​ដែល​មាន​អាកា​រៈ​មិន​ស្រូល សុំ​ឲ្យ​អាណាព្យាបាល​ប្រញាប់​ប្រ​ញ៉ា​ល​បញ្ជូន​ពួក​គេ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ដើម្បី​ព្យាបាល​ដោយ​មិន​ចាំបាច់​បង់ប្រាក់​ឡើយ ​។ ប៉ុន្តែ​យ៉ាងណា​អាជ្ញាធរ​បាន​អះអាង​ថា ក្រុម​មន្ត្រី​ជំនាញ​នៅ​តែ​បន្ត​ចុះ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ការ​ពិត​អំពី​ករណី​សិស្ស​ដូ​ល​សន្លប់​ខាងលើ​នេះ ។

អត្ថបទសរសេរ ដោយ