ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន បាន​បង្ហើប​ថា លោក សម រ​ង្ស៊ី និង​បក្ខពួក​នឹង​ត្រូវ​ឯក​កោ​ជា​មិន​ខាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​លោក​សម រ​ង្ស៊ី និង​លោក សម…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្រុម​លោក​សម រ​ង្ស៊ី និង​លោក សម ង្ស៊ី នឹង​ត្រូវ​ឯក​កោ​នៅ​នៅ​ពេល​ខាង​មុខជា​មិន​ខាន​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បន្ទាប់​ពី​រដ្ឋសភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​បើក​ឲ្យ​អ្នកនយោបាយ​ដែល​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ធ្វើ​នយោបាយ​អាច​សិទ្ធិ​ធ្វើ​ន​យោ​យ​បាយ​វិញ តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី ហើយ​នាយក​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ ។ ជាង​នេះ​ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី ត្រូវ​បាន​តែងតាំង​លោក សម រ​ង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ក្រុម​លោក កឹ​ម សុខា រួម​លោក កឹ​ម សុខា មិន​បាន​គាំទ្រ​នោះ​ទេ ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​ថា ការ​តែងតាំង​លោក សម រ​ង្ស៊ី គឺជា​ការ​តែងតាំង​មនុស្ស​នៅ​ក្រៅ​បក្ស ។ លោក​បញ្ជាក់​ថា ជា​ការ​គួរ​ឲ្យ​ចង់​អស់សំណើច​ណាស់ ដែល​របស់​ដែល​ហៅ​ថា សន្និសីទ​ពិភពលោក​របស់​ខ្មោច​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​បាន​ព្យាយាម​លើក​ទណ្ឌិត សម រ​ង្ស៊ី ដែល​មិនមែន​ជា សមាជិក​បក្ស​ផង មក​ធ្វើ​ជា​ប្រធាន​ស្តីទី​អតីត​បក្ស​ប្រឆាំង​ទៅ​វិញ ។ លោក​បាន​លើក​ឡើង​ថា តើ​ដែល​មានការ​តែងតាំង​របៀប​នេះ​ឬទេ នៅ​លើ​លោក​នេះ ។ នេះ​មិ​ទាន់​គិត​ពី​អតីត​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​រួច​ហើយ តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​មក​ផង ។

លោក​បន្ថែម​ថា តើ​ឯណា​ទៅ​លក្ខន្តិក​បក្ស ? វា​ជា​រឿង​ចម្លែក​ណាស់​ដែល​យក​មនុស្ស​នៅ​ក្រៅ​បក្ស​មក​ធ្វើ​ប្រធាន​ស្តីទី​បក្ស​នោះ ? លោក សុខ ឥ​សាន បាន​លើក​ឡើង​ទៀត​ថា ការ​តែងតាំង​ដោយ​គ្មាន​គោលការណ៍​បែប​នេះ​វា​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា គឺជា​របៀប​បក្ស​ប្រហារ​មួយ​ដែល​ទើបនឹង​មាននៅ​ក្នុង​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ដែល​ពួក​គេ​តែងតែ​ទន្ទេញ​ចាំ​មាត់​ថា ជា​បក្ស​ប្រជាធិបតេយ្យ ។ លោក​គូសបញ្ជាក់​« ប៉ុន្តែ​ដើម្បី​អំណាច​ក្នុង​បក្ស​ទោះ​រឿង​អ្វី​ក៏​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក​ហ៊ាន​ធ្វើ​ដែរ​ដោយ​បិទ​ភ្នែក និង​ដោយ​ឥត​អៀនខ្មាស់ ។ នេះ គឺជា​លទ្ធផល​នៃ​ពាក្យស្លោក​របស់​ទណ្ឌិត សម រ​ង្ស៊ី ថា សម រ​ង្ស៊ី និង​កឹ​ម សុខា គឺ​តែ​មួយ​នោះ ?​» ។លោក​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​« ក៏​ប៉ុន្តែ​ទោះ​មាន​ឧបាយកល​ពិសពុល​យ៉ាងណា​ក៏​នៅ​ទីបំផុត​ទណ្ឌិត សម រ​ង្ស៊ី និង​បក្សពួក​នឹង​ត្រូវ​ឯកោ​ជាក់​ជា​មិន​ខាន​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​លោក សុខ ឥ​សាន នេះ​ក៏​ដូច​ៗ​ជា​បង្ហើរ​សារ​មួយ​ថា ក្រុម​លោក កឹ​ម សុខា អាច​នឹង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​សេចក្តី​វិ​សោ​ន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​រួច ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់ ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី​តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក ឡេ​ង ប៉េង​ឡុ​ង អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែធ្នូ​នេះ បាន​ឲ្យ​ដឹង​ថា សេចក្តី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី ជា​វិសោធនកម្ម​ច្បាប់​ដែល​មានការ​ប្រញាប់ ហើយ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើ​កិច្ចប្រជុំ​ពិភាក្សា​ក្នុង​ពេល​ឆាប់​ៗ​នេះ ដើម្បី​ដាក់​ចូល​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ​អនុម័ត​ផង​ដែរ ។ អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង​សេចក្តី​វិសោធនកម្ម​ច្បាប់​នេះ​ក៏​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​ផង​ដែរ ។ លោក​បញ្ជាក់​ថា «​អីចឹង​ច្បាប់​នេះ​ធ្វើ​វិសោធនកម្ម​គិតគូរ​ដល់​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​ធ្វើ​នយោបាយ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​របស់​តុលាការ​កំពូល ។

យើង​គិតគូរ​យ៉ាងម៉េច គឺថា​ធ្វើ​ឲ្យ​ច្បាប់​ពាក់ព័ន្ធ​នឹង​អា​ឡូ​វ​យើង​ធ្វើ​ហើយ ។ អ្នក​ដែល​ច្បាប់​ហាមឃាត់ គឺ​អាច​ទទួល​បាន​នីតិសម្បទា អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ បន្ទាប់​ពី​មាន​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី​ស្នើ​ព្រះមហាក្សត្រ​តាម​ដំណើរ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ។ លោក​បន្ថែម​ថា វិសោធនកម្ម​ច្បាប់​នេះ​ក៏​ដោយសារ​តែ​ពេល​កន្លង​មក​ច្បាប់​មិន​បាន​គិតគូរ​ដល់​អ្នក​ដែល​ត្រូវ​តុលាការ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​ពេល​នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ គឺ​បាន​គិតគូ​ដល់​អ្នក​ត្រូវ​តុលាការ​កំពូល​ហាមឃាត់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ