ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​ទ​ង្វើ​បែប​នេះ​ហើយ​គេច​… ជិះ​ដេញតាម​បំ​បុក​ដួល​គរ​លើ​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​បាន ហើយ​ស្វាគម​ន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ​ឆក់​​​ទូរ​សព្ទ័​របស់​ជន​រង​គ្រោះ​ម្នាក់​សំរេច ដេញ​តាម​បំបុក​ដួល​ម៉ូតូ​ទើប​ចាប់​បាន​ កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់ ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​បាន ហើយ​ស្វាគម​ន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គ បន្ទាប់​ពី​ជន​សង្ស័យ​រូប​នោះ​ឆក់​​​ទូរ​សព្ទ័​របស់​ជន​រង​គ្រោះ​ម្នាក់​សំរេច ដេញ​តាម​បំបុក​ដួល​ម៉ូតូ​ទើប​ចាប់​បាន​ កាលពី​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ស្តុ​ប​នាង​គង់​ហ៊ីង ផ្លូវ​ទេ​ព្យ​ផ​ន សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​បាន​នៅ​ម្តុំ​លក់​បន្លែ​ផ្សារ​ដើម​គ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ជន​រង​គ្រោះ​មានឈ្មោះ សំ បូរ អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក បាន​បាត់​ទូរស័ព្ទ​ម៉ាក iPhon 6​មួយ​គ្រឿង ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡៃ សុ​ផា​នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ខ្មួញ សង្កាត់​ខ្មួញ ខណ្ឌ​សែន​សុខ រីឯ​បក្សពួក​ម្នាក់​ទៀត​ដែល​រត់គេច​ខ្លួន​បាត់​មិន​បានឱ្យ​ដឹង​ឈ្មោះ​នោះ ។ វត្ថុ​តាង​ដែល​ដកហូត​បាន​មាន ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០១៩ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 1HG 6788 ជា​របស់​ជនសង្ស័យ ជិះ​ធ្វើ​សកម្មភាព ។

តាម​សម្តី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1CM5529 បាន​ចេញពីផ្ទះ​នៅ​ម្តុំ​សំណង់​១២ ខណ្ឌទួលគោក គោលបំណង​ទៅ​យកប្រពន្ធ​ទៅ​ម្តុំ​អូ​ឡាំ​ពិ​ក ខណៈ​រូប​គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ រូប​គាត់​បាន​ទាញ​ទូរស័ព្ទ​មក​និយាយ​គ្នា​ជាមួយនឹង​ប្រពន្ធ តែ​ពេល​នោះ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ទឹកមាស មក​ពីក្រោយ រួច​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​របស់​គាត់​បាន​សំរេច ហើយ​ជនសង្ស័យ​ទាំងនោះ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​ជិះ​រត់គេច​ខ្លួន រូប​គាត់​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ រហូត​មក​ដល់​ម្តុំ​លក់​បន្លែ​ផ្សារ​ដើម​គ ក៏​ជិះ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ពីក្រោយ បណ្តាល​ឱ្យ​ដួល​គរ​លើ​គ្នា ធ្វើ​ឱ្យ​រូប​គាត់​ជា​ជន​រង​គ្រោះ​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច ចំណែក​ជនសង្ស័យ​វិញ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ចោល​ម៉ូតូ​នៅ​កន្លែង​កើតហេតុ តែ​ចៃដន្យ​បាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជួយ​ដេញចាប់​បាន​ជនសង្ស័យ​ដែល​អង្គុយ​​ខាងក្រោយ ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គ ធ្វើការ​សាកសួរ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ជា​អ្នក​បើក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ទៅ​សាកសួរ និង​ចង្អុលបង្ហាញ​កន្លែង​កើត​ហេតុ​ឃើញ​ថា ករណី​នេះ គឺ​កើតហេតុ​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​មក​រា ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គ ប្រគល់​ជនសង្ស័យ និង​ជន​រង​គ្រោះ​យក​ទៅ​ខាង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​មនោ​រម្យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី រីឯ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​រក​មិនឃើញ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ