ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ទៅ​ផ្សារ​ដើម​គ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​ខ្ទេច​អស់​ជាង​២​ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​រវល់​តែ​ជិះ​ម៉ូតូ​យក​អីវ៉ាន់​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ក្របួច​ជាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អាធ្រា​​ត្រ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​រវល់​តែ​ជិះ​ម៉ូតូ​យក​អីវ៉ាន់​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ​ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វារ​ក្របួច​ជាប់ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​អាធ្រា​​ត្រ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​អាចយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​និង​​មុខរបរ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្តី​ប្រពន្ធ​២​នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​២​នាក់​ប្រកប​មុខរបរ​ជា​អ្នកលក់​ចាប់ហួយ និង​លក់​គ្រឿង​ម្ជូរ នៅ​វេលា​កើតហេតុ​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ផ្សារ​ដើម​គរ​ដើម្បី​ទិញ​អីវ៉ាន់​លក់ លុះ​ពេល​មក​ដល់​ផ្ទះ​វិញ​គាត់​ក៏​ឆ្ងល់​ថា «​ហេតុ​អី​ផ្ទះ​របស់​គាត់​ទ្វារ​របើក​ម្ខាង​អ​ញ្ចឹ​ង​» ។

ភ្លាម​ៗ​នោះ​ដែល​គាត់​ក៏​ទាញ​ទ្វារ​បិទ​រួច​ចាក់សោ​ពី​ក្រៅ ហើយ​ទៅ​រាយការណ៍​ប្រាប់​កម្លាំង​អន្តរាគមន៍​ដែល​កំពុង​តែ​ល្បាត​អោយ​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​នៅ​ក្នុងផ្ទះ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ សមត្ថកិច្ច​ក៏​បាន​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ ១F-២៦៥៨ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា​ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​លួច​អ្វី​នោះ​ទេ គ្រាន់តែ​ឃ្លានបាយ ឃើញ​បុរស​២​នាក់​ទៀត​ដើរ​ចេញ​មក​ពី​ក្នុងផ្ទះ​នោះ​ទើប​ខ្លួន​ក៏​ចូល​ទៅ​ដើម្បីរ​កបាយ​ហូប​តែ​ប៉ុណ្ណោះ ។

បើ​តាម​សំដី​រៀបរាប់​របស់​ជន​រង​គ្រោះ​វិញ​បាន​និយាយ​ថា​ ទ្រព្យ​​សម្បត្តិ​ដែល​បាត់​នៅ​ក្នុងផ្ទះ ក្នុង​នោះ​បាត់​លុយ​អស់​ជាង​២០០០​ដុល្លារ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ