ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! កម្ពុជា​-​នេ​ប៉ា​ល់ សម្រេច​លើកលែង​ទិ​ដ្ឋ​ការ​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​នេ​ប៉ា​ល់ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ។ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដូច​ខាងលើ​ក្នុង​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​នេ​ប៉ា​ល់ បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ។

ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ដូច​ខាងលើ​ក្នុង​ពេល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ា​ល់ និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ២០១៨ នៅ​ទីក្រុង​ក​ដ្ឋ​ម​ណ្ឌូ កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម ខាត់​ហ្គា ប្រា​សាត សា​ម៉ា អូ​លី នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មិត្តភាព​កក់ក្តៅ ដែល​កំពុង​តែ​មានការ​រីក​ចម្រើន និង​បាន​ឯកភាព​ឲ្យ​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជួប​ពិគ្រោះ​យោបល់​ជា​ទៀងទាត់ ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​មាន​សក្តានុពល ។

ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​យល់​ស្របគ្នា​ថា កម្ពុជា និង​នេ​ប៉ា​ល់អាច​ទទួលផល​ប្រយោជន៍​ពី​ការ​ចែករំលែក​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​នាំ​មក​នូវ​សន្តិភាព ការ​បង្រួបបង្រួម និង​ឯក​ភាព​ជាតិ ការ​ស្តារ​នីតិសម្បទា និង​ការ​អភិវឌ្ឍ​ក្រោយ​ពេល​បញ្ចប់​ជំ​លោះ ។

លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​បាន​ទទួលយក​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ពេលវេលា​សម​ស្រប​ដើម្បី​ពង្រឹង​ចំណងទាក់ទង និង​ពង្រីក​វិសាលភាព​នៃ​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​រវាង​ប្រជាជាតិ​ទាំង​ពីរ ។

នៅ​ចុងបញ្ចប់​នៃ​ជំនួប​ទ្វេភាគី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់ បាន​ធ្វើ​ជា​អធិបតី​នៃ​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​/​អនុស្សរណៈ ចំនួន​៤ ដូច​ខាងក្រោមៈ ១-​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ ។ ២-​កិច្ចព្រមព្រៀង​សី្ត​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ។ ៣-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​ទាំង​ពីរ ។ ៤-​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោក​ជំទាវ ប៊ី​ធ​យ៉ា ដេ​វី បាន​ដា​វី ប្រធានាធិបតី​នេ​ប៉ា​ល់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ពាំនាំ​ការ​ជូន​ព្រះ​ពរ​ដ៏​កក់ក្តៅ​ពី ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក​ជំទាវ​ប្រធានាធិបតី​ផង​ដែរ ៕

កែសម្រួលដោយ