ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជា​ចំណុច​មួយ​ធ្វើ​ឱ្យ​ភ័យ​ខ្លាច​…​បុក​រះ​អត់​អាសូរ​លើ​ផ្លូវ​រថភ្លើង ជាមួយ​ផ្លូវ​ឡាន​-​ម៉ូតូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ បុរស​ម្នាក់និង​ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ​ចំណែក​រថយន្ត​២​គ្រឿង និង​ម៉ូតូ​ហុងដា​ឌ្រី​មធុ​នសេ​១២៥​មួយ​គ្រឿង​ ព្រមទាំង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង បាន​រង​ការ​ខូចខាត​ដោយ សារ​តែ​រថភ្លើង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វេ បើក​បុក​និង​កៀរ​រុញ​រថយន្ត​ឱ្យ​ខ្ទាត​ចូល​ទៅ​ក្នុងផ្ទះ​លក់​គ្រឿងទេស…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​ បុរស​ម្នាក់និង​ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ​ចំណែក​រថយន្ត​២​គ្រឿង និង​ម៉ូតូ​ហុងដា​ឌ្រី​មធុ​នសេ​១២៥​មួយ​គ្រឿង​ ព្រមទាំង​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង បាន​រង​ការ​ខូចខាត​ដោយ សារ​តែ​រថភ្លើង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេ​វេ បើក​បុក​និង​កៀរ​រុញ​រថយន្ត​ឱ្យ​ខ្ទាត​ចូល​ទៅ​ក្នុងផ្ទះ​លក់​គ្រឿងទេស និង​ផ្ទុប​បង្គោល​ស្លាក​យីហោ​មួយ​កន្លែង ខណៈ​ពេល​ដែល​រថយន្ត និង​ម៉ូតូ​ខាងលើ​កំពុង​ឈប់​ភ្លើងស្តុប​ក្រហម​លើ​ផ្លូវដែក ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ ធ្នូ នៅ​លើ​កំណាត់​ផ្លូវ​ចូល​វត្ត​តាំង​កសាង​ខាងត្បូង ​ត្រង់​ចំណុច​ភ្លើងស្តុប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កែង​មហាវិថី​សហព័ន្ធ​រុ​ស្សុ​ី ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​ដែល​រង​របួស​ធ្ងន់ធ្ងរ​នោះ​ ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ពួក​គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥​មួយ​គ្រឿង ត្រូវ​បាន​អ្នក​ជិតខាង​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ដើម្បី​សង្គ្រោះ ។ ប៉ុន្តែ​ដោយសារ​របួសធ្ងន់ ​ទើបត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ហើយ​ម៉ូតូ​របស់​គាត់​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ។

តាម​ប្រ​ភ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​មួយ​នេះ បាន​បណ្ដាល​ឲ្យ​មានការ​ខូចខាត​រថយន្ត​ម៉ាក CANTEER ពណ៌​.ស ពាក់​ស្លាក​លេខ​បាត់ដំបង​៣A០៣៨០​មួយ​គ្រឿង ។​ រថយន្ត​ម៉ាក​កាម​រីបា​ឡែ​ន​១​គ្រឿង​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២H-៦៣៤៤ ។ ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ព​ណ៌​ខ្មៅ និង​ឡំ​ប្រឺ​តា​ឥណ្ឌា​១​គ្រឿង ​ព្រមទាំង​របួស​មនុស្ស​២​នាក់ ​។ ចំណែក​រថភ្លើង​ក្រោយ​ពេល​បុក​រថយន្ត​រួច​បាន​បើក​បន្តដំណើរ​ទៅ​គោលដៅ អត់​មាន​ឈប់​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក CANTEER បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​រថភ្លើង​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។ ចំណែក​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​រួម​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម និង​ឡំ​ប្រឺ​តា​ឥណ្ឌា​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ដែរ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភ្លើងស្តុប​បាន​លោត​ក្រហម ក៏​បាន​នាំ​គ្នា​ឈប់​រង់ចាំ​បន្តដំណើរ​ ពេល​ភ្លើងស្តុប​លោត​ខៀវ​ គឺ​ឈប់​លើ​​ផ្លុវ​​ដែក ។ ស្រប​ពេល​រថភ្លើង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​រេល​វេ ចេញពី​ភ្នំពេញ​ចូល​អាកាស​យាន​ដ្ឋាន​បាន​ទៅ​ដល់​ល្មម បុក​រះ​ទាំងអស់​នូវ​អ្វី​ដែល​ចត​លើ​ផ្លូវដែក ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​រថភ្លើង​បាន​ចុច​សុ​ី​ផ្លេ​​យ៉ាង​រន្ថើន​ដែរ ប៉ុន្តែ​រថយន្ត​ម៉ាក CAN​TER នេះ​ មិន​អាច​គេច​ចេញ​ទៅ​ណា​​​ផុត​ពី​ផ្លូវដែក​បាន​ឡើយ ព្រោះ​ទើស​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​​នៅ​ពីមុខ និង​ពីក្រោយ​កំពុង​តែ​ឈប់​ចាំ​ភ្លើងស្តុប​ដែរ ។ ចំណែក​រថភ្លើង ​ក៏​មិន​បាន​ជាន់​ហ្វ្រាំង​ឈប់​ឬ​បន្ថយល្បឿន​ឡើយ ហើយ​ក៏​បាន​បុក​រុញ​រថយន្ត CANTER នោះ​ បណ្ដាល​ឲ្យ​រថយន្ត​នេះ​ជ្រុល​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​២​នាក់​រង​របួស​រួច​ជ្រុល​ទៅ​បុក​ឡំ​ប្រឺ​តា​ឥណ្ឌា​មួយ​តង់​ទៀត ព្រមទាំង​រុញ​បន្ត​គ្នា​ទៅ​បុក​រថយន្ត​កាម​រី​បា​ឡែ​ន​ដែល​កំពុង​ឈប់​នៅ​ក្បែរ​នោះ​រុញ​ចូល​ផ្ទះ​លក់​គ្រឿងទេស និង​រុញ​ផ្ទុប​បង្គោល​ស្លាក​យីហោ​ទើប​ឈប់​ស្ងៀម​បណ្ដាល​ឲ្យ​រថយន្ត​កាម​រី​បា​ឡែ​ន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​គ្រាន់បើ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ចាត់ទុកជា​សំណាង​មួយ​របស់​បុរស​ម្នាក់​ ជា​ម្ចាស់ផ្ទះ​ពេល​កំពុង​អង្គុយ​លក់​គ្រឿង​ទេស​ បាន​លោត​គេច​ចេញ​ទាន់​ ទើប​គ្មាន​គ្រោះថ្នាក់ ។ សម្រាប់​រថភ្លើង​បាន​បន្តដំណើរ​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​ក្រោយ​ពេល​ដាក់​អ្នកដំណើរ​ចុះ​រួចរាល់​ ទើប​បើក​ត្រឡប់​ចូល​ទៅ​ភ្នំពេញ​វិញ​បាត់ ។

ចំណែក​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើ​ការ​វាស់វែង​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​អត់​បាន​យក​រទេះ​ភ្លើង​ទៅ​ទុកជា​មួយ​ទេ ។ រីឯ​ឡំ​ប្រឺ​តា​ឥណ្ឌា​រង​ការ​ខូចខាត​បន្តិចបន្តួច​ខ្ជិល​វែង​ឆ្ងាយ​ក៏​បន្តដំណើរ​ទៅ
​មុខ​បាត់​ស្រមោល​ដែរ ៕

 

អត្ថបទសរសេរ ដោយ