ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​ផ្ដន្ទាទោស​ជនជាតិ​វៀតណាម​ដាក់គុក​២៥​ឆ្នាំ​រឿង​ដឹក​ជញ្ជូន​គ្រឿងញៀ.ន​ទៅ​អូស្ត្រាលី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលដីកា​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​វៀតណាម​២​នាក់​ដាក់​ពន្ធនាគារ​កំណត់​ម្នាក់​ៗ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ៥០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឆ្លង​ដែន…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បាន​ប្រកាស​សាលដីកា​សម្រេច​ផ្ដន្ទាទោស​បុរស​ជនជាតិ​វៀតណាម​២​នាក់​ដាក់​ពន្ធនាគារ​កំណត់​ម្នាក់​ៗ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ៥០​លាន​រៀល​បង់​ចូល​ថវិការដ្ឋ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ឆ្លង​ដែន តាម​មាត្រា​៤០​នៃ​ច្បាប់​ប្រឆាំង​គ្រឿងញៀន ។ សេចក្ដីសម្រេច​នេះ​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ជនជាប់ចោទ វ៉ា​ន់ វ៉ា​យ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម នឹង​កំបាំង​មុខ​ជនជាប់ចោទ ឈ្មោះ ឡេ ម៉េ​ង​ឡាំ តែ​ចាត់ទុកជា​ចំពោះ​មុខ ។

សូម​រំលឹក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​សម្រេច​ផ្តន្ទាទោស​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជនជាតិ​វៀតណាម​២​នាក់​ដាក់គុក​ក្នុង​ម្នាក់​ៗ២៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ៥០​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក និង​ដឹក​ជញ្ជូន​សារធាតុ​ញៀន​ប្រភេទ​ខេ​តា​មីន (K-Tamines) ទម្ងន់​ជាង ៣៨.១០០​ក្រាម​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៤ ។

លោក តុ​ប ឈុ​ន​ហេង ប្រធាន​ចៅក្រម​ជំនុំជម្រះ​បាន​ឲ្យ​ដឹង​ថា​បុរស​វៀតណាម​ទាំង​២​នាក់​នេះ​មានឈ្មោះ វ៉ា​ន់ វ៉ា​យ អាយុ​៤៦​ឆ្នាំ (​នៅ​ក្នុង​ឃុំ​) និង​ឡេ ម៉េ​ង​ឡាំ អាយុ​៣០ ឆ្នាំ (​រត់គេច​ខ្លួន​) ។

លោក​វរ សេនីយ៍​ទោ​ឈូក គា នាយ​រង ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​មន្ទីរ ប្រឆាំង​គ្រឿង​ញៀន​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​នៅ​ក្នុង​អង្គ​សវនាការ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ថា​ឈ្មោះ វ៉ា​ន់ វ៉ា​យ គឺជា​មេខ្លោង ជួញ ដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ដែល​លាក់ខ្លួន​នៅ​កម្ពុជា ។

ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៤ នៅ​ខាងក្រោយ​ផ្សារ​អូ​ឡាំ​ពិ​ក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​សារធាតុ​គ្រឿងញៀន​សុទ្ធ ទម្ងន់​សរុប​ចំនួន​១២,១២​គីឡូក្រាម​ពី​សាខា​ប្រៃសណីយ៍​ច្បារ​អំពៅ​ទៅ​កាន់​ប្រទេស អូស្ត្រាលី ។

លោក​បន្ត​ថា ការ​បង្ក្រាប​ករណី​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​ជាតិ​បាន​ទទួល​ព័ត៌មាន​ពី​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ពី​ករណី​ផ្ញើ​សារធាតុ​ផ្សំ​គ្រឿងញៀន​លាក់​បង្កប់​ក្នុង​តុក្កតា​ទៅ​ប្រទេស​អូស្ត្រាលី​ចំនួន​ពីរ​ករណី​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៣ និង​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៤ តាម​ប្រៃសណីយ៍​ច្បារ​អំពៅ ។

ក្រៅពី​នេះ​ជនជាប់ចោទ​បាន​លាក់​ទុក​គ្រឿងញៀន​នៅ​ក្នុង​កន្សែងពោះគោ​ចំនួន​១៨​កន្លែង​មាន​ទម្ងន់​ចំនួន​៣៨,១០០​ក្រាម​នៅ​ក្នុង​បន្ទប់​ខុន​ដូ​ជួល​របស់​គាត់​ក្នុង​សង្កាត់​ទឹកល្អក់​ខណ្ឌទួលគោក ៕

កែសម្រួលដោយ