ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អាសូរ​ពន់ពេក​ព្រោះតែ​ជីវភាព​ក្រីក្រ​បង្ខំចិត្ត​ធ្វើ​បែប​នេះ​រហូត​អស់​ជីវិត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ពន់ពេក​ចំពោះ​ជន​រង​គ្រោះ​វ័យ​១៨​ឆ្នាំ​ម្នាក់​ព្រោះតែ​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ត្រូវ​បង្ខំចិត្ត​ដឹកឈើ​ខ្នាត​យក្ស​តាម​ម៉ូតូ​កែ​ច្នៃ​ចៃដន្យ​សំណាង​មិនល្អ​បុក​សត្វ​ឆ្កែ​រត់​តាម​ផ្លូវ​បណ្តាល​ឲ្យ​ដួស​ឈើ​សង្កត់ពីលើ​ស្លាប់​ភ្លាម​មួយ​រំពេច ។ ហេតុ​ការ​ណ៏​រន្ធត់​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៤ ផ្លូវជាតិ​លេខ​៧៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម…

ខេត្តមណ្ឌលគិរី ៖ ពិតជា​អាសូរ​ពន់ពេក​ចំពោះ​ជន​រង​គ្រោះ​វ័យ​១៨​ឆ្នាំ​ម្នាក់​ព្រោះតែ​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​ត្រូវ​បង្ខំចិត្ត​ដឹកឈើ​ខ្នាត​យក្ស​តាម​ម៉ូតូ​កែ​ច្នៃ​ចៃដន្យ​សំណាង​មិនល្អ​បុក​សត្វ​ឆ្កែ​រត់​តាម​ផ្លូវ​បណ្តាល​ឲ្យ​ដួស​ឈើ​សង្កត់ពីលើ​ស្លាប់​ភ្លាម​មួយ​រំពេច ។

ហេតុ​ការ​ណ៏​រន្ធត់​នេះ​បាន​កើតឡើង​នា​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦៤ ផ្លូវជាតិ​លេខ​៧៦ ស្ថិត​នៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ជន​រង​គ្រោះ​ឈ្មោះ អ៊ី​ង ហុ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​អូរ​រណា ឃុំ​ស្រែ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ម៉ូតូ​កែ​ច្នៃ​ដឹកឈើ​ចំនួន​១​ដុំ​ប្រវែង​២​ម៉ែត្រ​ប្រភេទ​កកោះ​ចេញពី​ទិស​ខាង​កើតមក​លិច​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​សត្វ​ឆ្កែ​ម៉ូតូ​ដួល​សង្កត់​អ្នកបើកបរ​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ក្រុម​អ្នក​តាមដាន​បញ្ហា​បរិស្ថាន​បាន​ស្នើរ​ដល់​អាជ្ញាធរ​គប្បី​ទប់​ស្តាប់​ការ​ដឹក​ជ​ញ្ជួ​ន​ឈើ​គ្រប់​ប្រភេទ​ជា​ពិសេស​អ្នក​ដឹក​តាម​ម៉ូតូ​ដោយសារ​កន្លង​មក​គេ​តែង​សង្កេត​ឃើញ​មាន​ជន​រង​គ្រោះ​ត្រូវ​ពិការ​ភាព និង​ស្លាប់​ដោយសារ​ម៉ូតូ​ដឹកឈើ​ដួល​ជា​ញឹកញាប់ ។

ក្រុម​ដដែល​បន្ត​ថា សកម្មភាព​ជួញដូរ​ឈើ​នៅ​ក្នុង​ទឹកដី​ស្រុក​កែវ​សីមា​ដែល​មាន​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា និង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ព្រេច​កំពុង​កើត​មាន​បទល្មើស​ពេញបន្ទុក ខណៈ​ការ​គ្រប់គ្រង​របស់​មន្ត្រី​មូលដ្ឋាន​ហាក់​នៅ​មាន​កម្រិត​តិចតួច​ក្នុង​ការ​ទប់​ស្តា​ត់​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ