ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ឆ្នាំ​កន្លង​ផុត​ទៅ សំណាញ់​ច្បាប់​នៅ​តែ​មាន​ឥទ្ធិពល​លើ​បុរស​៣​នាក់

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត សហ​ការណ៍​កម្លាំង​អធិការ​នគរបាល ស្រុក​អន្លង់​វែង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន បុរស​៣​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ដែល​មាន​(​យីហោ…

ខេត្តឧត្តរមានជ័យ ៖ បុរស​៣​នាក់​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត សហ​ការណ៍​កម្លាំង​អធិការ​នគរបាល ស្រុក​អន្លង់​វែង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន បុរស​៣​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ដែល​មាន​(​យីហោ បឹង​តា​ម៉ុ​ក​) កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ ធ្នូ ២០១៨ ស្ថិត​នៅ​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ជនសង្ស័យ​ដែល​នគរបាល​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ទាំង​៣​នាក់។

ទី​១-​ឈ្មោះ សួ​ស សិរី​រ័​ត្ន ហៅ​ពៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ខ្ពស់ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​២-​ឈ្មោះ កែវ ម៉ៅ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​រង្សី ស្រុក​សង្កែ ខេត្តបាត់ដំបង និង​៣-​ឈ្មោះ ជុំ ស្រស់ ហៅ​ស្រស់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ឡ​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ដោយ​ជាប​ពាក់ព័ន្ធ​ពី​បទ​គំរាម​សម្លាប់ និង​ករណី​ឆបោក​ពី​ជន​រង​គ្រោះ ជាដើម​បណ្តឹង ឈ្មោះ អ៊ុ​ន ពី​ឌិ​ច ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​២០E១ ផ្លូវ​លេខ​២១៥ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ត្រី ឡឹ​ក សុខា ស្នងការ​ង​បាន​ឲ្យ​ដឹង​ថា មុន​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​រូប​នេះ យោង​ទៅ​លើ​ដីកា​បង្គាប់ ឲ្យ​នាំ​ខ្លួន​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គំរាម​សម្លាប់​មនុស្ស និង​ពី​បទ​ឆបោក​កាលពី​អំឡុង ឆ្នាំ​២០១៥ កន្លង​ទៅ​។ លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ