ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​៨​នាក់​ត្រូវ​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​អធិការដ្ឋាន ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ចូលរួម​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ស្ល​ក្រាម និង​សង្កាត់​ស្វាយ​ដង្គំ ចំណុះ​អធិការដ្ឋាន ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ​ប្រុស​ស្រី​ចំនួន​៨​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​។

ហេតុ​ការ​ឃាត់ខ្លួន ក្រុម​ញៀន​ថ្នាំ ប្រុស​ស្រី ទាំង​៨​នាក់​នោះ​ធ្វើ​ឡើង នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច បន្ទប់​ជួល ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម និង​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប​។ តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ​បាន​ប្រាប់​ថា ដោយ​មានការ​សហការ​គ្នា​បាន​ល្អ ទើប​កម្លាំង​ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ញៀន​ថ្នាំ ប្រុស​ស្រី ចំនួន​៨​នាក់ ជា​បន្តបន្ទាប់ នៅ​តាម​បន្ទប់​ជួល ក្នុង​សង្កាត់​ចំនួន​២​ផង​ដែរ​។

ប្រភព​បាន​បញ្ជាក់​ថា ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៨​នាក់ ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​នោះ​មាន​៖ ទី​១/​ឈ្មោះ ម៉ៅ ម៉ុ​ន ភេទ​ស្រី ឆ្នាំ​កំណើត​១៩៩៦ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប (​រក្សា​ទុក និង​ជួញដូរ​) (​គ្មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​២/​ឈ្មោះ សន សីហា ភេទ​ប្រុស ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប (​ជួញដូរ និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ទី​៣/​ឈ្មោះ អ៊ី សា​ណា ហៅ​តូ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វាល​សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប (​រក្សា​ទុក និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​៤/​ឈ្មោះ នៀង តាំង​គា ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៤ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប (​សម្រួល និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ទី​៥/​ឈ្មោះ កួន ល័​ក្ខ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨២ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ថ្មី សង្កាត់​ទឹក​វិល ក្រុង​/​ខេត្តសៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ទី​៦/​ឈ្មោះ ស៊ុ​ល រ៉​កៃ ភេទ​ប្រុស ឆ្នាំ​កំណើត​២០០១ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វិហារ​ចាម សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប (​ប្រើប្រាស់​) (​មាន​សារធាតុ​ក្នុង​ខ្លួន​)​។ ទី​៧/​ឈ្មោះ ឌុ​ក វិបុល ហៅ​វែង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៧ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​សៀមរាប (​ចាត់ចែង និង​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ទី​៨/​ឈ្មោះ ថេ​ន ស្រី​ម៉ៅ ហៅ ថេ​ន ចរិយា ភេទ​ស្រី ឆ្នាំ​កំណើត​១៩៨៧ រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប (​ប្រើប្រាស់​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ខាងលើ ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​០៦​កញ្ចប់ ស្មើនឹង​ទម្ងន់​៣,៤​ក្រាម​(​ទម្ងន់​សុទ្ធ​) សម្ភារ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​០៥​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ ប្រុស​ស្រី ទាំង​៨​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ