ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​ពេក​បុក​ពេញទំហឹង ស្លា.ប់​ម្នាក់​របួស​ម្នាក់​តៃកុង​បង្ក​រត់​បាត់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ចំណាស់​ជា​ព្រូ​រថយន្ត​បាន​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង កើតហេតុ និង​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ ខណៈ​ដែល​រថយន្ត​ធុន​ធំ​០២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ក្រោយ​បង្កហេតុ​តៃកុង​រថយន្ត បង្ក​ឃើញ​ដូច​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​០៤…

ខេត្តកំពង់ស្ពឺ ៖ បុរស​ចំណាស់​ជា​ព្រូ​រថយន្ត​បាន​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង កើតហេតុ និង​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ ខណៈ​ដែល​រថយន្ត​ធុន​ធំ​០២​គ្រឿង​បុក​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​។ ក្រោយ​បង្កហេតុ​តៃកុង​រថយន្ត បង្ក​ឃើញ​ដូច​នោះ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨​។ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៩១-៩២ ត្រង់​ចំណុច ភូមិ​ទី​០៤ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បើ​តាម​នគរបាល​ស្រុក​ភ្នំស្រួច បាន​ប្រាប់ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ទ្រុង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3F-2193 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ (​ក្រោយ​បង្កហេតុ​រួច​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​)​។

ដែល​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បើកបរ​ក្នុង​ទិស​ដៅ ពី​ទិស​កើត​ទៅ​ទិស​ខាងលិច​លុះ​ពេល​ធ្វើ​ដំណើរ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2193 បើកបរ​ដោយ​ឈ្មោះ វី ស​ម្ភ​ស្ស ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត រស់នៅ​ភូមិ​ជាលា ឃុំ​ជាលា ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ដែល​បើកបរ​ក្នុង​ទិស​ដៅ បញ្ច្រាសទិស​គ្នា​បុក​ចំ​ពីមុខ​យ៉ាង​ពេញ ទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​ធ្ងន់ធ្ងរ និង​អ្នក​ជិះ​ជាមួយ​មាន ឈ្មោះ ផេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​ពយ ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម​ត្រូវជា​ព្រូ​រថយន្ត​បាន​កៀប​ជាប់​ក្នុង​កាប៊ី​ន ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

ចំណែក​អ្នកបើកបរ​រថយន្ត​ហ៊ី​ណូ​ចុះ​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​ចរាចរ​ស្រុក​ភ្នំស្រួច បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​អ្នក​រង​គ្រោះ​យក​ទៅ​ព្យាបាល រីឯ​សព​យក​ទៅ​តម្កល់​ទុក នៅ​វត្ត​ត្រែង​ត្រ​យឹ​ង​រង់ចាំ​សាច់ញាតិ​មក​ទទួលយក ។ ចំពោះ​រថយន្ត​ទាំង​ពីរ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ និង​តូប​លក់ដូរ​រង​ការ​ខូចខាត​ធ្ងន់​ផង​ដែរ សំណាង​ម្ចាស់​តូប​មិន​គ្រោះថ្នាក់​។ បច្ចុប្បន្ន​រថយន្ត ទាំង​០២​គ្រឿង នគរបាល​ជំនាញ​អូស​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ