ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​ជន​កូរ៉េ​ឪពុក​កូន លួច​ប្រាក់​ជាង​៣​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៧ ធ្នូ លើ​បណ្តឹង​សារ​ទុក ក្នុង​សំណុំរឿង បុរស​ជនជាតិ​កូរ៉េ​២​នាក់​ឪពុក​កូន​ស៊ីដាច់​ប្រាក់​ជាង​៣​លាន ដុល្លារ​អា​មេ​រិ​ក ពី​ក្រុមហ៊ុន​ចិន​មួយ​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​គ្រោង​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​៧ ធ្នូ លើ​បណ្តឹង​សារ​ទុក ក្នុង​សំណុំរឿង បុរស​ជនជាតិ​កូរ៉េ​២​នាក់​ឪពុក​កូន​ស៊ីដាច់​ប្រាក់​ជាង​៣​លាន ដុល្លារ​អា​មេ​រិ​ក ពី​ក្រុមហ៊ុន​ចិន​មួយ​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ ចូ ស៊ូ​ពិន CHO SO iN ភេទ​ប្រស អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 និង​ម្នាក់​ឈ្មោះ CHO SAMSUNG ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​(​ជា​ឪពុក​) មិន​ទាន់​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​ជា​ពាណិជ្ជករ​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ធ្នូ ២០១៨ តុលាការ​កំពូល​បាន​លើកយក​សំណុំរឿង ជនជាតិ​កូរ៉េ​២​នាក់ ឪពុក​កូន ប្តឹង​សារ​ទុក​ពី​សំណាក់​តុលាការ ថ្នាក់​ក្រោម សុំ​នៅ​ក្រៅ​ឃុំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ផង និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន ប្រមាណ​ជាង​៣​លាន​ដុល្លារ​អា​រិ​ក​។ អង្គ​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ឃឹម ប៉ុន អនុប្រធាន​តុលាការ​កំពូល នៅ​ចំពោះ​មុខ​ជន​ជាប់ ចោទ​ទាំង​២​នាក់​ឪពុក​កូន ដែល​មាន​មេធាវី​ការពារ​ក្តី ឲ្យ​ដើមចោទ និង​ចុងចោទ​ផង​ដែរ​។ គួរ​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​១២ តុលា សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ បាន​បដិសេធ​លើ​បណ្តឹងឧទ្ធរណ៍​ម្តង​រួច​ទៅ​ហើយ គឺ​មិន​អនុញ្ញាតិ​ឲ្យ​ឪពុក​កូន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​មុន​ជម្រះ​លើ​អង្គសេចក្តី​នោះ​ទេ​។

ការ​សម្រេច​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ សម្អាង​ហេតុ​ថា សំណុំរឿង​ក្ដី​នេះ​កំពុង​ស្ថិត​ក្នុង នីតិវិធី​ស៊ើបអង្កេត​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​ព្យៈ​ជន​កម្ម​មាន​ទំហំ​ធំធេង មាន​ន័យ​ថា ជា​ការ​ប៉ះពាល់​ផលប្រយោជន៍ ដល់​ដើមបណ្តឹង​ធ្ងន់ធ្ងរ​។ អង្គហេតុ​សំណុំរឿង​ឪពុក និង​កូន កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ កញ្ញា ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ លើ​បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក និង​កូន ពី​បទ​ឆបោក និង​បទ​លួច លុយ​ទិញ​រថយន្ត​ការពារ​គ្រាប់ និង​លួច​ប្រាក់​ក្រុមហ៊ុន​ចិន​ជាង​៧​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​ដំណាក់កាល​ស៊ើបសួរ​លោក យិ​ន សា​រឿ​ន ចៅក្រម​សាលាដំបូង​បាន​សម្រេច​ឃុំខ្លួន ឪពុក និង​កូន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​។ ជនជាប់ចោទ​ឪពុក និង​កូន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កញ្ញា ២០១៨ នៅ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​លួច​ប្រាក់​ក្រុមហ៊ុន​ចិន​មួយ​នោះ​។ ដើមបណ្តឹង​ក្នុង​សំណុំរឿង​នេះ មានឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឲ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co ltd មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ