ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​កំពង់លែង​អំពាវនាវ​ផ្អាក​ធ្វើ​ដំណើរ​តាម​​ផ្លូវ​លេខ​50​c​ជា​បណ្ដោះអាសន្នសិន​ 

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ថែរក្សា​កំណាត់​ផ្លូវ​លេខ​50c ចាប់ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទៅ​កាន់​ខេត្តកំពង់ធំ ឲ្យ​បាន​ប្រើប្រាស់​យូរអង្វែង ក្នុង​ពេល​ដែល​ទឹកទន្លេ​កំពុង​តែ​ស្រក​ផុត​ទៅ​ថ្មី​ៗ​នេះ និង​ក៏​ដូច​ជា​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​នោះ អាជ្ញាធរ​ស្រុក​កំពង់លែង​កាលពី​ថ្ងៃ​ទី​៣០…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ថែរក្សា​កំណាត់​ផ្លូវ​លេខ​50c ចាប់ពី​ចំណុច​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង​ទៅ​កាន់​ខេត្តកំពង់ធំ ឲ្យ​បាន​ប្រើប្រាស់​យូរអង្វែង ក្នុង​ពេល​ដែល​ទឹកទន្លេ​កំពុង​តែ​ស្រក​ផុត​ទៅ​ថ្មី​ៗ​នេះ និង​ក៏​ដូច​ជា​ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​នោះ អាជ្ញាធរ​ស្រុក​កំពង់លែង​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា​កន្លង​ទៅ​នេះ បាន​សេចក្តីជូនដំណឹង​មួយ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នៅ​លើ​កំណាត់​ផ្លូវ​ខាងលើ សូម​ផ្អាក​ធ្វើការ​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន ព្រោះតែ​ស្ថានភាព​ផ្លូវ​នៅ​ជ្រាយ​នៅឡើយ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​កំពង់លែង​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​លេខ​50 C ព្រោះ​បន្ទាប់​ពី​ទឹកទន្លេ​បាន​ស្រក​ចុះ កំណាត់​ផ្លូវ​ខាងលើ​កំពុង​មាន​ស្ថានភាព​នៅ​ជ្រាយ នៅឡើយ ហើយ​កន្លែង​ខ្លះ មានការ​ខូចខាត​ដោយ​អន្លើ​លើ​ផង​ដែរ ។​ ដោយសារ​ស្ថានភាព​បែប​នេះ រដ្ឋបាល​ស្រុក​បរិបូរណ៍ សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ សូម​ផ្អាក​ការ​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវជាតិ​50C ខាងលើ​ចាប់ពី​ពេល​នេះ​តទៅ​រហូត​ដល់​អំឡុង​ពាក់កណ្តាល​ខែធ្នូ ទើប​អាច​ធ្វើ​ដំណើរ​បាន ។

ជុំវិញ​បញ្ហា​នេះ​លោក សំ ចាន់​ថន អភិបាលស្រុក​បរិបូរណ៍ បាន​មាន​ប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ ផ្លូវ ពី​ស្រុក​កំពង់លែង​ទៅ​ដល់​ខេត្តកំពង់ធំ មាន​ចំណុច​ខ្លះ​ស្ថានភាព​ដី​នៅ​ជ្រាយ​នៅឡើយ បន្ទាប់​ពី​ទឹកទន្លេ​បាន​ស្រក​ចុះ ហើយ​បញ្ហា​មួយទៀត​គឺ​ប៉ុន្មាន​ថ្ងៃមុន​នេះ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ផង បណ្ដាល​អោយ​ដី​នៅ​ជ្រាយ មិន​អាច​ធ្វើ​ដំណើរ​បាន រហូត​ដល់​មាន​រថយន្ត​ជាប់ផុង​ជា​ច្រើន​គ្រឿង​ផង​ដែរ ។ បើសិនជា​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែធ្នូ ខាង​មុខ​នេះ​មិន​មាន​ភ្លៀង​នោះ​ទេ ដី​នឹង​ស្ងួត​ទើប​អាច​ធ្វើ​ដំណើរ​បាន ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ