ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​វាចា​! ជាប់គុកអស់​២៣​ឆ្នាំ​រឿង​រំលោ.ភ​សម្លា.ប់ ចុង​ក្រោយ​ទើប​ដឹងការ​ពិត​

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​ម្នាក់ ហើយ​សម្រេច​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត កាលពី​២៣​ឆ្នាំ​មុន​។ នៅ​ពេល​នេះ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ និង​សម្លាប់​ស្ត្រី​ម្នាក់ ហើយ​សម្រេច​ក្តី​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត កាលពី​២៣​ឆ្នាំ​មុន​។ នៅ​ពេល​នេះ គេ​ទើបតែ​រក​ឃើញ​ថា តាម​ការ​ពិត គឺ​បុរស​ម្នាក់​នេះ​គ្មាន​ទោស​អ្វី​ឡើយ​។

បុរស​អាយុ​៥០​ឆ្នាំ ឈ្មោះ Jin Zhehong ត្រូវ​បាន​ប៉ូលិស​ចាប់ និង​សម្រេច​ដោយ​តុលាការ​ឲ្យ​ជាប់គុក​នៅ​អាយុ​២៧​ឆ្នាំ ស្តី​ពី​បទ​រំលោភ​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ខេត្ត Jilin​។ ប៉ូលិស​ថា រូបគេ​បាន​អូស​ក្រឡា​ស្ត្រី​អាយុ​២០​​ឆ្នាំ ដឹក​ទៅ​រំលោភ​នៅ​វាល​ជនបទ ហើយ​សម្លាប់​នាង​ចោល រួច​ក៏​បោះ​ចូល​រណ្តៅ​កប់​ចោល​។

នៅ​ឆ្នាំ​១៩៩៦ Jin ត្រូវ​បាន​តុលាការ​សម្រេច​ក្តី​។ នៅ​៤​ឆ្នាំ​ក្រោយ តុលាការ​បាន​ធ្វើការ​ស្រាវជ្រាវ​ឡើង​វិញ ហើយ​ក៏​ឃើញ​ថា ពិតជា​មានទោស​មែន​។ រហូត​មក​ដល់​ឆ្នាំ​២០១៤ គេ​ក៏​មានការ​សង្ស័យ​ត្រង់​ថា រឿង​ក្តី​ចេះ​តែ​មានការ​ប្រែប្រួល​សាច់​រឿង ហើយ​ក៏​លេច​ថា តាម​ការ​ពិត​ការ​ចោទប្រកាន់​ទាំងមូល គឺ​គ្មាន​ភ័ស្តុតាង​អ្វី​ទាំងអស់ ក្រៅពី​ពាក្យ​សម្តី​សារភាព​ដោយ​ជនជាប់ចោទ ពេល​ធ្វើ​ទារុណកម្ម​ប៉ុណ្ណោះ​។ នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា តុលាការ​ក៏​សម្រេច​ដោះ​លែង Jin ឲ្យ​ក្លាយជា​ប្រជាជន​ធម្មតា​។

លោក Jin បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​៖ «​នេះ​ក៏​នៅ​តែ​ជា​ភាព​យុត្តិធម៌​មួយ​ដែរ បើ​ទោះបីជា​វា​យឺត​ពេល​ខ្លាំង​ក៏​ដោយ​។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ពេល​នេះ គឺ​ទៅ​មើល​ផ្នូរ​ម្តាយ​ឪពុក​របស់ខ្ញុំ​»​។

កាលពី​នៅ​ក្នុង​គុក ម្តាយ​របស់​លោក​បាន​ស្លាប់ ហើយ​ប្រពន្ធ​លោក​បាន​ទៅ​រៀប​ការ​ជាមួយ​អ្នក​ថ្មី​។ កូន​របស់​គាត់​ពេល​នោះ មាន​អាយុ​ត្រឹមតែ​២​ឆ្នាំ​ប៉ុណ្ណោះ​។ បើ​គិត​ពី​ម៉ោង​ដែល​លោក​ចំណាយពេល​ជាមួយ​កូនប្រុស គឺ​ប្រហែល​៤​ម៉ោង​មុន​ពេល​ចូល​គុក​។ លោក Jin បាន​បង្ហើប​ថា នឹង​ធ្វើការ​ស្នើរ​សុំ​ទាមទារ​សងការ​ខូចខាត​ពី​រដ្ឋ ដោយសារ​តែ​ការ​ចាប់​ច្រ​លំ​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ