ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹកឈើ​យ៉ាង​កក្រើក​ទៀត​ហើយ​តាម​ច្រក​អូ​រយ៉ា​ដាវ​…​អ្នក​ចាប់​បិទ​ភ្នែក​អស់

5 ឆ្នាំ មុន
  • រតនគិរី

រតនគិរី ៖ រយៈពេល​២-៣​ថ្ងៃនេះ​គេ​សង្កេត​ឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​មធ្យោបាយ​រថយន្ត​ឡង់​គ្រី​ស្ស័​រ​, រថយន្ត​ហា​យ​ប្រិ​ដ​, រថយន្ត​ឡង់​គ្រី​ស្ស័​រ​កាត់​ទ្រុង និង​រថយន្ត​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​កក្រើក​ផ្លូវជាតិ​លេខ​៧៨​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ឆ្ពោះទៅ​វៀតណាម​តែ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​នោះ​ទេ ព្រោះ​ជា​ឆ្នាំងបាយ ។ បើ​តាម​សមត្ថកិច្ច​តូចតាច​ម្នាក់​(​សូម​មិន​បញ្ចេញ​ឈ្មោះ​)​ប្រចាំការ​ផ្លូវជាតិ​លេខ​៧៨​ប្រាប់​ឲ្យ​ដឹង​ថា​ការ​ដឹក​ជញ្ជូន​ឈើ​ទៅរ​វៀតណាម​ដោយ​រលូន​នេះ​គឺ​ម្ចាស់​ឈើ​មាន​ខ្មែរ…

រតនគិរី ៖ រយៈពេល​២-៣​ថ្ងៃនេះ​គេ​សង្កេត​ឃើញ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​មធ្យោបាយ​រថយន្ត​ឡង់​គ្រី​ស្ស័​រ​, រថយន្ត​ហា​យ​ប្រិ​ដ​, រថយន្ត​ឡង់​គ្រី​ស្ស័​រ​កាត់​ទ្រុង និង​រថយន្ត​សាំ​យ៉ុ​ង​ជា​ច្រើន​គ្រឿង​កក្រើក​ផ្លូវជាតិ​លេខ​៧៨​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ឆ្ពោះទៅ​វៀតណាម​តែ​សមត្ថកិច្ច​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​នោះ​ទេ ព្រោះ​ជា​ឆ្នាំងបាយ ។

បើ​តាម​សមត្ថកិច្ច​តូចតាច​ម្នាក់​(​សូម​មិន​បញ្ចេញ​ឈ្មោះ​)​ប្រចាំការ​ផ្លូវជាតិ​លេខ​៧៨​ប្រាប់​ឲ្យ​ដឹង​ថា​ការ​ដឹក​ជញ្ជូន​ឈើ​ទៅរ​វៀតណាម​ដោយ​រលូន​នេះ​គឺ​ម្ចាស់​ឈើ​មាន​ខ្មែរ និង​វៀតណាម​រៀបចំ​រត់ការ​ពី​ថ្នាក់​ក្រោម​រហូត​ដល់​មេ​ៗ​ថ្នាក់​ខេត្ត​ថ្នាក់​ជាតិ​ដែល​ដាក់​កូនចៅ​ចង​អង្រឹង​ចាំ​រាប់​ក្បាល​ឡាន​តាម​ដងផ្លូវ​ជាតិ​លេខ​៧៨​ឱ្យ​បិទ​ភ្នែក​អស់ ។

ប្រភព​ព័ត៌មាន​ខាងលើ​ប្រាប់​បន្ត​ថា ប្រភព​ឈើ​ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម​ផ្តល់​លុយ​ឲ្យ​ក្រុម​ឈ្មួញ​ខ្មែរ​ប្រមូល​ទិញ​ដឹក​ចេញពី​ស្រុក​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី​, ស្រុក​វ៉ើ​ន​សៃ​,​ស្រុក​តា​វែង ខេត្តរតនគិរី ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​គយ​ខេត្ត​មួយ​ក្រុម​ប្រចាំការ​នៅ​ស្រុក​អូ​រយ៉ា​ដាវ​មធ្យោបាយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​ស្លាក​លេខ ភ្នំពេញ ២AE-៥២៨២ ស្ទាក់​ចាប់​រថយន្ត​ដឹកឈើ​២​គ្រឿង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨​ត្រង់​ចំណុច​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ឃើញ​ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត ក៏​ប៉ុន្តែ​ចាប់​បាន​តែ​កន្លះ​ម៉ោង​បាន​ដោះ​លែង​ឲ្យ​បន្តដំណើរ​ឆ្ពោះទៅ​វៀតណាម​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ដោយ​មិនដឹង​មូលហេតុ​យ៉ាង​រលូន និង​ពេញ​ទៅ​ដោយ​សុវត្ថិភាព ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ