ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​១​ថ្ងៃ ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​២៦​នាក់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មួយ​ថ្ងៃ​៣ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​១២​លើក​) ស្លាប់​៥​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​១១​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​មួយ​ថ្ងៃ​៣ ខែធ្នូ ឆ្នាំ​២០១៨ កើតឡើង​១៤​លើក​(​យប់​១២​លើក​) ស្លាប់​៥​នាក់ (​ស្រី​៣​នាក់​) របួសធ្ងន់​១៥​នាក់​(​ស្រី​៣​នាក់​) របួសស្រាល​១១​នាក់​(​ស្រី​៣​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​, មិន​គោរព​សិទ្ធិ​៥​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​១​លើក​, ប្រជែង​៤​លើក​ស្លាប់​៤​នាក់​, បត់​គ្រោះថ្នាក់​១​លើក ។ សរុប​ស្លាប់​៥​នាក់ : ម៉ូតូ​៤​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​ធំ​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៦​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​២​នាក់​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៩​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​២០​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​៤​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​,​ផ្លូវ​ខេត្ត​៤​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៦​លើក​ស្លាប់​១​នាក់​របួស​១១​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តកំពង់ចាម​១​លើក ស្លាប់​២​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៣២៧៦​គ្រឿង (​ម៉ូតូ​៥២%) មធ្យោបាយ​ល្មើស​៥៦៦​គ្រ​(៦៣%) អប់រំ​២០៤​គ្រឿង (​ម៉ូតូ​៣៤%) មធ្យោបាយ​ពិន័យ​៣៦២​គ្រឿង​(​ម៉ូតូ​៧៨%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​២៨​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៧៩៧​គ្រ អប់រំ​៧២​គ្រឿង ពិន័យ​ចំនួន​សរុប​២៤៥​គ្រឿង (​មួក​១៧៩​គ្រឿង កញ្ចក់​៥៦​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១​គ្រឿង ៕