ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​យោធា​សំខាន់​ម្នាក់​ត្រូវ​សម្លា.ប់

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អភិបាលខេត្ត​ហែល​ម៉​ង់​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​យ៉ា​ស៊ី​ន​ខាន់​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២​ធ្នូ​ថា ប្រមុខ​យោធា​សំខាន់​មួយ​រូប​របស់​ពួក​តា​លី​បង់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​មួយ របស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​កងកម្លាំង​ពិសេស​អា​មេ​រិ​ក នៅ​ខេត្ត​ហែល​ម៉​ង់​ភាគ​ខាងត្បូង​ប្រទេស​។ អភិបាលខេត្ត​រូប​នេះ​បន្ត​ថា លោក​អាប់​ឌុ​ល​ម៉ា​ណា​ន​មេបញ្ជាការ​ពួក​តា​លី​បង់​ក្នុង​ខេត្ត​របស់​លោក…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អភិបាលខេត្ត​ហែល​ម៉​ង់​ភាគ​ខាងត្បូង​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​យ៉ា​ស៊ី​ន​ខាន់​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២​ធ្នូ​ថា ប្រមុខ​យោធា​សំខាន់​មួយ​រូប​របស់​ពួក​តា​លី​បង់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​រួម​គ្នា​មួយ របស់​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​កងកម្លាំង​ពិសេស​អា​មេ​រិ​ក នៅ​ខេត្ត​ហែល​ម៉​ង់​ភាគ​ខាងត្បូង​ប្រទេស​។

អភិបាលខេត្ត​រូប​នេះ​បន្ត​ថា លោក​អាប់​ឌុ​ល​ម៉ា​ណា​ន​មេបញ្ជាការ​ពួក​តា​លី​បង់​ក្នុង​ខេត្ត​របស់​លោក ត្រូវ​បាន​សម្លាប់​រួម​ជាមួយ​សមាជិក​តា​លី​បង់​២៩​នាក់​ទៀត នា​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​របស់​បណ្ដា​ប្រមុខ​មូលដ្ឋាន​និង​បណ្ដា​យុទ្ធ​ជន​របស់​ពួក​បះបោរ ក្នុងស្រុក​NAWZAD​កាលពី​ថ្ងៃ​ទី​១​ធ្នូ​។

ការ​ស្លាប់​របស់​លោក​អាប់​ឌុ​ល​ម៉ា​ណា​ន​ត្រូវ​បាន​អះអាង ដោយ​អ្នកនាំពាក្យ​ពួក​តា​លី​បង់​លោក ZABIULLLAH MUJAHID​និង​ដោយ​កងទ័ព​អា​មេ​រិ​ក​។ អ្នកនាំពាក្យ​កងទ័ព​អា​មេ​រិ​ក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយ​ថា ពួក​តា​លី​បង់​នឹង​មាន​បញ្ហា ក្នុង​ការ​បង្កើន​ការ​ប្រយុទ្ធ​របស់​ពួក​គេ ពេល​យុទ្ធ​ជន​ពួក​គេ​និង​បណ្ដា​ប្រមុខ​ពួក​គេ​ស្ថិត​ក្រោម​ការ​វាយលុក​ជាប់​។ ការ​ចរចា​សន្តិភាព​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ភ្នាក់ងារ​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​នៅ​ក្រុង​កា​ប៊ុល​ថា លោក​អាប់​ឌុ​ល​ម៉ា​ណា​ន ជា​ប្រមុខ​យោធា​ដ៏​សំខាន់​បំផុត​មួយ​រូប​របស់​ពួក​តា​លី​បង់​នៅ​ភាគ​ខាងត្បូង​ប្រទេស ហើយ​ការ​ស្លាប់​របស់​គេ​នឹង​នាំ​ឲ្យ​មាន​ផលវិបាក​នានា​លើ​សន្តិសុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ