ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជ្រេញពាក្យ​«លួច​ស្រលាញ់​ប្រពន្ធ​គេ​​»ដដែលៗ​…កា.ប់១ដេកឈាមកក្លាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​បន្ទាប់​ពី​ត្រូវ​ដៃគូ​ផឹក​សុ​ី​ជាមួយ​គ្នា​កាប់ ព្រោះតែ​និយាយ​ដដែល​ៗ​ថា​ ជន​ដៃដល់​លួច​ស្រឡាញ់​ប្រពន្ធ​គេ ។ ករណី​ហិង្សា​នេះ កើត​ឡើង​…

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​បាន​រង​របួស​ជា​ទម្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ​បន្ទាប់​ពី​ត្រូវ​ដៃគូ​ផឹក​សុ​ី​ជាមួយ​គ្នា​កាប់ ព្រោះតែ​និយាយ​ដដែល​ៗ​ថា​ ជន​ដៃដល់​លួច​ស្រឡាញ់​ប្រពន្ធ​គេ ។ ករណី​ហិង្សា​នេះ កើត​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ នៅ​ភូមិ​ព្រៃធំ ឃុ​ុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់។

ជន​ដៃដល់​ឈ្មោះ ឈាន ហៅ​យក្ស ភេទ​ប្រុសអាយុ​៣៨​ឆ្នាំ ឯ​ជន​រង​គ្រោះ​ឈ្មោះ សែ​ម រុ​ី អាយុ​៣៧​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ​ជាមួយ​គ្នា ។ ប្រភព​ពី​សមត្ថកិច្ច​បាន​ស្រង់​សម្តី​សាក្សី​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​ជន​រង​គ្រោះ​និង​ជន​ដៃដល់​បាន​អង្គុយ​ផឹក​សុ​ី​ជាមួយ​គ្នា​រហូត​ស្រវឹង​រៀង​ៗខ្លួន ​។

ពេល​នោះ​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​កើតឡើង ដោយ​ជន​រង​គ្រោះ​និយាយ​ដដែល​ៗ​ថា ​ជនដៃដល់​លួច​ស្រលាញ់​ប្រពន្ធ​គេ ហើយ​ប្តី​គេ​កំពុង​ប្រចណ្ឌ ។ ដោយសារ​និយាយ​ដដែល​ៗ​បែប​នេះ ធ្វើ​ឲ្យ​ជន​ដៃដល់​បាន​ខឹង​យ៉ាង​ខ្លាំង ​ក៏​យក​កាំបិត​កាប់​ជន​រង​គ្រោះ​តែ​ម្តងរួច​ហើយ​រត់គេច​ខ្លួន​បាត់ ។

ភ្លាម​ៗ សមត្ថកិច្ច​បាន​តាម​រុករក​ជន​ដៃដល់​ពេញ​មួយ​យប់ ​តែ​មិន​ទាន់​បាន​លទ្ធផល​នៅឡើយ ព្រោះ​តំបន់​នោះ​ព្រៃ​ច្រើន និង​ចម្ការ​អំពៅ​ក៏​ច្រើន​ដែរ ។​ ជន​រង​គ្រោះ​ត្រូវ​បាន​កាប់​ចំ​ក្បាល​ផ្នែក​ខាងឆ្វេង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ហើយ​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្តង ។

អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល ់លោក​វរ​សេនី​យ៍​ឯក ប៊ុត បុ​៊​ន​ធឿ​ន បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែធ្នូ​ថា បច្ចុប្បន្ន​នេះ​ ជន​រង​គ្រោះ​កំពុង​សម្រាក​ព្យាបាល​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​ឯ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ